Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
សាហាវព្រៃផ្សៃណាស់! គ្រាន់តែប្រើមិនបានហើយខឹងក្មេងចេះតែតមាត់ទៀត កើតជាគំនុំខឹងយក​ខ្សែ​រឹ​​ត​កស​ម្លា​​ប់ចោលតែម្តង

ឃាតករបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យហើយរត់គេចខ្លួននៅថៃអស់ជាង២ឆ្នាំនោះគឺសម្រេចដល់ដៃខ្មែរវិញហើយ

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

សាហាវព្រៃផ្សៃណាស់! គ្រាន់តែប្រើមិនបានហើយខឹងក្មេងចេះតែតមាត់ទៀត កើតជាគំនុំខឹងយក​ខ្សែ​រឹ​​ត​កស​ម្លា​​ប់ចោលតែម្តង

September 17, 2022
in Social
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនដៃដល់ដែលយកខ្សែរឹ.ត.កសម្លា.ប់ក្មេងប្រុស ដោយសារតែមូលហេតុ រូបគេខឹងនឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងត.មាត់ដាក់ជនសង្ស័យនោះ ពេលនេះត្រូវដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ឃា.តកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង៣៤នាទីរសៀល នៅចំណុចទំនប់បឹងខ្វែង ក្នុងរោងខ្យូសលំហែកាយ ស្ថិតក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល។

ជនត្រូវចោទឈ្មោះ មិន រត្តនា ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីចំការ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ធី សុកសំណាង ហៅង៉ូវ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបាន នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ ចាន់ វណ្ណី ភេទស្រី បានប្រើឲ្យជនសង្ស័យឈ្មោះ មិន រត្តនា ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1P6286 ជិះទៅយកក្មេងៗចំនួន៤នាក់ រួមមាន៖ ១-ឈ្មោះ ជេម ស្រីនីត ភេទស្រី អាយុ៨ឆ្នាំ, ២- ឈ្មោះ ជេម ស្រីលីស ភេទស្រី អាយុ១៤ឆ្នាំ ជាកូនស្រីរបស់ឈ្មោះ ចាន់ វណ្ណី, ៣- ឈ្មោះ ធា លីណា ភេទស្រី អាយុ៩ឆ្នាំ និង៤- ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ភេទ ប្រុស អាយុ១៣ឆ្នាំ (ជនរងគ្រោះ) ត្រូវជាក្មួយរបស់ឈ្មោះ ចាន់ វណ្ណី នៅសាលារៀនក្រោលគោ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យបានបើកម៉ូតូកាត់តាមដីចំការទៅយកពួកក្មេងៗទាំង៤នាក់នោះពីសាលារៀន ក្នុងស្ថានភាពមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នៅពេលទៅដល់សាលា ជនសង្ស័យក៏បានឲ្យក្មេងទាំង០៤នាក់នោះឡើងជិះម៉ូតូ ដោយពេលនោះឈ្មោះ ជេម ស្រីនីត ភេទស្រី អាយុ៨ឆ្នាំ អង្គុយពីមុខជនសង្ស័យ, ឈ្មោះ ជេម ស្រីលីស អាយុ១៤ឆ្នាំ អង្គុយបន្ទាប់ជនសង្ស័យ ហើយឈ្មោះ ធា លីណា អាយុ៩ឆ្នាំ អង្គុយបន្ទាប់ឈ្មោះ ជេមស្រីលីស ចំណែកឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ (ជនរងគ្រោះ) អង្គុយពីក្រោយគេ។ បន្ទាប់មក ជនសង្ស័យក៏បានឌុបពួកក្មេងៗទាំងនោះចេញមក លុះជិះមកដល់ចំណុចច្រកចូលដីចំការ ជនសង្ស័យបានឈប់ម៉ូតូចាក់សោរទ្វាររបងចូលម៉ូតូ ខណៈពេលនោះជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានចុះពីលើម៉ូតូរត់ទៅជ្រកក្នុងសំយាបរោងស្នាក់របស់ជនសង្ស័យ ។

ចំណែកជនសង្ស័យវិញបានឌុបក្មេងស្រីៗទាំង០៣នាក់មកមុន លុះពេលជនសង្ស័យជិះបានចម្ងាយប្រហែល៧០ម៉ែត្រ ជនសង្ស័យបានឈប់ម៉ូតូ ហើយស្រែកហៅជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ថា ៖ «អាង៉ូវហ្អែងទៅផ្ទះអត់?» ជនសង្ស័យបានស្រែកចំនួន០៣ដង និងចុចស៊ីផ្លេម៉ូតូចំនួន០២ទៅ០៣ដងទៀត ប៉ុន្តែជនរងគ្រោះមិនលឺទេ ព្រោះតែមេឃភ្លៀងខ្លាំង បន្ទាប់មកជនសង្ស័យ ក៏បើកម៉ូតុឌុបក្មេងស្រីៗទាំង០៣នាក់មករោងស្នាក់នៅរបស់ឈ្មោះ ចាន់ វណ្ណី មុនតែម្តង ។ លុះពេលមកដល់រោងស្នាក់នៅ ជនសង្ស័យ បានឲ្យក្មេងស្រីៗនោះចុះពីលើម៉ូតូ រួចជនសង្ស័យក៏បណ្តើរម៉ូតូយកទៅទុកក្នុងរោង ហើយក៏អង្គុយចុចទូរស័ព្ទលេងនៅក្នុងរោងប្រហែល១៥នាទី បន្ទាប់មកជនសង្ស័យបានដើរទៅដេញសត្វពពែពីក្នុងដីចំការឲ្យចេញទៅទិសខាងលិចបាត់ទៅ រួចហើយជនសង្ស័យក៏បានដើរសំដៅទៅរោងស្នាក់នៅរបស់ខ្លួនវិញ។

លុះពេលជនសង្ស័យដើរដល់ចំណុចរោងខ្យូសជាប់មាត់បឹង ពេលនោះជនសង្ស័យបានជួប និងឃើញជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ កំពុងអង្គុយ លេងលើអង្រឹងក្នុងរោងឈើលំហែកាយក្បែរមាត់ទឹករបស់ម្ទាស់ដី។ ពេលឃើញដូច្នេះ ជនសង្ស័យបានដើរទៅក្នុងរោងនោះដែរ ដោយជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានងើបចេញពីអង្រឹង ហើយជនសង្ស័យក៏បានទៅអង្គុយលើអង្រឹងនោះ រួចចុចទូរស័ព្ទម្តងទៀត បែរក្បាលទៅទិសខាងត្បូង ចំណែកជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានទៅឈរក្រោយខ្នងជនសង្ស័យ មើលជនសង្ស័យចុចទូរស័ព្ទ ។
ប្រភពបន្តទៀតថា ភ្លាមៗនោះ ជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានងោកក្បាលឆ្ងោកមើលទូរស័ព្ទរបស់ជនសង្ស័យ ខណៈពេលនោះ ជនសង្ស័យក៏បានយកខ្សែពណ៌ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៌ដីឥដ្ឋ ដាក់ជាប់នឹងសសររោងខាងត្បូង យកមកចងរុំ.ករបស់ជនរងគ្រោះ រួចជនសង្ស័យក៏បានស្ទុះងើបឈររឹ.ត.កជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ឲ្យខ្លាំងបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះចេញលាមកតាមខោ រួចក៏ស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានលើកស.ពជនរងគ្រោះដាក់នៅលើចន្លោះអង្រឹងធ្វើពីក្រណាត់ ពណ៌ក្រហម ចងនៅចន្លោះសសររោងខាងត្បូង បន្ទាប់មកជនសង្ស័យបានតេទូរស័ព្ទតាមរយៈ Messenger របស់ឈ្មោះ ទឹកចិត្តម្តាយ ទៅអាខោន Messenger ឈ្មោះ អានីកូនខ្មែរ ដែលជារបស់ឈ្មោះ ចាន់ វណ្ណី ត្រូវជាអ៊ុំស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ថា៖« ចែអើយអាង៉ូវ វាមិនដឹងមិចទេ វាស្លា.ប់ហើយ វាបានយកក្រណាត់អង្រឹងច.ង.កសម្លា.ប់ខ្លួនឯងស្លា.ប់បាត់ហើយ» ។ ពេលនោះឈ្មោះ ចាន់ វណ្ណី បានប្រាប់ជនសង្ស័យវិញថា៖ «ជួយធ្វើចលនាអាង៉ូវផង» រួចក៏បិទទូរស័ព្ទ បន្ទាប់មកទៀត ជនសង្ស័យបានយកស្បែកជើងរបស់ជនរងគ្រោះដាក់ក្នុងកាបូបរៀនរបស់ជនរងគ្រោះ និងកាន់អាវសិស្សសាលារបស់ជនរងគ្រោះ រួចហើយបីត្រកងលើកស.ពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ដើរតាមផ្លូវទំនប់ត្រឡប់ទៅរោងស្នាក់នៅរបស់ឈ្មោះ ចាន់ វណ្ណី វិញ។ លុះដើរបានប្រហែល៨០ម៉ែត្រ ឈ្មោះ ចាន់ វណ្ណី និងកូនស្រីរបស់ខ្លួនឈ្មោះ ជេម ស្រីលីស បានដើរមកទាន់ និងយកប្រេងក្រឡាធ្វើចលនាឲ្យជនរងគ្រោះម្តងទៀត ក្រោយមកជនសង្ស័យក៏បានលើកបីជនរងគ្រោះដើរបន្តមកទៀត ប៉ុន្តែពេលនោះឈ្មោះសួន ជេម ជាប្ដីរបស់ឈ្មោះចាន់ វណ្ណី បានជិះម៉ូតូមកដល់ រួចហើយបានឈប់ម៉ូតូបន្ទាប់មកក៏បានយកជនរងគ្រោះពីជនសង្ស័យអោបពីមុខដើរមកកាន់រោងរបស់ខ្លួនស្នាក់នៅ ។

នៅពេលមកដល់រោងស្នាក់នៅ ជនសង្ស័យនិងឈ្មោះ ចាន់ វណ្ណី បាននាំគ្នាជួយលាងសំអាតស.ពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ហើយប្តូរសម្លៀកបំពាក់ថ្មីឲ្យជនរងគ្រោះ ហើយឆ្លៀតពេលនោះ ជនសង្ស័យបានប្រាប់ និងជិះម៉ូតូជូនម្តាយបង្កើតជនរងគ្រោះទៅវត្តពាមសត្ថា ដើម្បីឱ្យព្រះសង្ឃជួយទាយមើល ពេលនោះព្រះសង្ឃបានប្រាប់ថា ៖ «ជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានស្លា.ប់ ដោយសារគ្រោះកំបុតក០៤ឆ្នាំហើយ» រួចក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។

ក្រោយមកក្រុមគ្រួសារ បានរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកស.ពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ប៉ុន្តែដោយសារយប់ងងឹតពេក និងមានធ្លាក់ភ្លៀងតិចៗផងនោះ ក៏បានផ្អាកការពិនិត្យសិន។ ហើយការពិនិត្យលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីរសៀល ដោយមានការចូលរួមពិនិត្យសាកស.ពរបស់អង្គភាពការពារកុមារ (PCU) និងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល ។ ហើយការពិនិត្យក៏បានសន្និដ្ឋានថា សាកស.ពជនរងគ្រោះ គឺស្លា.ប់ដោយករណីឃា.តកម្ម ក្រោយមកក៏ឈានទៅដល់កំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ មិន រត្តនា ហៅ ម៉ៅ នាំយកមកសាកសួរនៅអធិការរដ្ឋាន នគរបាលស្រុកពញាឮ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា «រូបខ្លួនពិតជាបានធ្វើសកម្មភាពយកខ្សែ ពណ៌ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៌ដីឥដ្ឋ ដាក់ជាប់នឹងសសររោងខាងត្បូង យកមកចងរុំរឹ.ត.កជនរងគ្រោះមែន ដោយសារមូលហេតុ រូបខ្លួនខឹងនឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងត.មាត់ខ្លួន ព្រមទាំងខឹងឈ្មោះ សួន ជេម និងឈ្មោះចាន់ វណ្ណី ដែលនិយាយប្រាប់ម្ចាស់ដីថា ៖ ខ្លួនអត់ធ្វើការងារ យកមុខមាត់តែឯង»។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!