ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ចុកពោះឲ្យកូននិងក្រុមគ្រួសារជូនទៅឱ្យពេទ្យដើម្បីព្យាបាល លោកគ្រូពេទ្យចាក់ថ្នាំ១ម្ជុរ ប្រកាច់ស្លាប់ភ្លាមៗ ក្រោយឃើញហេតុការណ៌មិនស្រួលខ្លាំង លោកគ្រូពេទ្យបានដាក់មេប្រូចបាត់ស្រមោល នៅកំពង់ស្ពឺ។

បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ នៅផ្ទះរបស់លោកគ្រូពេទ្យម្នាក់ឈ្មោះសុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)ស្ថិតក្នុងផ្ទះជួលរបស់ក្រុមហ៊ុនរោងចក្រស្ករសរភ្នំពេញស៊ូហ្គើរ អាគា MB-12 ស្ថិតនៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
យោងតាមការបញ្ជាក់ពីរក្រុមគ្រួសារសពបានទ្រហូរយំរៀបរាប់ឲ្យអង្គភាពយើងដឹងថា មុនពេលកើតហេតុអ្នកជម្ងឺមានសភាពទឹកមុខធម្មតានិយាយគ្នាលេងជាមួយក្រុមគ្រួសាររួចមកមានសភាពជម្ងឺចុកពោះហើយបានឲ្យកូនប្រុសស្រីជូនទៅពេទ្យនៅភូមិឃុំខាងលើហើយរៀបរាប់ពីរសភាពជម្ងឺភ្លាមៗនោះដែរពួកគាត់បានឃើញពេទ្យយកថ្នាំមួយសារ៉ាងមកចាក់នៅត្រគៀគខាស្តាំឲ្យឪពុករបស់ពួកគាត់ស្របពេលនោះដែរគ្រាន់តែចាក់ថ្នាំ ដកម្ជុរចេញមិនទាន់បាន៥នាទីផងឪពុកគាត់បានប្រកាច់ស្លាប់តែម្តងហើយបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោភ្លាមៗនោះពួកគាត់បានស្រែកសួររកពេទ្យផងដែរតែមិនឃើញពេទ្យនោះទេ។ ហេតុការបង្កការភ្ញាក់ផ្អើលពេទ្យចាក់ថ្នាំធ្វើឱ្យបុរសម្នាក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
យោងតាមរបាយការណ៌របស់សមត្ថកិច្ចបាននិយាយឱ្យដឹងថា មានករណីមនុស្សម្នាក់ត្រូវបានស្លាប់ឈ្មោះ យឹម យឺន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ តាមការឱ្យដឹងពីប្រពន្ធជនរងគ្រោះមានឈ្មោះ.សេងសូត្រ .អាយុ..៥៧ ឆ្នាំ ..មានកូន ៦នាក់ ប្រុស ៣ ស្រី ៣. ក្រោយពីរដឹងថាប្តីរបស់គាត់បានស្លាប់នោះគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ចឳ្យដឹងពីរករណីខាងលើនេះផងដែរ។ យោងតាមកូនៗ៤នាក់ដែលជាអ្នកជូនឪពុកទៅនោះបានឲ្យអង្គភាពយើងដឹងថាមុនពេលកេីតហេតុជនរងគ្រោះបានចុកពោះនៅចំចុងដង្ហេីមក្រោយមកកូនៗរបស់ជនរងគ្រោះចំនួន៤នាក់បានជូនមកពេទ្យឯកជនមួយកន្លែងម្ចាស់ឈ្មោះ សុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ) ស្ថិតនៅចណុចផ្ទះជួលភូមិឃុំ កេីតហេតុ លុះមកដល់កន្លែងកេីតហេតុជនរងគ្រោះបានប្រាប់អំពីជំងឺដែលកេីតមានឡេីង។
ក្រោយមកលោកគ្រូពេទ្យហៅ(ពេទ្យអេតចាយ)បានធ្វេីការចាក់ថ្នាំអស់មួយម្ជុរក្រោយពីបានចាក់អស់រយះពេល៣នាទីជនរងគ្រោះបានប្រកាច់បាត់បង់ស្មារតីលែងដឹងខ្លួន បន្ទាប់មកគ្រួសារបានដឹកយកមកផ្ទះវិញលុះមកដល់ផ្ទះទើបដឹងថាឪពុកបានស្លាប់បាត់ទៅហើយ ខ្លះបានខលទៅលេខគ្រូពេទ្យខាងលើដែរតែខលមិនចូលហើយក៌សម្រេចចិត្តជិះម៉ូតូទៅពេទ្យដែលបង្កឲ្យឪពុកពួកគាត់មានបញ្ហារនោះម្តងទៀតពេលទៅដល់មានការលេចឮថាលោកគ្រូពេទ្យឈ្មោះ សុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)នោះបានជិះម៉ូរត់គេចខ្លួនបាត់ស្រមោលទៅហើយ។
ជាចុងក្រោយក្រុមគ្រួសារនៃសពខាងលើសូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺសូមជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ផងជាពិសេសនោះក្រុមគ្រួសារនៃសពសូមសំណូមពរដល់សាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។ ជាក់ស្តែងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ដោយមានលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពងបានចាត់ឲ្យកម្លាំងជំនាញធ្វើការត្រួតពិនិត្យសាកសពរួចប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕







Discussion about this post