ភ្នំពេញ៖ ផ្សារភីវ៉ាយម៉ាតកាន់តែរីកចម្រើនល្បីខ្លាំងជាងមុន! មិនភ្លេចឡើយធ្វើរឿងមួយនេះដល់ថ្ងៃដល់ខែដឹកដៃព្រះនាងតូច ជេនណា ក្នុងកម្មវិធីដ៏ល្អប្រពៃណីដើម្បីសិល្បករជើងចាស់និងសង្គម។

ស្របពេលអាជីវកម្មប្រេនផ្សារភីវ៉ាតម៉ាតកាន់តែរីកចម្រើននិងល្បីខ្លាំងជាងមុន ម្ចាស់អាជីវកម្មមួយនេះមិនភ្លេចឡើយ ដើម្បីធ្វើរឿងមួយនេះ ដល់ថ្ងៃដល់ខែគឺដឹកដៃព្រះនាងតូច ជេនណា និងបណ្តាក្រុមអ្នកដឹកនាំជាច្រើនរូប រួមគ្នា ក្នុងកម្មវិធីសប្បុរសធម៌ដ៏ល្អប្រពៃណីសម្រាប់សិល្បករជើងចាស់និងជរា។

កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ កម្មវិធីមនុស្សធម៌ប្រចាំខែមីនារបស់ផ្សារ ភី.វ៉ាយម៉ាត នៅមណ្ឌលសិល្បៈខ្មែរវត្តភ្នំ ដោយមានវត្ថមានដ៏ពិសេសរបស់ព្រះនាងតូច ចេនណា សិល្បការិនីក្រុមហ៊ុន NCJ Empire Studio , អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ , លោកជំទាវ ញ៉ែម មរតក អនុរដ្ឋលេខាធិការក្រសួងកិច្ចការងារនិងក្រុមតារាជាច្រើនរូបដើម្បីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់៖ សិល្បករចាស់ៗ២៥រូប និងបងប្អូនសិល្បករចម្រៀងពិការភាពចំនួន៤០រូប។

លោក ឌី វ៉ាន់ខូវ ស្ថាបនិកផ្សារភីវ៉ាយម៉ាត បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍សប្បុរសធម៌នេះ ជាការរៀបចំឡើងរបស់លោកដោយធ្វើជាប្រចាំខែ ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច ជេនណា ចូលរួមតំណាង ក៏ដូចជាទ្រង់មកលើកទឹកចិត្តដល់ការងារសង្គមដែលភីវ៉ាយម៉ាតបានធ្វើឡើងសម្រាប់មនុស្សក្រីក្រនិងអ្នកខ្វះខាត។ កម្មវិធីសប្បុរសធម៌លើកនេះ ការផ្តល់នូវអំណោយនិងថវិកាមួយចំនួន ជួយដល់សិល្បករសិល្បាការិនីជើងនិងជរា ព្រមទាំងអ្នកសិល្បៈជាជនពិការសរុប៤០រូប។

លោក ឌី វ៉ាន់ខូវ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោកមិនអាចមើលនឹងភ្នែកនូវទុក្ខលំបាក និងការជួបបញ្ហាខ្វះខាតពីបងប្អូនក្រុមសិល្បៈ បងប្អូនជនពិការ ឡើយ។ ហេតុដូច្នបានជាយើងសម្រេចមូលមតិគ្នាសម្រេចយកថ្ងៃល្អ ជូបជុំក្នុងការធ្វើបុណ្យជុំគ្នា។ សម្រាប់លើកនេះជាសកម្មភាពនិងឆន្ទៈរបស់ ភីវ៉ាតម៉ាតដើម្បីសង្គមកម្ពុជា ក្នុងការដើរតាមគន្លងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដោយដឹកនាំគតិព្រឹត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយើង។

ជាចុងក្រោយលោក ឌី វ៉ាន់ខូវ ក៏បានសង្កត់ធ្ងន់ផងដែរថា ការធ្វើបុណ្យនិងសកម្មភាពសប្បុរសធម៌កន្លងមក ក៏ដូចជាពេលនេះផងដែរ គឺជាការធ្វើបុណ្យរួមគ្នាមួយរបស់ក្រុមហ៊ុននិងតំណាងចែកចាយគ្រប់សាខាផងដែរ។ គាំទ្រដល់ផ្សារភីវ៉ាយម៉ាតគាំទ្រទង្វើរល្អសម្រាប់សង្គមកម្ពុជា៕

























អត្ថបទដោយ Renno រូបភាព Facebook
Discussion about this post