Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
P.Y Mart កាន់តែល្បីគ្រប់សាខាទំនិញលក់ដាច់ រហូតផ្តល់រង្វាន់ពិសេសលើកទឹកចិត្តអ្នកទិញកញ្ចប់បើកសាខាបន្ត

ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ទទួលមរណៈភាពហើយថ្ងៃនេះ

លេចអ្នកល្បីថ្មី មានរហ័សនាម "អភិកជនអន្ទង់វែងចានវែង" រាល់វិឌីអូមើលហើយផ្ទុះសំណើចនិងការគាំទ្រពីមហាជន (មានវិឌីអូពេញ)

P.Y Mart កាន់តែល្បីគ្រប់សាខាទំនិញលក់ដាច់ រហូតផ្តល់រង្វាន់ពិសេសលើកទឹកចិត្តអ្នកទិញកញ្ចប់បើកសាខាបន្ត

May 11, 2022
in Business
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖P.Y Mart ដែលជាម៉ាតលក់ សម្ភារៈរាប់រយប្រភេទមានទាំងឧបករណ៍អគ្គិសនីនិងគ្រឿងអេឡិចត្រូនិក ទំនើបៗ នាំចូលមកពី សហរដ្ឋអាមេរិក ចិន កូរ៉េ និងថៃ បានពង្រីកខ្លួនកាន់តែច្រើនគួរឱ្យកត់សម្គាល់ ស្របពេលដែលឧបករណ៍និងសម្ភារៈមួយចំនួនដែលម៉ាតនេះនាំចូលមក ផ្ទុះខ្លាំងនៅក្នុងទីផ្សារ។

ជាមួយនឹងការពង្រីកសាខាថ្មីជាច្រើននៅទូទាំង២៥ខេត្តក្រុង ម៉ាតមួយនេះ បានវិវត្តកាន់តែមានស្តង់ដារជាងមុន និងបានដាក់បន្ថែមទំនិញផ្សេងៗទៀត ដូចជានំចំណី ភេសជ្ផៈ របស់ប្រើប្រាស់ប្រចាំថ្ងៃ ស្រាបៀរ ស្រាក្រហម គ្រឿងទេស ឧបករណ៍ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ បន្ថែមពីលើសម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូវនិកទំនើបៗ។

កញ្ញា រ៉ូពី លីណា តំណាង SKB home ដែលបានដំណើរការបើកសាខា P.Y Mart ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាតំណាង VIP ដោយបានផ្តើមដើមទុនដំបូងចំនួន៦ម៉ឺនដុល្លារ បានឱ្យដឹងថា សន្ទុះនៃការលក់ឧបករណ៍ផ្សេងៗ នៅក្នុងម៉ាតនេះ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសតាមអនឡាញ ដោយសារ ម្ចាស់ប្រេន P.Y Mart បានជួយធ្វើយុទ្ធសាស្រ្ត ទីផ្សារ និងការប្រម៉ូតផលិតផលផ្សេងនៅលើបណ្តាញសង្គម។ ក្នុងមួយខែ ម៉ាតអាចផ្តល់ចំណូលបានប្រមាណពី៧០០ដុល្លារទៅ១ពាន់ដុល្លារ ។

លោក ឌី វ៉ាន់ខូវ អគ្គនាយក P.Y Mart បានឱ្យដឹងថា ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ សន្ទុះនៃលក់របស់ តំណាងលក់រាយ របស់ P.Y Mart តាមសាខានីមួយៗ បានកើនឡើងយ៉ាងខ្លាំង ដោយសារទំនិញមួយចំនួនរបស់ម៉ាតនេះ កាន់តែផ្ទុះខ្លាំងនៅលើទីផ្សារ ជាពិសេសឧបករណ៍ចាប់មូស និងឧបករណ៍អគ្គិសនីផ្សេងៗជាដើម។

លោកបន្តថា សម្រាប់អាជីករ ស្ត្រីមេផ្ទះ អ្នកធ្វើការឱ្យគេ សិស្ស និងនិសិត្ស អ្នកដែលមានមុខរបរហើយ ប៉ុន្តែកំពុងស្វែងរកមុខរបរថ្មី ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចពិចារណា ជាមួយនឹងការទិញហ្វ្រេនឆាយ P.Y Mart ជាមួយនឹងតម្លៃសមរម្យ ដោយចំណាយត្រឹមតែ៣៥០០ដុល្លារប៉ុណ្ណោះ នឹងមានម៉ាតស្តង់ដារមួយសម្រាប់រកចំណូលប្រចាំថ្ងៃ ដោយយ៉ាងហោចណាស់ក៏អាចរកបាន៧០០ដុល្លារ ក្នុងមួយខែផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សម្រាប់អ្នកដែលទិញកញ្ចប់ P.Y Mart បើកសាខាបន្ត នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ផ្សងយករង្វាន់ រួមមាន ឡាន ម៉ូតូ Scopy ទូរស័ព្ទទំនើប IPhone 13 Pro Max និងលុយសុទ្ធ ១០លានរៀល ១លានរៀល ហើយអតិថិជន ដែលទិញទំនិញលក់រាយតាមម៉ាតនីមួយៗ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ៕

អត្ថបទដោយ Renno រូបភាពសហការី

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
លេចអ្នកល្បីថ្មី មានរហ័សនាម “អភិកជនអន្ទង់វែងចានវែង” រាល់វិឌីអូមើលហើយផ្ទុះសំណើចនិងការគាំទ្រពីមហាជន (មានវិឌីអូពេញ)

លេចអ្នកល្បីថ្មី មានរហ័សនាម "អភិកជនអន្ទង់វែងចានវែង" រាល់វិឌីអូមើលហើយផ្ទុះសំណើចនិងការគាំទ្រពីមហាជន (មានវិឌីអូពេញ)

មិនមែនលេងសើចទេ! មាន៥ពាន់ដុល្លារបើកហាងស៊ុបនិងសាច់អាំងស្ទង់ដា រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ល្បីនៅកម្ពុជាបានហើយ

មិនមែនលេងសើចទេ! មាន៥ពាន់ដុល្លារបើកហាងស៊ុបនិងសាច់អាំងស្ទង់ដា រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ល្បីនៅកម្ពុជាបានហើយ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!