Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
វេជ្ជបណ្ឌិតថៃមកទស្សនកិច្ចនៅកម្ពុជាមួយក្រុមផ្តាំផ្ញើរពលរដ្ឋខ្មែរឱ្យគួរចាប់អារម្មណ៍រឿងពិនិត្យសុខភាព ត្រូវតែតាមដានជម្ងឺទឹកនោម, លើសឈាម, លើសខ្លាញ់, និងជាពិសេសតម្រង់នោម ព្រោះមន្ទីរពេទ្យថៃរកឃើញមានខ្មែរជាច្រើនប្រឈមមុខនឹងជម្ងឺបែបនេះ

សូមអបអរ! បវរកញ្ញាទាំង៥រូបក្លាយជា BA សម្រាប់ HK7 ត្រៀមការងារច្រើនធ្វើជាមួយគ្នាក៏ដូចជាត្រៀមចេញប្រកូតនៅក្រៅប្រទេសបន្តទៀត

ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

វេជ្ជបណ្ឌិតថៃមកទស្សនកិច្ចនៅកម្ពុជាមួយក្រុមផ្តាំផ្ញើរពលរដ្ឋខ្មែរឱ្យគួរចាប់អារម្មណ៍រឿងពិនិត្យសុខភាព ត្រូវតែតាមដានជម្ងឺទឹកនោម, លើសឈាម, លើសខ្លាញ់, និងជាពិសេសតម្រង់នោម ព្រោះមន្ទីរពេទ្យថៃរកឃើញមានខ្មែរជាច្រើនប្រឈមមុខនឹងជម្ងឺបែបនេះ

September 1, 2022
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រុមវេជ្ជបណ្ឌិតថៃ មកទស្សនកិច្ចនៅកម្ពុជារបស់មន្ទីរពេទ្យ Sirivej Chanthaburi កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយទទួលការគាំទ្រនិងណែរនាំដោយស្ថានទូតថៃប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមួយនេះ បានមកកាន់កម្ពុជាដើម្បីសិក្សាពីសក្តានុពលប្រជាជនកម្ពុជា និង ភាពរីកចម្រើននៃវិស័យសុខាភិបាលផងដែរ។

ជាមួយគ្នានោះ ក្រុមវេជ្ជបណ្ឌិតថៃនៃមន្ទីរពេទ្យ Sirivej Chanthaburi បានរៀចំពិធីធ្វើសន្នីសីទកាសែតមួយផងដែរ ដោយឱ្យដឹងពីការវិរវដ្តថ្មីរបស់ពលរដ្ឋខ្មែរ ដែលនិយមទៅកាន់មន្ទីរពេទ្យថៃឬទៅសេវាកម្មសុភាពរបស់ថៃ។

ថ្លែងក្នុងពិធីនោះ លោកវេជ្ជបណ្ឌិត Prasert Rimchala នាយកមន្ទីរពេទ្យ Sirivej Chanthaburi បានឱ្យដឹងថា តាមរបាយការណ៍ដែលទទួលបានគឺមានពលរដ្ឋខ្មែរ ដូចនឹងពលរដ្ឋថៃ ដែលភាគច្រើនប្រឈមមុខនេះ ជម្ងឺ ទឹកនោម និង លើសឈាម ហើយអ្វីដែលពលរដ្ឋខ្មែរងាយកើតនោះ គឺដោយសារតែមិនបានតាមដាន និង ពិនិត្យជាប្រចាំរហូតបណ្តាលឱ្យធ្លាក់ឈឺ ទើបរត់មកពេទ្យ។ ហេតុដូច្នេះ បើពលរដ្ឋខ្មែរនៅមានវ័យក្មេង មានកម្លាំង សូមហាត់ប្រាណនិងមើលថែសុខភាព ជាសេសនោះគឺ ពិនិត្យសុខភាពជាប់លាប់ ទើបល្អ កុំដល់វ័យចាស់បាក់កម្លាំង គឺពិបាកហើយ ជម្ងឺផ្សេងៗនឹងវាយលុកតាមក្រោយដែរ។

នាយកមន្ទីរពេទ្យ Sirivej Chanthaburi បានបង្ហើបថា ពលរដ្ឋខ្មែរ ឱ្យគួរតែចាប់អារម្មណ៍រឿងពិនិត្យសុខភាពឱ្យជាប់លាប់ ជាពិសេសគឺ ជម្ងឺ ទឹកនោម, លើសឈាម, លើសខ្លាញ់, និង តម្រង់នោម។ ជម្ងឺទាំងនេះ ដល់វ័យចាស់អាចនឹងលេចឡើង ឬក៏វាយប្រហារមកលើរាង្គកាយរបស់យើង ប្រសិនបើយើងមិនបានធ្វើការតាមដានឬទប់ស្កាត់នូវប្រការណាមួយ។ លោកលើកទឹកចិត្តឲ្យហាត់ប្រាណឲ្យបានទៀងទាត់ និងគួរតែពិនិត្យសុខភាពឲ្យ១ឆ្នាំម្ដង យ៉ាងតិច។

ក្នុងបេសកកម្មពង្រីកទីផ្សាររបស់ខ្លួន ដោយផ្ដោតមកលើកម្ពុជា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ បានមកដល់កម្ពុជាកាលចុងសប្ដាហ៍មុន ជាមួយគោលបំណងបង្កើតភ្នាក់ងារសម្របសម្រួលអ្នកជំងឺក្នុងប្រទេសកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការទៅព្យាបាលសុខភាពនៅប្រទេសថៃ ពិសេសមន្ទីរពេទ្យរបស់ខ្លួនដែលមានមូលដ្ឋានជាប់ជាយដែនកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត Daranee Suvapan ជានាយករងមន្ទីរពេទ្យ បានប្រាប់ឲ្យដឹងថា Sirivej ផ្ដោតមកលើពលរដ្ឋកម្ពុជា ដោយមានមូលហេតុមួយចំនួន។ ទី១ Sirivej មានទីតាំងជាប់ជាយដែនកម្ពុជាស្រាប់ និងទី២ ពលរដ្ឋកម្ពុជា គឺជាអតិថិជនទី២ បន្ទាប់ពីជនជាតិថៃខ្លួនឯង ដែលនិយមទៅទទួលសេវាថែទាំង និងព្យាបាលសុខភាពនៅ Sirivej។

តាមតួលេខបញ្ចេញដោយលោកស្រីវេជ្ជបណ្ឌិត នៅមុនកូវីដ១៩ មកដល់ ពលរដ្ឋកម្ពុជាដែលបានទៅទទួលសេវានៅមន្ទីរពេទ្យលោកស្រី គឺមានប្រមាណ ៥% ធៀបនឹងអ្នកជំងឺជាជនជាតិថៃ ក្នុងនោះស្មើនឹងប្រមាណ ៤០-៥០នាក់ក្នុង១ថ្ងៃ។ តួលេខនេះ ត្រូវបានធាក់ថយស្ទើរមកដល់ ០ អំឡុងកូវីដ១៩ រីករាលដាលខ្លាំង ហើយប្រទេសទាំងពីរ កម្ពុជា-ថៃ បិទប្រទេសរៀងខ្លួន។

យ៉ាងណាមកដល់បច្ចុប្បន្ន ដែលកូវីដ១៩ ត្រូវបានគ្រប់គ្រងបាន ប្រទេសទាំងពីរបើកច្រកព្រំដែនវិញរៀងខ្លួន លោកស្រី កត់សម្គាល់ថា ពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានកំណើនឡើងវិញ ជាមួយតួលេខប្រមាណ ១០-២០ នាក់ក្នុង១ថ្ងៃ។ ក្នុងចំណោមនោះ តាមលោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា មានអ្នកជំងឺគ្រប់ប្រភេទ មានក្រពះ ពោះវៀន មេរោគក្នុងឈាម លើសឈាម ទឹកនោមផ្អែម ជាដើម។ លើសឈាម និងទឹកនោម ផ្អែម គឺជាប្រភេទជំងឺភាគច្រើនរបស់ជំងឺជាពលរដ្ឋកម្ពុជា ដែលបានទៅព្យាបាលនៅ Sirivej។ យ៉ាងណាលោកស្រីវេជ្ជបណ្ឌិត Daranee Suvapan បញ្ជាក់ថា មិនថាតែពលរដ្ឋខ្មែរនោះទេ ប៉ុន្តែអ្នកជំងឺជាជនជាតិថៃ ភាគច្រើន ក៏មានជំងឺ២មុខនេះដែរ។

សូមបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Prasert Rimchala នាយកមន្ទីរពេទ្យ Sirivej Chanthaburi និង លោកស្រីវេជ្ជបណ្ឌិត Daranee Suvapan ជានាយករង ព្រមទាំងក្រុមការងារ វេជ្ជបណ្ឌិត និងភ្នាក់ងារសម្របសម្រួលអ្នកជម្ងឺរវាងខ្មែរនិងថៃ បានមកជុំគ្នាមកទស្សនកិច្ចនៅកម្ពុជា ដោយជួបប្រជុំជាមួយលោកជំទាវ Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និង ជាពាណិជ្ជករថៃនៅកម្ពុជា ប្រចាំស្ថានទូតព្រះរាជណាចក្រថៃប្រចាំកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលពីកម្ពុជាបន្ថែមទៀត។

ក្នុងដំណើរបេសកកម្មលើកដំបូង មកកម្ពុជារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យថៃខាងលើ បានចុះកិច្ចព្រមព្រៀងជាមួយលោក ចាន់ ឆាតដារ៉ា ធ្វើជាភ្នាក់ងារផ្លូវការសម្រាប់សម្របសម្រួលពលរដ្ឋកម្ពុជាទៅទទួលសេវានៅ Sirivej Chanthaburi។

មន្ទីរពេទ្យ Sirivej Chanthaburi ស្ថិតក្នុងខេត្តច័ន្ធថៈបុរី ដែលជាខេត្តមួយសក្តានុពលរបស់ប្រទេសថៃ ជាប់នឹងព្រុំដែលកម្ពុជា ជាប់នឹងខេត្ត បាត់ដំបងនិងប៉ៃលិន ដែលភាគច្រើនបណ្តាមានពលរដ្ឋខ្មែរជាច្រើនពីបណ្តាខេត្ត សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ប៉ៃលិន, បាត់ដំបង, កោះកុង, កំពង់សោម និងកំពង់ស្ពឺ ឆ្លងទៅព្យាបាលនៅទីនោះ។

មន្ទីរពេទ្យមួយនេះ មិនត្រឹមតែខ្លាំងនិងល្បីក្នុងព្យាបាលប្រភេទជម្ងឺ ជម្ងឺមានក្រពះ, ពោះវៀន, មេរោគក្នុងឈាម, ទឹកនោម, លើសឈាម, លើសខ្លាញ់, និង តម្រង់នោម នោះទេ មន្ទីរពេទ្យមួយនេះគឺឈានមុខក្នុងព្យាបាលផ្នែក ទី១. ភ្នែក, ២. កែសម្ភស្ស, ៣. ឆ្អឹង, និង៤.លាងឈាម ផងដែរ។

Sirivej Chanthaburi ជាមន្ទីរពេទ្យដែលទំនើបនិងល្បីឈ្មោះ បំរើសេវាកម្មល្អដល់អ្នកជម្ងឺគ្រប់ប្រភេទ ហើយជាពិសេស មិនថាពលរដ្ឋមកខាងណានោះទេគឺ មន្ទីរពេទ្យមួយនេះបានបំរើសេវាកម្មស្មើរភាពដូចជានឹងប្រជាជនថៃ សូម្បីតែពលរដ្ឋខ្មែរទៅព្យាបាលនិងពិនិត្យជំម្ងឺក៏មិនយកថ្លៃលើសធម្មតាដែរ៕

សេចក្តីការណ៍ដោយ ម៉ា ច័ន្ទបូរិន រូបភាពសហការី

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!