ខេត្តស្ទឹងត្រែង÷ ជាករណីអសីលធម៌ និងធ្វើឱ្យសង្គមពិបាកទទួលយកណាស់ ហើយអ្វីដែលមើលឃើញនោះ គឺអាណិតដល់លោកយាយជរាម្នាក់ដែលក្នុងជីវិតរបស់លោកយាយមិនគួរជួបរឿងអាក្រក់បែបនេះជាមួយចៅស្រីនោះឡើយ។ ក្រោយការសម្រេចចិត្តនិងទ្រាំមើលទង្វើអាក្រក់លែងបាន លោកបានសម្រេចចិត្តប្តឹងប៉ូលីសឱ្យចាប់កូនប្រុសរបស់ខ្លួនព្រោះ កូនប្រុសរូបនេះបានធ្វើអំពើរតរិច្ចានជាច្រើនដងដាក់កូនស្រីបង្កើត ដែលជាករណីរំលោភបានសម្រេច។
ផ្ទុះការភ្ញាក់ផ្អើលពេញភូមិក្រោយសមត្ថកិច្ចបានចាប់ខ្លួន បុរសដែលជាឪពុកល្មោ-ភ-កា-ម-ម្នាក់ បានចាប់កូនស្រីខ្លួនឯងបង្កើតរំ-លោ-ភ-បានសម្រេចរហូតដល់ទៅ០២ដង ទើបបែកធ្លាយដល់ជីដូនរបស់ក្មេងស្រីរងគ្រោះ ហើយជីដូនក្រោយពេលដឹងរឿងនេះ ក៏ទ្រាំទ្វើអាក្រក់នេះមិនបានក៏សម្រេចចិត្តយ៉ាងច្បាស់ដោយបានដឹកដៃចៅស្រីទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីលោកយាយបានសម្រេចដាក់ពាក្យបណ្តឹងរួច ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនបុរសជាឪពុកភ្លាមៗ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ស្ត្រីវ័យចំណាស់ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ដោយដឹងរឿងពីចៅស្រី ដែលឪពុក ប្រព្រឹត្តអំពើអសីលធម៌លើកូនស្រីបង្កើតដូច្នេះ លោកយាយឈឺចិត្តជាខ្លាំង តែមិនទាន់សម្រេចចិត្តប្តឹងនគរបាលទេ គិតថា មិនបានឃើញផ្ទាល់ភ្នែក។ តែក្រោយតាមទាន់លើកចុងក្រោយ លោកយាយក៏សម្រេចចិត្តប្តឹងនគរបាលតែម្តង។
ក្មេងស្រីរងគ្រោះ បានឆ្លើយបំភ្លឺដល់សមត្ថកិច្ចថា ឪពុករបស់នាង បានចាប់រំលោភនាង បានសម្រេចរហូត២ដង នៅថ្ងៃខែផ្សេងគ្នា។ នាងថា នៅពេលដែលឪពុកនាងចាប់រំលោភ គឺបានសំឡុតគំរាមនាង មិនអោយប្រាប់អ្នកណាទេ។ តែដោយសារការឈឺចាប់ នាងក៏បានលួចប្រាប់ជីដូន ទើបលើកចុងក្រោយនេះ ជីដូនតាមទាន់ ក៏សម្រេចចិត្តប្តឹងប៉ូលិស។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស ឲ្យដឹងថា ករណីឪពុកបង្កើតបានចាប់រំលោភកូនស្រីបង្កើតខ្លួននោះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ត្រូវបានលោកយាយ ជាជីដូនរបស់ក្មេងស្រីរងគ្រោះនោះ បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាល ឃុំក្បាលរមាស ឲ្យចាត់វិធានការទៅលើជនសង្ស័យ។
នគរបាលដដែលបន្តថា ជនសង្ស័យ មានឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ ធ្វើស្រែចំការ រស់នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវជាឪពុកបង្កើត ក្មេងស្រីរងគ្រោះ ដែលនាងមានអាយុ ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ឪពុកតិរច្ឆាននោះ ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
មាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ឆ្នាំ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅដល់ ១០ឆ្នាំ។ រីឯមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ ស្តីពី បទល្មើសរំលោភសេពសន្ថវៈ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៧ ឆ្នាំទៅ ១៥ឆ្នាំ៕

របាយការណ៍ សមត្ថកិច្ច
Discussion about this post