Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
មិនមែនលេងសើចទេ! មាន៥ពាន់ដុល្លារបើកហាងស៊ុបនិងសាច់អាំងស្ទង់ដា រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ល្បីនៅកម្ពុជាបានហើយ

លេចអ្នកល្បីថ្មី មានរហ័សនាម "អភិកជនអន្ទង់វែងចានវែង" រាល់វិឌីអូមើលហើយផ្ទុះសំណើចនិងការគាំទ្រពីមហាជន (មានវិឌីអូពេញ)

សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

មិនមែនលេងសើចទេ! មាន៥ពាន់ដុល្លារបើកហាងស៊ុបនិងសាច់អាំងស្ទង់ដា រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ល្បីនៅកម្ពុជាបានហើយ

May 17, 2022
in Business
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ សម្រាប់គ្រប់អាជីវកម្មចំណីអាហារ តែងតែតម្រូវមានមេចុងភៅ ឬ យ៉ាងហោចណាស់ត្រូវមានចុងភៅអន់ហោចណាច់បីនាក់ ធ្វើម្ហូបលក់ដល់អតិថិជន ទើបអាចឆ្លើយតបតាមត្រូវការភ្ញៀវ ឬ អាចលក់បានទាន់ចិត្តគ្រប់គ្រងហាងបាន។

ប៉ុន្តែសម្រាប់អាជីវកម្មមួយនេះ រៀងប្លែកនិងអស្ចារ្យបន្តិចហើយ HBF បានធ្វើការប្រកាសនូវអាជីវកម្មជំនាន់ថ្មីរបស់ខ្លួនបន្ថែមទៀត គឺ ស៊ុបទឹកខ្មៅបីរសជាតិនិងសាច់អាំង HBF បានសម្ពោធជាផ្លូវការ ក្រោមចំណុចសំខាន់ៗនិងពិសេសជាច្រើន ដែលផ្តល់អ្នកដែលទិញសិទ្ធបើកយកលក់បន្ត នូវអត្ថប្រយោជន៍ជាច្រើន ថែមទៀត ទទួលបានប្រាប់ចំណូលនិងចំណេញក្នុងមួយខែៗៗរាប់ពាន់ដុល្លារ ដោយថៅកែហាងមិនចាច់នឿយហត់ច្រើន និងខ្វល់ខ្វាតចិត្តនឹងបញ្ហាច្រើនថែមទៀត។

ក្នុងពិធីសម្ពោធជាផ្លូវការប្រេនស៊ុបទឹកខ្មៅនិងសាច់អាំង HBF ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ស៊ីណាត អ្នកម៉ែចិត្តធម៌ប្រកបក្តីមេត្តាថ្លាថ្លៃ, លោកឧញ៉ា ចិន សំណាង ថៅកែពេជ្រCSNJ និងលោកឧកញ៉ា អ៊ុច សម្បត្តិនិងភរិយា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានជូនដំណឹងល្អសម្រាប់បងប្អូនអាជីវករ និងជាពិសេសបងប្អូនតាមបណ្តា២៥ខេត្តក្រុង ដែលចង់បានមុខរបបថ្មីជាមួយឱកាសបង្កើនប្រាប់ចំណូលយ៉ាងល្អនិងស្ថិតថេរ។ ការថ្លែងដំណឹងល្អមួយនេះ បានបញ្ជាក់ដោយលោកឧកញ៉ា ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន HBF។

លោកឧកញ៉ា ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន HBF បានបញ្ជាក់ដល់បណ្តាញសារព័ត៌មានឱ្យដឹងថា សម្រាប់ការបើកអាជីវកម្ម ស៊ុបទឹកខ្មៅបីរសជាតិនិងសាច់អាំង HBF បងប្អូនប្រជាពលរដ្ឋធម្មតា គឺបើកដំណើរការទៅបានដោយងាយៗ មិនមែនការលំបាកក្នុងរៀបចំអ្វីច្រើនណាស់ណា ដូចហាងគេ ព្រោះតែ HBF មានប្រពន្ធគ្រប់គ្រងនិងអ្នករៀបចំជូនដល់ដែលអ្នកសិទ្ធបើកសាខាបន្ត បើទោះបីជាបងប្អូនប្រជាពលរដ្ឋមិនសូវចេះយ៉ាងណាក៏ដោយក៏អាចរកស៊ីបានដែរ។

អគ្គនាយកក្រុមហ៊ុន HBF បានបង្ហើបឱ្យដឹងថា កញ្ចប់សិទ្ធបើកហាងសាខា ស៊ុបទឹកខ្មៅបីរសជាតិនិងសាច់អាំង HBF មានចំនួនពីរប្រភេទគឺ កញ្ចប់ធម្មតានិងកញ្ចប់ពិសេស(VIP) ដោយកញ្ចប់បើកសាខាធម្មតាតម្លៃត្រឹមតែ៥,០០០ដុល្លារ មានការរៀបចំហាងនិងតុសម្រាប់ភ្ញៀវចំនួន២០តុ និងកញ្ចប់VIPតម្លៃ៣,៥០០០ដុល្លារ មានការរៀបចំរចនាហាងលក្ខណៈហាងធំជាមួយ៤០តុ ជាពិសេសគ្រឿងចានឆ្នាំងសុទ្ធតែជាផលិតផលស្ព័នទាំងអស់។

លោកឧកញ៉ា ថុង គឹមហួន បានប្រាប់ទៀតថា ចំណុចពិសេសនិងអត្ថប្រយោជន៍ស៊ុបទឹកខ្មៅបីរសជាតិនិងសាច់អាំង HBFគឺមានដូចជា៖
១. ម្ចាស់ប្រេនក្រោយទិញសិទ្ធបើកហាងសាខាហើយ មិនចាំបាច់នឿយរឿងទិញសាច់និងគ្រឿងផ្សំ
២. ទាំងទឹកស៊ុប សាច់, និងទឹកជ្រលក់ សុទ្ធតែក្រុមហ៊ុនត្រូវបានរៀបចំយ៉ាងពិសេសរួចជាស្រេចហើយ និងមានលក្ខណៈ, អនាម័យ, រសជាតិឆ្ងាញ់ ហើយគ្រឿងផ្សំសុទ្ធតែចេញពីរោងចក្រធំពីប្រទេសថៃ។
៣. ថៅកែហាងមិនចាំំបាច់នឿយហត់ រកចុងភៅ ហើយជាពិសេសមិនចាំបាច់ជួលចុងភៅច្រើនមកធ្វើ ដែលកាត់បន្ថយថ្លៃដើមនិងការចំណាយ
៤. ការគ្រប់គ្រងចំណូលចំណាយនិងការកម្ម៉ងសាច់,ទឹកស៊ុប,គ្រឿងផ្សំនិងទឹកជ្រលក់ សុទ្ធតែខាងក្រុមហ៊ុនជាអ្នកជួយនិងចាត់ជួយសម្រួលបន្ទុកការងារ ដោយគ្រាន់តែថៅកែទិញតែបន្លែក្នុងស្រុកដោយខ្លួនឯងប៉ុណ្ណោះ ដូច្នេះ HBF បានជួយសម្រាលបន្ទុកស្ទើរតែដល់៨០%ទៅ៩០%។
៥. ផលិតផលសាច់ស្ទើរតែអស់ ត្រូវបានក្រុមហ៊ុនយកពីសាច់ក្នុងស្រុក ដែលជួយដល់សេដ្ឋកិច្ចកសិករនិប្រជាពលរដ្ឋខ្មែរ
៦. ក្រុមហ៊ុនមានតារាៗច្រើនដែលជាតារាល្បី សិល្បករសិល្បការិនីជើងចាស់ច្រើន ព្រមទាំងអ្នកល្បីៗនៅលើបណ្តាញសង្គម សម្រាប់ការជួយផ្សព្វផ្សាយដល់តំណាងសាខាទាំងសាច់អាំងនិងហាងស៊ុបទាំងក្នុង២៥ខេត្តក្រុង

សូមបញ្ជាក់ផងដែរថា នេះឱកាសថ្មីល្អសម្រាប់បងប្អូន២៥ខេត្តក្រុង ក្លាយខ្លួនម្ចាស់អាជីវកម្មធំមួយៗប្រចាំតំបន់ក្នុងប្រទេសកម្ពុជា។ សូមធ្វើការ ទំនាក់ទំនងលេខទូរស័ព្ទ 085292979/087292979/067900168/089229992/070888222 ដើម្បីចង់ដឹងកាន់តែច្បាស់និងសិក្សាពីគម្រោងទិញ ហ្វ្រេនឆាយក្លាយតំណាងចែកចាយយកលក់បន្ត៕

អត្ថបទដោយ Renno រូបភាព Facebook

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!