Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

September 29, 2022
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយនឹងយុទ្ធនាការមានគោលដៅជាក់លាក់ ដែលយើងបាននឹងកំពុងធ្វើរួមមកហើយនេះ និងបន្តធ្វើតទៅទៀត ខ្ញុំជឿជាក់ថាយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ វានឹងរួមចំណែកដើម្បីកាត់បន្ថយនូវការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព ភូមិឃុំមានសុវត្ថិភាព ព្រោះបើកាលណា ចាញ់ល្បែងហើយ វាចាប់ផ្តើមមានបញ្ហាហើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា កាលណាចាញ់ល្បែងហើយ ដំបូងឡើយមានបញ្ហាអស់លុយ ហើយបញ្ហាជម្លោះក្នុងគ្រួសារកើតឡើង បើប្តីលេងឆ្នោត ប្រពន្ធលេងឡូតូស្មើដៃគ្នានោះ ថ្ងៃណាឈ្នះនឹងញញឹមរកគ្នា តែបើថ្ងៃណាចាញ់វិញនោះនឹងបោកចានបោកឆ្នាំងមុខគ្នា ដូចពាក្យខ្មែរតែងថា «ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ។

សម្តេចតេជោ បានបន្ថែមទៀតថា ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព ដាច់ខាតត្រូវតែជំរុញការអនុវត្តន៍លុបបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ជំរុញបំបាត់ការជួញដូរ គ្រឿងញៀននៅតាមមូលដ្ឋាន ដែលនេះវាគឺជាធាតុផ្សំសម្រាប់ការទប់ស្កាត់ការជួញដូរមនុស្ស។ សម្តេចបានគុសបញ្ជាក់ទៀតថា បើអនុវត្តន៍បានយ៉ាងដូចនេះ ប្រជាពលរដ្ឋនឹងសន្សំបានប្រាក់កាស និងអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបញ្ជាយ៉ាងដាច់ណាត់ ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ល្បែងស៊ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋ ដែលងប់ងុល នឹងល្បែងត្រូវលក់គោលក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះផងដែរ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្មជាកន្លែងលាងលុយកខ្វក់ជាកន្លែងជួញដូរមនុស្ស

សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្មជាកន្លែងលាងលុយកខ្វក់ជាកន្លែងជួញដូរមនុស្ស

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!