Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ស្រ្តីសហគ្រិនឆ្នើមនិងរូបស្អាតល្បីឈ្មោះម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយជនរងគ្រោះប្តឹងពីបទបោកប្រាស់ជិត១លានដុល្លារ លេងប៉ះចំឧកញ៉ាធំ

បុណ្យកីឡាលើកទី៤ បង្ហាញប្រភេទកីឡាទាំង១៦ប្រភេទទទួលការគាំទ្រខ្លាំងពីមហាជន

ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ទទួលមរណៈភាពហើយថ្ងៃនេះ

ស្រ្តីសហគ្រិនឆ្នើមនិងរូបស្អាតល្បីឈ្មោះម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយជនរងគ្រោះប្តឹងពីបទបោកប្រាស់ជិត១លានដុល្លារ លេងប៉ះចំឧកញ៉ាធំ

May 5, 2022
in Social
2.2k
SHARES
11.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ពិតជាការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមក៏ដូចជាសារព័ត៌មាន ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយស្រ្តីសហគ្រិនឆ្នើ មានទាំំងរូបសម្រស់ស្រស់ស្អាតនិងល្បីឈ្មោះនៅស្រុកខ្មែរ ដែលមានបណ្តាអ្នករកស៊ីនិងអភិកជនជាច្រើនបានស្គាល់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅពេលបង្ហាញខ្លួនចេញពីកន្លែងធ្វើការងារ ក្រោមឥទ្ធិពលពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់បានប្តឹងស្រ្តីរកស៊ីរូបនេះពីបទបោកប្រាស់ជិត១លានដុល្លារ ដោយមិនព្រមទូរទាត់សងម្ចាស់ដើមបណ្តឹង។

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន តាមនិតិវិធិផ្លូវច្បាប់ ខណៈជនរងគ្រោះទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានទៀត ដែលគេចវេសមិនព្រមចូលខ្លួនដោះស្រាយ និងទូរទាត់ប្រាក់ឱ្យគ្រប់ចំនួន។

ជនសង្ស័យដែលពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ជាសហគ្រិនស្រ្តីម្នាក់វិនិយោគវិស័យអចលនាទ្រព្យដែលមានទំហំៗ ហើយមានកេរ្តិ៍ឈ្មោះល្បី ស្រ្តីខាងលើនេះ មានឈ្មោះពិតថា ពេជ្រ ស្រីមុំ។ អ្នកនាង ពេជ្រ ស្រីមុំ ដែលអគ្គនិយាកាក្រុមហ៊ុន Pich Sunshine Realty ដែលរកស៊ីវិនិយោគលើជួយលក់និងប្រូមូតវិស័យអចលនាទ្រព្យធំនៅកម្ពុជា ហើយជនសង្ស័យរូបនេះក៏អ្នកដើរតួរតំណាងលើការវិនិយោគលើគម្រោងសាងសង់ ផ្សារទំនើបៗ អាគារ ខុនដូ ភោជនីយដ្ឋាន ដោយគៀងគងបណ្តាញដៃគូវិនិយោគជាច្រើននាក់នៅស្រុកខ្មែរនិងក្រៅប្រទេសផងដែរ។  ។

សូមបញ្ជាក់ពីករណីនេះឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យអ្នកនាង ពេជ្រ ស្រីមុំ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លា តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ និង អគ្គនិយាកាក្រុមហ៊ុន Pich Sunshine Realty មានលំនៅដ្ឋានផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន អ្នកនាង ពេជ្រ ស្រីមុំ ត្រូវបានសមត្ថកិច្ចជំនាញនៃព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងករណី “មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន” បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីត្រៀមចាត់ការបន្តតាមនីតិវិធីច្បាប់៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ទទួលមរណៈភាពហើយថ្ងៃនេះ

ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ទទួលមរណៈភាពហើយថ្ងៃនេះ

P.Y Mart កាន់តែល្បីគ្រប់សាខាទំនិញលក់ដាច់ រហូតផ្តល់រង្វាន់ពិសេសលើកទឹកចិត្តអ្នកទិញកញ្ចប់បើកសាខាបន្ត

P.Y Mart កាន់តែល្បីគ្រប់សាខាទំនិញលក់ដាច់ រហូតផ្តល់រង្វាន់ពិសេសលើកទឹកចិត្តអ្នកទិញកញ្ចប់បើកសាខាបន្ត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!