ភ្នំពេញ៖ ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញហើយ និងឃាត់ខ្លួនបានសម្រេច បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។
បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕








Discussion about this post