ភ្នំពេញ៖ មហាជនប្រាកដជាស្គាល់និងចងចាំថា អ្នកនាង អេនជី គឺជាតារាចម្រៀងសំនៀងពិរោះ ក្នុងផលិតកម្ម M ក្រោយបាត់មុខពីសិល្បៈដើម្បីរៀបការមានគ្រួសារអស់រយៈពេល១០ឆ្នាំមកនេះ ស្រាប់តែអ្នកនាងលេចមុខវិលមកវិញជាមួយភាពភ្ញាក់ផ្អើលដែលធ្វើឱ្យអ្នកគាំទ្រនាំគ្នាសរសើរ។
អ្វីដែលធ្វើឱ្យមហាជននិងទស្សនិកជននិងអ្នកគាំទ្រមានចាប់អារម្មណ៍និងភ្ញាក់ផ្អើលគឺអ្នកនាង អេនជី កាន់ជោគជ័យខ្លាំងឡើងជាមួយមុខជំនួញរបស់ខ្លួនជាច្រើន ហើយមុខជំនួញដែលធ្វើឱ្យអ្នកនាងមានទីផ្សារខ្លាំងគឺវិស័យគ្រឿងសម្អាងនិងថែរក្សាសម្រស់ ដែលកំពុងក្លាយជាស្រ្តីឆ្នើមនិងជោគជ័យម្នាក់មានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកកំពុងជាលំដាប់សេដ្ឋនីម្នាក់។
ទន្ទឹមនឹងផងដែរថា អ្នកនាង អេនជី និងស្វាមីលោក គង់ សុខអេង រៀបចំពិធីចុះកិច្ចព្រមព្រៀង ទូតសុឆ្ឆន្ទះ និងសម្ពោធផលិតផល 𝐌𝐨𝐮𝐣𝐢 𝐕 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 របស់ក្រុមហ៊ុនរបស់អ្នកនាង K 𝐆21 រវាងតារាចម្រៀងដ៏ល្បីគឺ អ្នកនាង ពេជ្រសូលីកា និងក្រុមហ៊ុន K G21 កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់មហាជនបានឱ្យដឹងថា ថ្ងៃទី០៦សីហានេះ ជាថ្ងៃផលិតផល 𝐌𝐨𝐮𝐣𝐢 𝐕 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ចេញដាក់លក់នៅលើទីផ្សារក៏ដូចជាប្រកាសពីតម្លៃឱ្យដឹងផងដែរ។ ផលិតផលបំប៉នសម្រស់ថ្មីមួយនេះ ត្រូវបានទទួលស្គល់ដោយក្រសួងសុខាភិបាល ហើយជាប្រេនដែលមានគុណភាពខ្ពស់ពីប្រទេសថៃ និង មានប្រភពពីប្រទេសជប៉ុនដោយរាល់ការរាល់ផលិតទៅតាមស្ទង់ដាអន្តរជាតិ។ អ្វីដែលជាសំខាន់នោះទៀត ប្រេនថ្មីមួយនេះ អ្នកនាងជ្រើសរើសតារាស្រីដ៏ល្បីប្រចាំប្រទេសគឺ អ្នកនាង ពេជ្រ សូលីកា ដែលជាដៃគូមិត្តចាស់របស់នាង តាំងពីជំនាន់នៅផលិតម្មអឹមជាមួយគ្នា។
អ្នកនាង អេនជី បានបញ្ជាក់ដល់សារព័ត៌មានផងដែរថា ថា សម្រាប់ការសម្ពោធផលិតផលថ្មីនិងប្រកាសជាផ្លូវការ អ្នកនាងធ្វើឱ្យអ្នកគាំទ្រនាំភ្ញាក់ផ្អើលនិងត្រេកអរ ដោយអ្នកនាង ពេជ្រ សូលីកា ក្លាយទូតសុឆ្ឆន្ទះតំណាងផលិតផល 𝐌𝐨𝐮𝐣𝐢 𝐕 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ហើយអ្វីដែលពិសេសនោះ គឺផលិតផលបំប៉នសម្រស់មួយនេះ គឺដតារាចម្រៀងយើងបានប្រើប្រាស់និងសាករួចដោយទទួលស្គាល់ពីគុណភាពល្អ ទើបកុងត្រាចុះកិច្ចសន្យាក្លាយទូតសុឆ្ឆន្ទះតំណាងផលិតផល 𝐌𝐨𝐮𝐣𝐢 𝐕 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ដែលធ្វើឱ្យមិត្តនារីកាន់តែមានទំនុបចិត្តច្រើនជាងមុន។
ជាមួយគ្នានោះ អ្នកនាង ពេជ្រ សូលីកា បានផ្តល់កិច្ចសំភាសន៍ផងដែរឱ្យដឹងថា មុននឹងអ្នកនាងហ៊ានទទួលការងារនេះ គឺនាងមិនមែនជាចេះលំៗបានឡើយ គឺនាងបានចូលរួមដោយផ្ទាល់ក្នុងសាកល្បងទទួលទាន ហេតុដូច្នេះទើបនាងយល់ព្រមធ្វើជាទូតសុឆ្ឆន្ទះតំណាងផលិតផល 𝐌𝐨𝐮𝐣𝐢 𝐕 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ។ ទន្ទឹមនឹងផងដែរ នាងក៏ត្រៀមខ្លួនការងារយ៉ាងសកម្មផងដែរជាមួយអ្នកនាង អេនជី អគ្គនាយិកាក្រុមហ៊ុន K G21 ៕
អត្ថបទដោយ ម៉ា ច័ន្ទបូរិន រូបភាព សហការី
Discussion about this post