ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា ខេម សិរីមន្ត និងលោកជំទាវភរិយា បានរៀបចំអបអរសម្ពោធការិយាល័យកណ្តាលក្រុមហ៊ុនអចលនាទ្រព្យ “ខេមសិរីមន្ត រៀលអ៊ីស្ទេតឌីវេឡុភើរ ឯ.ក” នៅជាប់ចំការព្រីងវត្តសំរោងអណ្តែត សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧកញ៉ា ខេម សិរីមន្ត បានថ្លែងក្នុងពិធីឱ្យដឹងថា មូលហេតុដែលបើកសម្ពោធការិយាល័យអចលនាទ្រព្យ “ខេមសិរីមន្ត រៀលអ៊ីស្ទេតឌីវេឡុភើរ ឯ.ក” ដោយជាសម្រួលសម្រាប់ឪពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មកពិនិត្យគម្រោងលក់ដីឡូតិ៍និងជួបភ្នាក់ងារអចលនាទ្រព្យរបស់លោក ដែលអាចទិញដីក្នុងគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ខណៈលោកបានប្រកាសការលក់ដីឡូតិ៍តម្លៃទាប់ទីផ្សារមិនដែលធ្លាប់មានក្នុងទឹកដីស្រុកពួកខេត្តសៀមរាប ជាប់នឹងក្រុង ត្រឹមតម្លៃ១,៧០០ដុល្លារ។

ជាតារាចម្រៀងល្បីកំពូលម្នាក់ លោកក៏បញ្ជាក់ថា ថ្ងៃទី២៩ គម្រោងដីឡូត៍ តំបន់អភិវឌ្ឍន៍ ឧកញ៉ា ខេមរៈសិរីមន្ដ បេះដូងអង្គ ខេត្តសៀមរាប បើកលក់ប្លុកថ្មីថ្ងៃទី 29.05.2022តំលៃប្រូម៉ូហ្សិនរយៈពេលតែពីរសប្ដាហ៍ 1700$ក្នុង1ឡូត៍ ហើយមិនត្រឹមប៉ុណ្ណោះ គឺមានលក្ខខណ្ឌ័ងាយស្រួលៗច្រើនសម្រាប់ការបង់រំលួសផងដែរ។ មិនបាច់មានលុយទាំងដុំក៏អាចទិញ សម្រាប់អោយកូនចៅឬចង់សងលំនៅដ្ឋានដោយខ្លួនឯង ហេតុដូច្នេះ សូមប្រញាប់រួសរាន់ឡើងដែលជាឱកាសល្អសម្រាប់បងប្អូនមានលុយតិចចង់បានដីទុកសម្រាប់ទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា ខេម សិរីមន្ត និងលោកជំទាវភរិយា បានរៀបចំអបអរសម្ពោធការិយាល័យកណ្តាលក្រុមហ៊ុនអចលនាទ្រព្យ “ខេមសិរីមន្ត រៀលអ៊ីស្ទេតឌីវេឡុភើរ ឯ.ក” នៅជាប់ចំការព្រីងវត្តសំរោងអណ្តែត សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមវត្តមានភ្ញៀវជាច្រើនរូប ព្រមបងប្អូនក្រុមគ្រួសាររបស់លោកឧកញ៉ា ជាសាក្សីផងដែរសម្រាប់ថ្ងៃល្អថ្ងៃជោគជ័យ។ ជាមួយគ្នានោះ បងប្រុសលោកឧកញ៉ា ខេម សិរីមន្ត គឺ ខេមរៈ ភារុណ បានមកអបអរប្អូនជាទីស្រលាញ់របស់លោកបានថ្លែងសារជូនពរ “ពាក្យជូនពរបងប្រុសដល់ប្អូនប្រុស ក្នុងអត្ថន័យស្នេហាប្រទេសជាតិនិងប្រជាជនយ៉ាងធំធេង”៕










អត្ថបទដោយ Renno រូបភាពសហការី
Discussion about this post