Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ដឹងមូលហេតុក្រុមឃាតករសម្លាប់ជនជាតិចិនគ្នានៅកាស៊ីណូឱ្យស្លាប់ក្នុងថ្លុកឈាមសាហាវព្រៃផ្សៃនោះហើយ ប្រាកដជាហួសចិត្ត! គ្រាន់តែរឿងប៉ុណ្ណឹងក៏សម្លាប់គ្នាឯងដែរ

អ្នកស្រុកកំចាយមារខេត្តព្រៃវែងសម្រេចចិត្តបោះទុនទិញសិទ្ធផ្តាច់ខេត្តធំចំនួនពីរពី Richell Home ដោយភាពជឿជាក់

ធ្វើជាសាកថ្មទូរសព្ទក្នុងផ្ទះពូបង្កើត ទៅសាកថ្មពីរដង បែរជាបែកគំនិតទៅសាកថ្មកូនស្រីរបស់ពូវិញ មានអីបែកការ ប៉ូលីសអូសករមកសួរ ទើបដឹងថា ចាប់រំលោភ

ដឹងមូលហេតុក្រុមឃាតករសម្លាប់ជនជាតិចិនគ្នានៅកាស៊ីណូឱ្យស្លាប់ក្នុងថ្លុកឈាមសាហាវព្រៃផ្សៃនោះហើយ ប្រាកដជាហួសចិត្ត! គ្រាន់តែរឿងប៉ុណ្ណឹងក៏សម្លាប់គ្នាឯងដែរ

August 4, 2022
in Social
1.1k
SHARES
5.9k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ដព្រះសីហនុ បានប្រាប់ ឱ្យដឹងថា កម្លាំងអាវុធហត្ថ បានបើកប្រតិបត្ដិការចាប់ជនដៃដល់ចំនួន៣នាក់ ក្នុងករណីបាញ់សម្លាញ់ជនជាតិចិន ស្លាប់២នាក់ និងរងរបួសម្នាក់ នៅចំណុចកាស៊ីណូ «ហ្វាងប៉ាលិរិន» ស្ថិតក្នុងភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ។

ប្រតិបត្ដិការនេះ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២៖៤៥នាទី នៅចំណុចកាស៊ីណូ «ហ្វាងប៉ាលិរិន» មានករណីឃាតកម្ម ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមន្ទីរជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញា វិសិដ្ឋ ប្រធានមន្ទីរ ចុះដល់ទីតាំងកើតហេតុ ឃើញមានជនរងគ្រោះ ចំនួន២នាក់ ដេកស្លាប់នៅនឹងកន្លែងកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់អស់។

បន្ទាប់មកកម្លាំងអាវុធហត្ថជំនាញបានស្រាវជ្រាវ និងស្វែងរកមុខសញ្ញាបន្ត រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នា២០២២ វេលាម៉ោង០១៖៣០នាទីយប់ ក៏ស្រាវជ្រាវបានដឹងថា ជនបង្កបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2D-9555 មានទិសដៅពីព្រះសីហនុ ទៅភ្នំពេញ ក៏បានបញ្ជាឲ្យកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកព្រៃនប់ចាំស្ទាក់។

ក្រោយមកស្រាប់តែឃើញរថយន្តខាងលើ បានបើកមកពីទិសដៅផ្លូវជាតិលេខ៣ ឆ្លងកាត់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ ក៏ត្រូវបានកម្លាំងអាវុធហត្ថ ជំនាញឃាត់រថយន្ត និងនាំខ្លួនមនុស្សចំនួន៣នាក់ យកមកសួរនាំនៅបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានដូចខាងក្រោម៖
១៖ ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
២៖ ឈ្មោះ DU CHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៣៖ ឈ្មោះ XIONG ZHENG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធករណី ឃាតកម្ម ប្រព្រឹត្តនៅចំណុចកាស៊ីណូតុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៖០០នាទីរសៀល ក្រោយពីកម្លាំងការិយាល័យជំនាញ បានធ្វើការសាកសួរតាមជំនាញ និងតាមនីតិវិធីរួចមក ទើបជនសង្ស័យឈ្មោះ SHENG YINGFEI ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិចិន បានព្រមសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាក (បានបោះចោលនៅក្នុងបន្ទប់កើតហេតុ) ហើយចំពោះឈ្មោះ Wei ភេទប្រុស ជនជាតិចិន ជាមិត្តភ័ក្រ ដែលជាប់ពាក់ព័ន្ធបទល្មើសខាងលើ បានរត់គេចខ្លួនបាត់។ មូលហេតុ៖ ដោយសារវិវាទរឿងជំពាក់លុយ។

ក្រោយពីកម្លាំងអាវុធហត្ថជំនាញ បានធ្វើការសាកសួរត្រួតពិនិត្យតាមនីតិវីធីរួច មកលើជនសង្ស័យទាំង៣នាក់រួចមក ចំពោះជនសង្ស័យ២នាក់ (ស្រី១នាក់) ទៀតពុំមានជាប់ពាក់ព័ន្ធ ក្នុងអំពើឃាតកម្មខាងលើទេ ដោយសារពួកគាត់មិនបាននៅនឹងកន្លែងកើតហេតុ (នៅផ្ទះ និងនៅក្រុមហ៊ុន) ដោយជនល្មើសបើកឡានទៅយកមិត្តភ័ក្រ និងសង្សា ដោយប្រាប់ថា ត្រូវចេញទៅភ្នំពេញ ដើម្បីពិនិត្យសុខភាពនៅថ្ងៃស្អែក ។

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០នាទី ដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ចំពោះជនសង្ស័យទាំង២នាក់ ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ បានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ កម្លាំងការិយាល័យជំនាញ កំពុងបន្តនីតិវិនី និងបន្តស្រាវជ្រាវរកមុខសញ្ញា ដែលជាប់ពាក់ព័ន្ធនឹងឈ្មោះ Wei៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ធ្វើជាសាកថ្មទូរសព្ទក្នុងផ្ទះពូបង្កើត ទៅសាកថ្មពីរដង បែរជាបែកគំនិតទៅសាកថ្មកូនស្រីរបស់ពូវិញ មានអីបែកការ ប៉ូលីសអូសករមកសួរ ទើបដឹងថា ចាប់រំលោភ

ធ្វើជាសាកថ្មទូរសព្ទក្នុងផ្ទះពូបង្កើត ទៅសាកថ្មពីរដង បែរជាបែកគំនិតទៅសាកថ្មកូនស្រីរបស់ពូវិញ មានអីបែកការ ប៉ូលីសអូសករមកសួរ ទើបដឹងថា ចាប់រំលោភ

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!