ភ្នំពេញ ៖ សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា (Cambodia e-Business Association) និងក្រុមហ៊ុនបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិកឆេកអ៊ុនមី (CheckinMe) បានសម្រេចិត្ត អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងនិងការណែនាំផ្សព្វផ្សាយ។ MOU នេះ ធ្វើឡើងរវាង ក្រុមហ៊ុនបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិក ហៅថា “CheckinMe” និង សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ហៅថា “Cambodia e-Business Association” ដែលមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការដោយផ្នែកលើមូលដ្ឋាននៃការផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនៅក្នុងទំនាក់ទំនងផ្សព្វផ្សាយនិងវិស័យអាទិភាពនានារបស់ស្ថាប័នទាំងពីរ ក៏ដូចជាសាធារណជន។

លោក ឡី កំថូង ជានាយកប្រតិបត្តិរបស់ CheckinMe បានអោយដឹងថា ៖ យើងឃើញថា ពីមុនមក គឺយើងប្រើប្រាស់មាសប្រាក់ក្នុងការដោះដូរទំនិញគ្នាទៅវិញទៅមក ដើម្បីផ្ដល់ងាយស្រួល យើងក៏បានបង្កើតក្រដាស់ប្រាក់មកជំនួសវិញ។ ដោយមានការរីកចម្រើននៃបច្ចេកវិទ្យា យើងបានចាប់ផ្តើមប្រើប្រាស់ VISA ដើម្បីទូទាត់សាច់ប្រាក់។ ប៉ុន្តែបច្ចុប្បន្ននេះ យើងសង្កេតឃើញថា៖ ការទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃទំនើប និង QR កូដ គឺមានការ កើនឡើងជាខ្លាំង។ QR កូដពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួល។

លោក ឡី កំថូង ជាស្ថាបនិក បានថ្លែងបន្តថា ៖ ក្រុមការងារបានចុះស្រាវជ្រាវពីតម្រូវការ ក៏ដូចជាផលវិបាករបស់ក្រុមហ៊ុន តាំងពីឆ្នាំ ២០១៤ និងបានកៀគរយុវជនខ្មែរដែលមានចំណេះដឹងខាងបច្ចេកវិទ្យាអំឡុងឆ្នាំ ២០១៨-១៩ និងបានចេញជារូបរាង CheckinMe នៅឆ្នាំ ២០២០។ បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់និយោជកក្នុងការគ្រប់គ្រងបុគ្គលិកបានងាយស្រួល និងមានប្រសិទ្ធភាពបំផុត ក្នុងនោះមិនត្រឹមតែបុគ្គលិកក្នុងក្រុមហ៊ុន ប៉ុន្តែក៏អាចគ្រប់គ្រងបានបុគ្គលិកដែលធ្វើប្រតិបត្តិការនៅក្រៅការិយាល័យថែមទៀត តាមរយៈទូរស័ព្ទដៃជាមួយនឹងប្រព័ន្ធបញ្ជូនទិន្នន័យលឿនរហ័ស និងប្រសិទ្ធភាពខ្ពស់។
លោក ឡី កំថូង លោកបានបង្កើតបច្ចេកវិទ្យានេះឡើងដោយប្រើកម្លាំងពលកម្មក្នុងស្រុកសុទ្ធសាធ។ CheckinMe គឺជាបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិកតាមរយៈការស្កេនមេដៃ ដែលគាំទ្រដោយបច្ចេកវិទ្យា QR Code។ បច្ចេកវិទ្យានេះ បង្កើតឡើងដោយយុវជនកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។
លោកបញ្ជាក់ទៀតថា គោលដៅរបស់លោកក្នុងនាំយកបច្ចេកវិទ្យា CheckinMe ទៅក្នុងធុរកិច្ច មិនត្រឹមតែនៅក្នុងស្រុកទេ ប៉ុន្តែក៏ក្នុងកម្រិតតំបន់ថែមទៀតផង។ ឯកឧត្តម តាន់ មុន្នីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក បានលើកឡើងថា ប្រទេសក្នុងតំបន់ដូចជា ឥណ្ឌេណេស៊ី ហ្វីលីនពីន សាំងហ្គាពួរជាដើម បានដើរមុនយើងលើការងារនេះ។

ចំណែកលោក ម៉ម វារិន ដែលអនុប្រធានសមាគមន៍ធុរកិច្ចអេឡិចត្រូនិកកម្ពុជាបានលើកឡើងដូច្នេះ ក្នុងពិធីដែលសមាគមន៍របស់លោកបានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុន Checkinme ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីបង្កើតភាពទំនើបកម្ម និងបង្កើនប្រសិទ្ធភាពនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនធុរកិច្ចនៅកម្ពុជា។
លោកបន្តថា សព្វថ្ងៃពិភពលោកទាំងមូល បាន និងកំពុងជំរុញការអនុវត្តន៍ ក៏ដូចជាយុទ្ធសាស្ត្រធុរកិច្ចដោយមានការគាំទ្រពីបច្ចេកវិទ្យា ហើយទាំងនេះ ក៏ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រកាន់យក និងលើកទឹកចិត្តដូចគ្នា។ ដូច្នេះហើយ ទើបសមាគមន៍បានសម្រេចធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាសម្រួលការធ្វើធុរកិច្ចប្រកបដោយប្រសិទ្ធភាពខាងលើ។
កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ នឹងយល់ព្រមស្របគ្នាក្នុងការធ្វើឲ្យប្រសើរឡើងរួមគ្នាលើការទទួលស្គាល់ និងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងធុរកិច្ច ពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធភាពប្រកួតប្រជែងក្នុងធុរកិច្ចទាំងក្នុងស្រុក និងកម្រិតអន្តរជាតិ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើការងារនេះ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានប្រព័ន្ធធុរកិច្ចកាន់តែទំនើបឡើង។ ដូច្នេះឯកឧត្តមគាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំធុរកិច្ច ក្នុងការប្រើប្រាស់រាល់បច្ចេកវិទ្យាថ្មីក្នុងធុរកិច្ចរបស់ខ្លួន។
Checkinmeនឹងធ្វើឲ្យក្លាយជាសេវាកម្មស្រង់ព័ត៌មានលើគ្រប់វិស័យ។ ប៉ុន្តែជំហានដំបូង ផ្ដោតលើសហគ្រានខ្នាតតូច និងមធ្យម។ QR Construction កំពុងសាកល្បងនៅក្នុងក្រុមហ៊ុនសំណង់មួយចំនួន។ Checkinme មាន ៣កញ្ចប់ ទី១ QR Attendent ទី២ Sale Outdoor ឆែកវត្តមានពីខាងក្រៅ(អតិថិជនសំណូមពរ)តាមទូរស័ព្ទ ទី៣ Unlimited មានអាជីវកម្ម
៖
. កញ្ចប់ទី១៖ QR Attendance ៖ គឺជាកញ្ចប់សេវាកម្មប្រើប្រាស់សម្រាប់បុគ្គលិកស្កេនចេញចូលធ្វើការនៅក្នុងការិយាល័យ។ ចំនុច ពិសេស៖ ពេលបុគ្គលិកស្កេនចូលធ្វើការតាម QR កូដ វានឹងបញ្ចូនសារខ្លីមួយចូលទៅក្នុង Telegram ភ្លាមៗ។ ដូច្នេះអ្នកអាចដឹងភ្លាមៗពីបុគ្គលិកណាបានមកដល់បុគ្គលិកណាមកយឺត និងបុគ្គលិកណាមិនទាន់មកដល់ក្រុមហ៊ុន។
. កញ្ចប់ទី២៖ Sale Outdoor ៖ គឺប្រើប្រាស់សម្រាប់គ្រប់គ្រងបុគ្គលិកចេញជួបភ្ញៀវនៅក្រៅការិយាល័យ។ ចំនុចពិសេស៖ អ្នកអាចដឹងថា បុគ្គលិកមួយថ្ងៃ ឬមួយខែ បានជួបភ្ញៀវណាខ្លះ នៅទីតាំងណាខ្លះ ប្រព័ន្ធអាចបញ្ចូលពត៌មាននៃការជួបភ្ញៀវទៅ កាន់ Telegram មេៗភ្លាមៗដោយស្វ័យប្រវត្តិ នៅពេលដែលបុគ្គលិកចុចលើប៊ូតុងយល់ព្រម។ លើសពីនេះ កម្ម វិធីនេះអាចរក្សាទុកលេខទូរស័ព្ទ និងទីតាំងរបស់ភ្ញៀវបានជារៀងរហូត។
. កញ្ចប់ទី៣៖ Unlimited ៖ គឺដូចទៅនឹងកញ្ចប់ទី១ កញ្ចប់នេះល្អចំពោះអ្នកដែលមានក្រុមហ៊ុនច្រើនសាខា។ ដោយសារតែតម្លៃ របស់កញ្ចប់ទី១ គឺប្រើប្រាស់បានតែមួយសាខាតែប៉ុណ្ណោះ៕
















Discussion about this post