Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ស្គាល់មុខឃាតករដ៏សាហាវព្រៃផ្សៃដែលបាញ់ចំក្បាលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

បុណ្យកីឡាលើកទី៤ បង្ហាញប្រភេទកីឡាទាំង១៦ប្រភេទទទួលការគាំទ្រខ្លាំងពីមហាជន

ស្គាល់មុខឃាតករដ៏សាហាវព្រៃផ្សៃដែលបាញ់ចំក្បាលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ

May 1, 2022
in Social
1.1k
SHARES
5.7k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

(ក្រុងព្រះសីហនុ)៖ ខ្មាំងកាំភ្លើងបាញ់ចំក្បាលដើម្បីសម្លាប់មនុស្សចោលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់បានហើយ ការពិតជាមន្ត្រីកងរាជអាវុធហត្ថ មូលហេតុដែលអាចឈានដល់ការបាញ់គ្នានោះគឺគ្រាន់តែខឹងរឿងសុីភ្លេម៉ូតូឌឺដងគ្នា ប៉ុណ្ណោះ ក៏កើតជាចិត្តព្រៃផ្សៃយ៉ាងសាហាវ ដកកាំភ្លើងបាញ់សម្លាប់ទៅរួចដែរ។

ឃាតកម្មនេះបានកើតឡើងកាលពីវេលា១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះសុីភ្លេតរដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោរពី ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងសុីភ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់រូបនោះក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនបង្កឃើញបែបនេះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើតហេតុភ្លាមៗនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ។

ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃមួយកន្លែង ។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័បានម្នាក់ទៀត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
បុណ្យកីឡាលើកទី៤ បង្ហាញប្រភេទកីឡាទាំង១៦ប្រភេទទទួលការគាំទ្រខ្លាំងពីមហាជន

បុណ្យកីឡាលើកទី៤ បង្ហាញប្រភេទកីឡាទាំង១៦ប្រភេទទទួលការគាំទ្រខ្លាំងពីមហាជន

ស្រ្តីសហគ្រិនឆ្នើមនិងរូបស្អាតល្បីឈ្មោះម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយជនរងគ្រោះប្តឹងពីបទបោកប្រាស់ជិត១លានដុល្លារ លេងប៉ះចំឧកញ៉ាធំ

ស្រ្តីសហគ្រិនឆ្នើមនិងរូបស្អាតល្បីឈ្មោះម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយជនរងគ្រោះប្តឹងពីបទបោកប្រាស់ជិត១លានដុល្លារ លេងប៉ះចំឧកញ៉ាធំ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!