ភ្នំពេញ ៖ មានករណីគួរអោយភ្ញាក់ផ្អើលទៀតហើយ ដោយអតិថិជនរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ បានបាត់ឥវ៉ាន់ទៀតហើយ! លើកនេះ ហាក់ដូចជាប្លែកជាងលើកមុន ដោយជនសង្ស័យ បានប្រើល្បិចថ្មី ដែលកត្តាទាំងនេះហើយ ធ្វើអោយ អតិថិជនរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំង កំពុងមានការព្រួយបារម្ភ ចំពោះសម្ភារៈ របស់ពួកគេ ក្នុងការដាក់ផ្ញើតាមរយៈក្រុមហ៊ុនមួយនេះ។
យោងតាម គណនីហ្វេកបុកឈ្មោះ Brown Bopha បានសរសេររៀបរាប់ថា ៖ បាត់ទៀតហើយក្រុមហ៊ុនវីរះប៊ុនថាំ លើកនេះមិនមែនមានគេចូលបន្លំទទួលទេគឺចូលយកស្រួលៗ បងប្អូនគិតមើលទុកចិត្តបានដែរអត់ ចោរចូលយកស្រួលៗ។ ទុកពេលត្រឹមថ្ងៃច័ន្ទម៉ោង១២ថ្ងៃបើមិនបានសំណងមក Apple Gold សមស្របទេ ខ្ញុំនឹងបញ្ចេញវីដេអូទៀតនឹងបន្ថែមលើសារព៌តមានអោយរឹតតែច្រើន។ ព្រោះរឿងនេះគិតត្រឹមថ្ងៃ១៧ខែកក្កដាមួយខែត្រឹម បងប្រធានសាខា នឹងគណគ្រប់គ្រងមេត្តាសម្រួលតាមការគួរ #កុំអាងសងតែតាមថ្លៃផ្ញើរអត់មានប្រយ័ត្នចឹង?៕
Discussion about this post