ក្រុមក្មេងទំនើងងចំនួន ៣នាក់បានប្រេីកាំបិតផ្គាក់ធ្វេីសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់បណ្ដាលឱ្យរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៣ ខែមិថុនាម្សិលមិញនេះ នៅចំណុចខាងលិចការ៉ាសសាំងសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្មេងទំនើងទាំង៣នាក់នេះ ទី១-ឈ្មោះ ផុន រស្មី អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន, ទី២-ឈ្មោះ រឹម រឺសាន់ អាយុ២០ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ និងទី៣-ឈ្មោះ ប្រុស សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលទទឹង ឃុំតាលោសែនជ័យ (ជាអ្នកកាន់កាំបិតផ្គាក់) ។
ក្រោយសាកសួររួចហើយ កងកម្លាំងនគរបាលស្រុកតាលោសែនជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Discussion about this post