ភ្នំពេញ៖ ក្រោយក្លាយជាគូប្រជែងគ្នា និងទទួលការគាំទ្រមិនចាញ់គ្នានោះ បេក្ខភាព ថុល ភិទិ និង លីម តិចម៉េង សម្រាប់ការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភព CAMBODIA IDOL រដូវកាលទី៤ មកដល់យប់ថ្ងៃទី២៨ ខែសីហានេះ ដល់ម៉ោងបញ្ចប់ការប្រកួត គឺលទ្ធផលត្រូវប្រកាសពីពីធីករដោយ បានទៅលើ លីម តិចម៉េង ។

សម្រាប់រដូវកាលទី៤ គឺសមភាពចុងក្រោយមានបួនរូបគឺ ថុល ភិទិ, លីម តិចម៉េង, នាង ដាវិន និង ស៊ឹម ច័ន្ទពន្លឺ សុទ្ធតែមានអ្នកគាំទ្រច្រើនយ៉ាងច្រើនគាំទ្រIDOLរៀងៗខ្លួនរហូតផ្ទុះការវ៉ែកញ៉ែកនិងបញ្ចេញមតិឌឺរឌងដាក់គ្នា ប៉ុន្តែមកដល់ថ្ងៃផ្តាច់ព្រ័ត្រគឺលទ្ធផល ត្រូវបានមហាជនទូរទាំងប្រទេស បានបោះឆ្នោតអោយ លីម តិចម៉េង ទៅវិញ។ ការបោះឆ្នោតលើបេក្ខភាពរូបនេះ ក៏ធ្វើឱ្យស្រីៗនារីជាច្រើននៅលើបណ្តាញសង្គមនាំគ្នាអរនិងខ្លះគ្នាលេងដាក់ភ្នាល់គ្នាជាមួយៗ ដែលគាំទ្រ ថុល ភិទិ ។
សម្រាប់ជ័យលាភី លីម តិចម៉េង ក្លាយជាតារាចម្រៀងកំពូល CAMBODIA IDOL រដូវកាលទី៤ លើកនេះ បានធ្វើឱ្យអ្នកគាំទ្រ ថុល ភិទិ, នាង ដាវិន និង ស៊ឹម ច័ន្ទពន្លឺ នាំគ្នាខកចិត្តនិងភ្នាល់គ្នាចាញ់ ហើយព្រោះIDOLទាំង៣មិនបានកាន់ពាន ។ តែទោះបីជាយ៉ាងណា IDOLទាំងបីទៀត នៅតែជាតារាចម្រៀងដែលល្បីអ្នកគាំទ្រនិងមហាជនពេញចិត្តស្រលាញ់ច្រើនដូចគ្នា មិនចាញ់ លីម តិចម៉េង។
សូមបញ្ជាក់ថាតារាចម្រៀង ថុល ភិទិ និង លីម តិចម៉េង គឺជាមិត្តរួមសិល្បៈនិងការងារជិតស្និត តាមដើមនឹងគ្នា ស្រលាញ់រាប់គ្នាជាយូរមកហើយ ហេតុដូច្នេះ ការសម្រាប់ការប្រកួតនេះ អ្នកទាំងពីរល្អនិងសមត្ថភាពដូចគ្នា ហើយក៏មិនមានបញ្ហារកាំរកូសអ្វីដែរ។ កន្លងមក ថុល ភិទិ និង លីម តិចម៉េង ត្រូវបានសារព័ត៌មានចុះផ្សាយពីទំនាក់ទំនងល្អរបស់ពួកគេផងដែរ។
ជាមួយគ្នានោះ សារព័ត៌មានយើងខ្ញុំ សូមចូលរួមអបអរដល់ លោកលីម តិចម៉េង ជាប់ជ័យលាភី CAMBODIA IDOL រដូវកាលទី៤ ក្នុងដំណើរជីវិតថ្មីលើវិថីសិល្បៈនៅកម្ពុជា៕








អត្ថបទដោយ ម៉ា ច័ន្ទ បូរិន
Discussion about this post