ភ្នំពេញ៖ ប្រជាពលរដ្ឋនៅស្រុកគិរីវង់បានសំដែងនៅការអបអរសាទរចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវដែលបានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាស្រស់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់បានជនសង្ស័យចំនួនពីរនាក់។

បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវដែលបានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាស្រស់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់បានជនសង្ស័យចំនួនពីរនាក់ ក្រោយដឹកកញ្ឆាស្រស់ចំនួនពីរបាវធំ ទម្ងន់ប្រមាណ៦គីឡូក្រាម ដែលដឹកចេញពីកន្លែងចម្ការបង្កប់ក្នុងព្រៃមួយកន្លែងក្នុងភូមិសាស្រ្តស្រុកគិរីវង់ ខណៈកំពុងដឹងជញ្ជូនត្រៀមលក់ចេញ។ ជនសង្ស័យទី១មានឈ្មោះថា “សយ ដេត” នៅភូមិអណ្តូងទរ ឃុំព្រៃអំពក ស្រុកគិរីវង់ និងទី២ឈ្មោះ “មុត វទ្ធី” នៅភូមិប្រទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។
ទន្ទឹមការឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនោះ មានមុខរបបជាអ្នកឈ្នួលធ្វើការឱ្យគេ។ គ្មានលទ្ធភាពឬអំណាចឯណាទៅដាំកញ្ឆាហើយហ៊ានលួចលក់នោះទេ ព្រោះជនសង្ស័យត្រឹមជាមនុស្សស៊ីឈ្នួលជាកម្មករឱ្យគេដើម្បីចង់បានកម្រៃចិញ្ចឹមប៉ុណ្ណោះ។
អ្វីជាចំណុចសំខាន់ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា ចម្ការកញ្ឆានៅទីនោះ ជារបស់អ្នកមានអំណាច ដែលគេហ៊ានលួចលាក់ដាំ គ្មានប្រជាពលរដ្ឋធម្មតាឯណាទៅហ៊ានល្មើសច្បាប់នោះទេ ។ តាមការបង្ហើបបានឱ្យដឹងទៀតថា មន្ត្រីនគរបាលចំនួនពីរនាក់រូបក្នុង ស្រុកគិរីវង់ ជាអ្នករួមគំនិតជាមួយនឹងមេក្លោងដាំកញ្ឆា ដោយចេញមុខហៅជង្ស័យខាងលើពីរនាក់នេះ មកស៊ីឈ្នួលឱ្យខ្លួនចេញទៅដឹកកញ្ឆាឱ្យគេ។ ក្រោយកងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួនបានជង្ស័យពីរនាក់រួចហើយថា មន្ត្រីនគរបាលស្រុកគិរីវង់ដែលបានរួមគំនិតដឹកជនសង្ស័យរួមទាំងកញ្ឆាស្រស់នោះ ថាតើរួចខ្លួនដែរឬទេ? ប្រជាពលរដ្ឋបានបង្ហើបប្រាប់ទៀតថា រាល់ការឡើងកាប់បំផ្លាញដំណាំកញ្ឆាម្តងៗ លោកប៉ូលីសទាំងពីរនោះ តែងតែឃុបឃិតគ្នាជាមួយជនខិលខូចនិងមេក្លោងយកកញ្ឆាចុះមកលក់ជារៀងរាល់ដង ដោយស្ងាត់ៗនិងកំបាំងមុខទៀតផង។
ជាមួយគ្នានោះ ប្រជាពលរដ្ឋចាំមើលដែរថា តើនរណាខ្លះទៀតដែលនៅពីក្រោយខ្នងរួមដៃគ្នាទទួលផល? តើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ធាននគរបាលខេត្តតាកែវ គិតយ៉ាងណា ចំពោះមន្ត្រីក្រោមឱវ៉ាទទាំងពីរនាក់ ដែលប្រព្រឹត្តិបទល្មើលសនិងអំពើពុករលួយ។
ប្រជាពលរដ្ឋក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ អំពាវនាវដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ធាននគរបាលខេត្តតាកែវពិនិត្យមើលករណីបែកធ្លាយ រឿងមិនស្រួលបែបនេះ ដើម្បីពង្រឹងវិន័យកង់កម្លាំងសមត្ថកិច្ច ក៏ដូចជាពង្រឹតយុទ្ធនាការភូមិឃុំមានសុវត្ថិភាព។ លើសនេះទៀត ប្រជាពលរដ្ឋស្នើរសុំដល់សម្តេចក្រឡោ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយACU មេត្តាជួយពិនិត្យភាពមិនប្រក្រតី ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់៕











សេចក្តីរាយការណ៍ ប្រជាពលរដ្ឋ
Discussion about this post