ភ្នំពេញ៖ ករណីឃាតកម្មនេះពិតជាសាហាវខ្លាំងណាស់ ដោយបុរសជាប្តីម្នាក់ទំនងជាមនុស្សប្រុសស្រលាញ់ប្រពន្ធខ្លាំងពេក ដោយស័គ្រស្មោះរបស់គេមិនព្រមបែកគ្នាឬចង់ចែកផ្លូវជាមួយប្រពន្ធឡើយ ហើយកន្លងមកខំព្យាយាមតាមអង្វរប្រពន្ធយ៉ាងណា ក៏នាងមិនព្រមត្រូវគ្នាវិញដែរ បែរជាថ្ងៃនេះសម្រេចចិត្តយ៉ាងព្សៃផ្សៃបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់បន្តឡើយ។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១០ ខែមិថុនានេះ មានករណីឃា.តកម្មមួយបានកើតឡើងដែលបុរសជាប្តីបានបា.ញ់សម្លា.ប់អតីតប្រពន្ធ៤គ្រាប់ តែអត់ផ្ទុះចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់នៅផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ក្រោយការបា.ញ់ខាងលើនេះ បុរសជាអតីតប្តីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយដែរ ចំណែកសពត្រូវបានធ្វើកោសល្យវិច្ច័យពិនិត្យផងដែរ ។ ករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃនេះ គឺនៅមិនទាន់ដឹងពីមូលហេតុនៃការបា.ញ់សម្លា.ប់ប្រពន្ធចោលនៅឡើយ ។ បុរសជាប្តីបាញ់សម្លាប់ប្រពន្ធមានឈ្មោះថា “ជា អូន”។ ចំណែកជនរងគ្រោះមានឈ្មោះថា “Nou Taa” ។
ប្រភពព័ត៌មានបានបន្ថែមថា បុរសជាប្តីរូបនេះបានលែងលះគ្នាជាមួយអតីតប្រពន្ធបាន៣ខែ មកហើយ។ ប៉ុន្តែមិនដឹងជាបែកគំនិងយ៉ាងម៉េច ថ្ងៃនេះមកបាញ់សម្លាប់ប្រពន្ធចោលនៅក្នុងផ្ទះ បង្កភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ក្រុមគ្រួសារនិងជិតខាង។

តាមសេចក្តីរាយការណ៍ពីកន្លែងហេតុបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលបុរសជាប្តីដែលបា.ញ់សម្លា.ប់ប្រពន្ធ នោះ បុរសជាជនសង្ស័យរូបនេះបានធ្វើការបង្ហោះសារលើហ្វេសប៊ុកមានទាំងរូបភាព និងវីដេអូផងដែរ នៅពេលស្រលាញ់គ្នានិងនៅពេលមង្គលការផងដែរ។ អត្ថន័យនៅលើរូបភាពទាំងនោះបានសរសេរថា “ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេ។ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក។ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពាន។ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ។កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់។ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត។កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង។ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង។កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន” ។
មិនត្រឹមតែប៉ុណ្ណោះ នៅមានសារមួយទៀតដែលបុរសនេះបានបង្ហោះមុនថ្ងៃកើត ដោយបានសរសេរថា “គួរតែប្រើពេលវេលាដែលនៅជាមួយគ្នា ធ្វើល្អជាមួយគ្នាអោយបានច្រើនណា កុំចាំដល់ពេលបាត់បង់ទើបនឹក ទើបស្ដាយក្រោយ។ ខ្ញុំមិនមែនមនុស្សអវិជ្ជាទេតែដោយសារបំពានកុហកក្បត់ៗ។ សាហាវខ្លាំងពេកនឹកស្មានមិនដល់។ ខ្ញុំហ៊ានធ្វើខ្ញុំគិតហើយគិតទៀត1 ខែ។ មុននឹងខ្ញុំធ្វើខ្ញុំប្រាប់ហើយប្រាប់ទៀត តែអ្នកមើលងាយខ្ញុំ។ ខ្ញុំមិនចង់ទេតែអ្នកឯងនៅតែបង្ខំខ្ញុំ ខុសហើយនៅខ្លាំងទៀត។ ដោយសារបុរសម្នាក់អ្នកបំផ្លាញអនាគតគ្រួសារតូចនេះ”។
ករណីបា.ញ់អតីតប្រពន្ធឱ្យស្លា.ប់ហើយនោះ ជនសង្ស័យនេះក៏បានបា.ញ់ខ្លួនឯងដែរតែគ្រាប់មិនផ្ទុះ ក៏បង្កការភ្ញាក់ផ្អើលនគរបាលខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ឃាត់បានភ្លាមៗ។ នៅទល់មុខកាល់តិច ផ្លូវជាតិលេខ២ ចាក់អង្រែក្រោម។ ហេតុការណ៍ដ៏គួរឱ្យសង្វេកនេះក៏ បានបន្សល់ទុកកូនប្រុសអាយុជាង១ខួបត្រូវក្លាយជាក្មេងកំព្រាម្តាយរីឯឪពុកនឹងក្លាយជាអ្នកទោសទៅទៀត។
សូមបញ្ជាក់ទៀតដែរថា ជនសង្ស័យជាអតីតប្តីរូបនេះ សមត្ថកិច្ចនៅមិនទាន់ដឹងឱ្យថា មានមុខងារ អ្វីឱ្យច្បាស់លាស់នៅឡើយ បានជាមានកាំភ្លើងម៉ាក K59 ប្រើបែបនេះ ប៉ុន្តែរកឃើញបុរសមានការងារជាភ្នាក់ងារអចលនាទ្រព្យ ហេតុអ្វីមានកាំភ្លើងប្រើ៕
















សេចក្តីរាយការណ៍ បឋម
Discussion about this post