ភ្នំពេញ៖ ពិតជាព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នាមែននៅពេលប្រទះឃើញ គណនីហ្វេសប៊ុក “តេងម៉ូ” បានបង្ហោះរូបថតចម្លែកនិងកម្រ ចំនួនពីរសន្លឹកដែលគ្មានអ្នកណាមានឡើយ ធ្វើឱ្យកក្រើកនៅលើបណ្តាសង្គមប្រទេសថៃ ខណៈពិធីបូជាសពរបស់តារាសម្តែងថៃ តេងម៉ូ និដា នឹងត្រៀមធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ។

នៅលើបណ្តាញសង្គមថៃ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រជាពលរដ្ឋក៏ដូចជាអ្នកគាំទ្រនាំគ្នាឃើញការបង្ហោះរូបថតចម្លែកនិងដ៏កម្រ អមដោយអត្ថន័យដ៏រន្ធត់ផងដែរ ហើយជាពិសេសនោះ ការបង្ហោះរូបភាពទាំំងនេះ ចេញពីគណនីហ្វេសប៊ុកដាក់ឈ្មោះថា “តេងម៉ូ” ទៀត។
រូបថតទី១ ដែលបង្ហោះនោះ គឺរូបថតឈរបែរខ្នងលើទូក មុនពេលកើតហេតុនៃការធ្លាក់ទឹកស្លាប់តារាសម្តែង តេងម៉ូត និដា កាលចុងខែកុម្ភៈ ។ រូបថតទី១នេះ ត្រូវបានគេវិភាគនិងសន្នត់ថា មនុស្សដែលឈរលើកដៃបែរខ្នងនេះ គឺជា អ្នកនាង កាតិក ដែលមិត្តជិតស្និតនិងជាអ្នកគ្រប់គ្រងរបស់ តេងម៉ូ ក្នុងពេលកើតហេតុការណ៍អាក្រក់់នោះ។
រូបថតទី២ ដែលបង្ហោះនោះបង្ហាញពីការថតរូបជុំគ្នាយ៉ាងសប្បាយរបស់មិត្តទាំង៥នាក់ និងតេងម៉ូ មុនពេលកើតហេតុការណ៍ធ្លាក់ទឹកស្លាប់។
អ្វីដែលមហាជនព្រឺរក្បាលនិងភ្ញាក់ផ្អើលខ្លាំងនោះ គណនីហ្វេសប៊ុកដាក់ឈ្មោះថា “Happy Melon Patcharaveerapong” បានលេចឡើងតំណាងឱ្យ តេងម៉ូ ហើយមានរូបថតដ៏កម្រនិងចម្លែក ដែលគ្មានអ្នកណាមានឡើយ ក្រៅពីសាមីខ្លួន ឬ ក្នុងទូរសព្ទៃរបស់ដៃ តេងម៉ូ មូលហេតុអ្វីបានជា រូបថតទាំងនោះ ត្រូវបានបែកធ្លាយ និងបង្ហោះបែបនេះ។ ខណៈទូរសព្ទដៃរបស់ តេងម៉ូ ដែលផ្ទុករូបភាពនិងទន្និន័យពាក់ព័ន្ធនឹងថ្ងៃកើតហេតុនោះ ត្រូវបានរកឃើញនិងដកហូតយកមករក្សាទុកនៅសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវអស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ។
រូបថតទី១ដែលជាអ្នកនាង កាតិ បានសរសេរថា “ខ្ញុំត្រូវបានធ្វើបាបដោយមិត្តម្នាក់ ដែលខ្ញុំស្រលាញ់និងជឿជាក់”

រូបថតទី២ដែលថតជុំនេះ បានសរសេរថា “យើងមិនទាន់ទៅឆ្ងាយនៅឡើយទេ។ យើងនៅតែបន្តរង់ចាំចំពោះការពិតដែលនិយាយចេញពីមាត់មនុស្សទាំង៥នាក់។ ប៉ុន្តែប្រសិនបើពួកគេនៅបន្តមិននិយាយការពិតនោះ ពួកយើង
នឹងលាតត្រដាងការពិតឱ្យមហាជនបានដឹងថា ពេលវេលាថ្ងៃនោះ ថាតើមានអ្វីបានកើតឡើងលើកាណូតនោះ។ គិតថាលុបទន្និន័យក្នុងទូរសព្ទហើយ អាចលាក់បាំងការពិតបាននោះ មិត្តជាទីស្រលាញ់របស់ខ្ញុំ”។

ក្រោយផ្ទុះសារនិងរូបភាពបែបនឡើង កាតិក នាំមេធាវីរបស់ខ្លួនធ្វើការផ្តល់ចម្លើយបន្ថែមទៀតចំពោះការស្លាប់របស់ តេងម៉ូ ហើយនាងក៏បានប្តឹងបុគ្គលពីរូបដែលនិយាយវាយប្រហារនាងនៅលើបណ្តាញសង្គម ដែលធ្វើឱ្យមហាជនកាន់តែតាមដាននិងដាក់បន្ទុកលើ កាតិក ហើយក៏បានបកស្រាយនិងច្រានចោលចំពោះព័ត៌មានផ្សព្វផ្សាយចោទប្រកាន់លើនាងក្នុងអត្ថន័យ “បណ្តាលមកពីនាងធ្វើឱ្យ តេងម៉ូ” ធ្លាក់ស្លាប់។
ទន្ទឹមនោះផងដែរ មេធាវីរបស់ម្តាយបង្កើត តេងម៉ូ ក៏បានប្រកាសផងដែរថា ការបង្ហោះរូបភាពចម្លែកៗនិងអត្ថន័យគួរឱ្យព្រឺរក្បាលបែបនេះ គឺមិនបានពាក់ព័ន្ធនឹងម្តាយតេងម៉ូ ឡើយ ព្រោះម្តាយតេងម៉ូមិនចេះប្រើមិនដឹងធ្វើម៉េចអាចទាញទន្និន័យពីទូរសព្ទនោះបានឡើយ។
រហូតមកទល់ពេលនេះទាំងសមត្ថកិច្ច និងក្រុមគ្រួសារ តេងម៉ូ ក៏នៅមិនទាន់បានដឹងថា សព្វថ្ងៃនេះនរណាគេ ជាបង្កើតហ្វេសប៊ុកដាក់ឈ្មោះ “តែងម៉ូ” ហើយនឹងមានរឿងអ្វីកើតឡើងឬហេតុអ្វីនៅសុខៗសម្រេចចិត្តផុសសារបែបនេះទៅវិញ។
ប៉ុន្តែសម្រាប់អ្នកគាំទ្ររឿងក្តី តេងម៉ូ នេះវិញគឺការផុសឡើងក្នុងចេតណាដើម្បីអោយគ្រប់គ្នាក្រោកឈរតស៊ូដើម្បីតែងម៉ូសាជាថ្មីសូមបង្ហាញមុខ ហើយនិយាយការពិតនៅពីក្រោយខ្នងអោយអ្នកគាំទ្របានដឹង។
សូមរំលឹកឡើងវិញថា ចុងក្រោយធ្វើការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់រឿងក្តី សមត្ថកិច្ចថៃបានរកឃើញចំណុចសង្ស័យយ៉ាងច្បាស់លាស់ជាចំណុចគឺក្រុមមិត្តភ័ក្ត្ររបស់តារាសម្តែង តេងម៉ូ និដា បានលាក់បាំងនូវកំហុសរបស់ពួកគេដែលធ្វើឱ្យ តេងម៉ូ ធ្លាក់ស្លាប់ កាលពីជិតបីខែមុននោះ។ តុលាការសម្រេចធ្វើចោទប្រកាន់ទៅលើមិត្តភ័ក្ត្ររបស់តេងម៉ូងទាំងអស់។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យប៉ូលិស ក្នុងទីក្រុងបាងកក ប៉ូលិសថៃមិនបានបញ្ជាក់ថា ការស្លាប់របស់តារាស្រី Tangmo ជាឧបទ្ទវហេតុ ឬជាឃាតកម្មឬឡើយ។ ផ្ទុយទៅវិញប៉ូលិសសន្និដ្ឋានថា ការលង់ទឹករបស់ Tangmo បណ្តាលមកពី “ការធ្វេសប្រហែស” របស់នរណាម្នាក់នៅលើទូក តែមិនបានកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់ឱ្យប្រាកដ ដែលត្រូវជាប់ចោទនោះទេ ដោយទុកករណីនេះឱ្យតុលាការជាអ្នកវិនិច្ឆ័យទោស។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក Chirapat Phumchit ស្នងការនគរបាលក្រុង។

ស្នងការរូបនេះនិយាយថា “Tangmo មិនបានធ្លាក់ចូលទៅក្នុងទន្លេដោយការធ្វេសប្រហែសរបស់នាងទេ ប៉ុន្តែមានមនុស្សម្នាក់ដែលមិនប្រុងប្រយ័ត្ន ហើយនាំឲ្យនាងស្លាប់”។
បន្ថែមពីលើនេះ ប៉ូលិសក៏បានបង្ហាញតារាងពេលវេលាលម្អិតនៃព្រឹត្តិការណ៍មុន និងកំឡុងពេលនៅលើទូក រួមទាំងការវិភាគអំពីផ្លូវទឹករបស់ទូកយោងតាម GPS ក៏ដូចជារូបភាពផ្សេងៗដែលថតចេញពីទូរសព្ទរបស់តារាស្រីរូបនេះ និងវីដេអូ CCTV បញ្ជាក់ថា Tangmo ស្លាប់ដោយសារការធ្វេសរបស់មិត្តរួមក្រុមពិតមែន។

ក្នុងសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក Chirapat បញ្ជាក់ថា ករណី Tangmo ចប់សព្វគ្រប់ ហើយគ្មានចំណុចណាក្នុងការធ្វើការពិនិត្យបន្ថែមទៀតឡើយ។ ដូច្នេះហើយ ទើបសមត្ថកិច្ចបញ្ជូនវត្ថុតាង និងរបាយការណ៍ទៅព្រះរាជអាជ្ញានៅថ្ងៃនេះ ដើម្បីពិចារណា ខណៈការស៊ើបអង្កេតឈានដល់ការបិទបញ្ចប់ ហើយសំណុំរឿងនឹងឈានចូលដល់ដំណាក់កាលបន្ទាប់នៅក្នុងតុលាការ។
ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក Chirapat បានសង្កត់ធ្ងន់ថា នេះមិនមែនជាការសន្និដ្ឋាននៃករណី Tangmo ដូចដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍នោះទេ។ ផ្ទុយទៅវិញ វាជាជំហានបន្ទាប់នៅក្នុងដំណើរការតុលាការ ដែលប៉ូលីសត្រូវតែបញ្ជូនរបាយការណ៍ និងភស្តុតាងទៅព្រះរាជអាជ្ញាសាធារណៈដើម្បីធ្វើការបញ្ចេញមតិ។

ចំណែកជនសង្ស័យទាំងគឺមាន កញ្ញា “សិន វិសាផាត់” រឺ សាន ជាមិត្តរបស់ តេងម៉ូត អ្នកនាង “កាតិក” ជាអ្នកចាត់ការរបស់ តេងម៉ូ និងក្រុមមនុស្សប្រុសបីនាក់ទៀត “លោក ហាយ សូប៉រ”និងលោក រ៉ូបឺត” និងលោក “លោកចប់” សរុប៥នាក់ ហើយម្នាក់ទៀតជាមេធាវីរបស់ពួកគេបានចូលរួមដាក់ពាក្យបណ្តឹងក្លែងក្លាយកូនិងរំខានដល់សមត្ថកិច្ចក្នុងការស៊ើបក្តី គឺលោក ភិម ថាមធីរ៉ាស្រ៊ី (Phim Thamtheerasri) បានចូលខ្លួនដល់តុលាការរួចហើយដែរ ដើម្បីត្រៀមទទួលដីការឡើងសវនាការនាថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ។ ដូច្នេះមហាជន សូមរងចាំមើលបន្តថា តុលាការនិងសមត្ថកិច្ចប្រទេសថៃអាចបំបែករឿងក្តីដ៏ចម្លែកនិងផ្តល់យុត្តិធម៌សម្រាប់តារាសម្តែងថៃ តេងម៉ូ និដា បានដែរឬអត់ ៕





















ប្រភពសារព័ត៌មាន ថៃ
Discussion about this post