ស្តីពីការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលើជនសង្ស័យឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្សារបានឡែម ស្ថិតនៅភូមិបានឡែម ឃុំថេបនិមិត្រ ស្រុកប៉ូងណាំរ៉ន ខេត្តចន្ទបុរី ប្រទេសថៃ ។

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញអធិការនគរបាលស្រុកកំរៀងនិងកម្លាំងនគរបាលអន្តប្រវេសន៍ ច្រកអន្តរជាតិដូង ព្រមទាំងតម្រួតថៃស្រុកប៉ូងណាំរ៉ន ខេត្តចន្ទបុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួនលើជនសង្ស័យឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅបច្ចុប្បន្ននៅផ្ទះលេខ១៨ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាលេខៈ៣៩/២២ ដ.ប.ខ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ របស់ព្រះរាជអាជ្ញារង ដួង សារ៉ន សាលាដំបូងខេត្តបាត់ដំបង”ពីបទៈ ឃាតកម្ម”។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មាស ពេជ្របូរមី បានឆ្លើយសារភាពថា: ខ្លួននឹងសព មានការទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេល០៦ខែមកហើយ នៅថ្ងៃកើតហេតុថ្ងៃទី ១០.៩.២០២២ វេលាម៉ោង២២ និង ០០នាទី ខ្លួនបានជិះម៉ូតូតាមដានជនរងគ្រោះ ឈ្មោះ ឌីម សោភា (សព) ផឹកសុីក្នុងហាងមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ ដោយខ្លួនឃើញជនរងគ្រោះផឹកស៊ីជាមួយមនុស្សប្រុស ខ្លួនកើតជាប្រចណ្ឌ័ ហើយបានខលហៅជនរងគ្រោះបើករថយន្តមកយកខ្លួននៅឯផ្ទះចេញមកខាងក្រៅ។

បន្ទាប់មកជនរងគ្រោះបានបើករថយន្ត(ម៉ាកព្រុស)មកយកខ្លួនចេញគោលបំណងទៅផឹកស្រាបន្តទៀត ប៉ុន្តែដោយជនរងគ្រោះបានជេរប្រមាថ និងគំរាមរកប្តឹងខ្លួន ព្រមភ្លើងប្រចណ្ឌ័ផង ទើបខ្លួនយកដៃច្របាច់កជនរងគ្រោះនៅក្នុងរថយន្តរហួតដល់”ស្លាប់”តែម្តង ។ក្រោយពីសម្លាប់ជនរងគ្រោះរួចខ្លួនបានបើករថយន្តដឹកជនរងគ្រោះ”សព”មកចំណុចភ្នំបាសិដ្ឋ ខេត្តកណ្តាល ក៍ដេកនៅក្នុងរថយន្តមួយយប់។

ព្រឹកឡើងថ្ងៃទី១១.៩.២០២២វេលាម៉ោងប្រហែល៧និង០០នាទី ខ្លួនបានបន្តដំណើរបើករថយន្តដឹក”សព”រហូតមកដល់ខេត្តពោធិ៍សាត់ ខ្លួនបានដេកក្នុងរថយន្តជាមួយ”សព”មួយយប់ទៀត។ ដល់ព្រឹកថ្ងៃទី១២.៩.២០២២ វេលាម៉ោង៧និង០០នាទីព្រឹក ខ្លួនបើករថយន្តដឹក”សព”បន្តដំណើរមកខេត្តបាត់ដំបង នៅវេលាម៉ោងប្រហែលម៉ោង១១និង០០នាទីថ្ងៃ.ខែ.ឆ្នាំដដែល ខ្លួនបានបើករថយន្តមកដល់ក្រុងបាត់ដំបង ចំណុចផ្សារទំនើបភូពុយ រួចបានចតរថយន្តនៅខាងជើងផ្សារទំនើបភូពុយ ក៍ដោះចិញ្ជៀន០១វង់ពី”សព”ចាក់ឡុកទុកសោរក្នុងរថយន្តបិតទ្វារ ខ្លួនបានដើរទៅជិះម៉ូតូឌុបនៅចំណតរថយន្តទៅហូបបាយរួចបន្តទៅបេនរថយន្តបឹងឈូកជិះរថយន្តឈ្នួលទៅស្រុកកំរៀង ខ្លួនបានឆ្លងចូលទៅទឹកដីថៃតាមច្រកទ្វារអត្តរជាតិដូង រហូតដល់២៥.៩.២០២២ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ។

បច្ចុប្បន្ននេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបង កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
សូមស្តាប់ចម្លើយផ្ទាល់របស់ជនសង្ស័យ៖







Discussion about this post