បុរស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។
យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក់ និងរថយន្ត។ ហើយនៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉ក់ម៉ាកវ៉េវ (គ្មានអាវ) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លា.ប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅពេញទំហឹង ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូនិងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉ក់ខូចខាតកម្រិតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតធ្ងន់ដូចគ្នា ហើយចំពោះមូលហេតុ គឺបត់ក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់ស.ពជនរងគ្រោះអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត៕





Discussion about this post