Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
តំណាង OCA វាយតម្លៃខ្ពស់ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតលើកទី៤១របស់កម្ពុជា

បណ្ដេ-ញជ-នបរទេសចំនួន៦៦នាក់ដែលល្មើសច្បាប់នៅកម្ពុជា លួ.ចឆ្លងដែ.នខុ.សច្បា.ប់និងត្រូវហា.មឃា.ត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ

បុរសម្នាក់ចុ-កពោះឲ្យកូននិងក្រុមគ្រួសារជូនទៅឱ្យពេទ្យដើម្បីព្យាបា-លលោកគ្រូពេទ្យចា-ក់ថ្នាំ១ម្ជុរប្រកា-ច់ស្លា-ប់ភ្លា-មៗ

តំណាង OCA វាយតម្លៃខ្ពស់ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតលើកទី៤១របស់កម្ពុជា

September 29, 2022
in Sport
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ ក្នុងនោះលោក Tony Tarraf ប្រធានផ្នែកអភិវឌ្ឍន៍អត្តពលិក និងគម្រោងពិសេសរបស់ OCA បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំមហាសន្និបាត OCA នាដើមខែតុលាខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍រៀបចំមហាសន្និបាតខាងលើ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបញ្ជាក់ថា ព្រឹកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គ្រប់គណៈកម្មការជំនាញ ពិសេសពាក់ព័ន្ធការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងដោះស្រាយគ្រប់បញ្ហាបន្ដិចបន្ដួច ក្រោមកិច្ចសហការ រវាងគណៈកម្មការអន្ដរក្រសួង ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌជ្រោយចង្វារ ដើម្បីធានាបានការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ សុវត្ថិភាព និងភាពកក់ក្ដៅ ដល់ភ្ញៀវចូលរួមទាំងអស់។

ឯកឧត្ដមបន្ដថា ៖«ការងាររៀបចំ ការដឹកជញ្ជូន ការទទួលបដិសណ្ឋារកិច្ច ពីព្រលានយន្ដហោះ សម្រាប់ភ្ញៀវទាំងអស់ ទាំងភ្ញៀវកម្រិត VVIP, VIP និងប្រតិភូទាំងអស់ គឺបានរៀបចំរួចហើយ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមបច្ចេកទេស តំណាង OCA ចូលរួមដែរ ហើយគេបានវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជា ពិសេសតំណាង OCA នៅទីនេះ បានបញ្ជាក់ថា កម្ពុជា ហាក់បីដូចជាមានបទពិសោធន៍ខ្ពស់ ក្នុងការទទួលរៀបចំកម្មវិធីអន្ដរជាតិធំៗ ដែលមានភាពគ្រប់ជ្រុងជ្រោយ ផ្ដល់នូវទំនុកចិត្ត និងជាទីកក់ក្ដៅរបស់ពួកគេ»។

មកទល់ពេលនេះ គឺមានប្រតិភូចំនួន ៣០៦នាក់ហើយ ដែលជាភ្ញៀវផ្លូវការត្រៀមចូលរួមមហាសន្និបាត OCA នៅកម្ពុជា ដែលមកពីបណ្ដាប្រទេសសមាជិក និងចលនាអូឡាំពិកអាស៊ី ៤៥ប្រទេស បូករួមទាំងប្រទេសចូលរួមសង្កេតការណ៍ ១០ប្រទេសទៀត ហើយក៏មានខ្សែរាជវង្ស ដែលជាព្រះអង្គម្ចាស់នឹងយាងចូលរួមផងដែរ ដែលសុទ្ធតែមានឋានៈខ្ពង់ខ្ពស់ក្នុងជួរាជរដ្ឋាភិបាល ពិសេសមកពីបណ្ដាប្រទេសមជ្ឈឹមបូពា៍ ក្នុងនោះក៏មានព្រះអង្គម្ចាស់ទាយាទរបស់ប្រទេសប៊ូតាន់ ។ ការណ៍នេះ នាំឲ្យកម្ពុជា បានត្រៀមខ្លួន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារទទួលបដិសណ្ឋារកិច្ច។

ឯកឧត្តមបន្ថែមថា «នេះជាពេលវេលា ដែលយើងត្រូវស្វែងរកការគាំទ្រពីចលនាអូឡាំពិកក្នុងទ្វីបអាស៊ីរបស់យើង ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ ។ អ្វីដែលយើងចង់បាន យើងដឹងហើយ ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ និងផ្ដល់នូវភាពកក់ក្ដៅ ក្នុងការចង្អុលបង្ហាញ និងការរៀបចំការទទួលភ្ញៀវនេះឲ្យបានល្អ ថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះ ប្រកបដោយកិត្តិយសជាតិ ផ្សព្វផ្សាយទៅក្រៅប្រទេស ឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាកាន់តែលេចត្រដែត និងជំរុញការអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ច សង្គមរបស់យើងថែមទៀត»។

អ្វីដែលពិសេស គឺការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត នាថ្ងៃទី០៤ ខែតុលា ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងការកសាង ក៏ដូចជាជំរុញចលនាកីឡាជាតិ និងចលនាកីឡាអូឡាំពិក ហើយក៏ជាសន្ទរកថាគន្លឹះ បង្ហាញជូននូវសក្ដានុពលរបស់រាជរដ្ឋាភិបាល ចំពោះនយោបាយកីឡាជាតិ ជាមួយចលនាអូឡាំពិកអន្ដរជាតិ ដើម្បីកសាងសង់ពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡាគឺបានកសាងពិភពលោកមួយឲ្យមានសុខដុមរមនាផងដែរ។

តាមរយៈនេះ កម្ពុជាបានត្រៀមធ្វើការងារជាច្រើន ទាំងការងារកីឡា នយោបាយកីឡា ការទូតកីឡា ក៏ដូចជាការទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រតិភូ និងភ្ញៀវចូលរួមទាំងអស់។ ជាក់ស្ដែងក្រៅពីដំណើរការនូវមហាសន្និបាតខាងលើ ក៏នឹងមានរៀបចំនូវពិព័រណ៌ទេសចរណ៍ និងដំណើរទស្សនកិច្ចទស្សនាទេសចរណ៍ទៅតំបន់អង្គរផងដែរ។ គ្រប់ការងារទាំងអស់នេះ បានដំណើរការដោយរលូន និងល្អប្រសើរ ក៏ដោយសារភាពឈ្លាសវៃ និងបទពិសោធន៍ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ដែលបានធ្វើឲ្យក្រុមការងារមានភាពកក់ក្ដៅ និងមានភាពលម្អិត ក្នុងការងារបច្ចេកទេស នៃការរៀបចំ ហើយនឹងឃើញនូវភាពអស្ចារ្យមួយ នឹងកើតឡើងក្នុងមហាសន្និបាតនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
បុរសម្នាក់ចុ-កពោះឲ្យកូននិងក្រុមគ្រួសារជូនទៅឱ្យពេទ្យដើម្បីព្យាបា-លលោកគ្រូពេទ្យចា-ក់ថ្នាំ១ម្ជុរប្រកា-ច់ស្លា-ប់ភ្លា-មៗ

បុរសម្នាក់ចុ-កពោះឲ្យកូននិងក្រុមគ្រួសារជូនទៅឱ្យពេទ្យដើម្បីព្យាបា-លលោកគ្រូពេទ្យចា-ក់ថ្នាំ១ម្ជុរប្រកា-ច់ស្លា-ប់ភ្លា-មៗ

មន្ត្រីខេត្តម្នាក់ជាម្ចាស់រថយន្ត lexus 570 បុកម៉ូតូប៉ើងមនុស្សស្លាប់២នាក់យ៉ាងគួរឱ្យរន្ធត់

មន្ត្រីខេត្តម្នាក់ជាម្ចាស់រថយន្ត lexus 570 បុកម៉ូតូប៉ើងមនុស្សស្លាប់២នាក់យ៉ាងគួរឱ្យរន្ធត់

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!