ភ្នំពេញ៖ ពិតជាសាហាវព្រៃផ្សៃមែន នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញាក់ផ្អើលដោយមានឃាតកម្មសម្លាប់ស្ត្រីម្នាក់ដោយកាប់ក្បាលដាច់ចេញពីខ្លួនក្នុងថ្លុកឈាមឡើងគួរខ្លាច ហើយសមត្ថកិច្ចតាមប្រមាញ់ជនល្មើសបានផងដែរនិងពេលនេះដឹងការពិតមូលហេតុ នៃការសម្លាប់ដោយគ្មានញញើតបែបនេះ។

ករណីនេះជា ឃាតករជាប្ដីដែលបានធ្វើសកម្មភាពអារកកាត់ក្បាលប្រពន្ធរបស់ខ្លួនឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃជាងសត្វតិរច្ឆានទៀតនោះ ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២នេះ ធ្វើការបង្ក្រាបបានហើយ។
ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់គ្រឿងអេឡិចត្រូនិក មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងជនរងគ្រោះឈ្មោះ លី ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នកអនាម័យតាមផ្ទះ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នេះជាករណីឃាតកម្ម ដោយប្ដីបានអារកកាត់ក្បាលសម្លាប់ប្រពន្ធដ៏សាហាវព្រៃផ្សៃកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមចម្លើយសារព័ត៌មានរបស់បុរសជាបុរសហេងសយ មានចិត្តព្រៃផ្សៃរូបនេះ បានឆ្លើយនៅមុខសមត្ថកិច្ចនៅពេលបង្ក្រាបបានឱ្យដឹងថា ដោយសារខ្លួនខឹងប្រចណ្ឌប្រពន្ធខ្លាំងពេក បាត់បង់ស្មារតីក៏រង្វេង ក៏យកកាំបិតតាំងតោងកាប់ផ្តាច់ក្បាលប្រពន្ធតែម្តង។
ក្រោយកាប់ប្រពន្ធឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងហើយ ជនល្មើសរូបនេះ បានយកក្បាលប្រពន្ធដែលដាច់នេះហើយរុំក្រណាត់និងថង់ដើម្បីបំរុងយកទៅចោល ដោយប្រុងយកទៅចោលក្បែរៗកន្លែងកើត ហេតុតែម្តង មិនយកទៅឆ្ងាយឡើយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






សេចក្តីរាយការណ៍ សមត្ថកិច្ច
Discussion about this post