Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
NOCC គ្រោងរៀបចំមហាសន្និបាត ខែក្រោយនេះ ដើម្បីទិសដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមម២០២៣

កំពុងតែឡើងសប្បាយផង មករំខានដល់ហើយពូពូប៉ូលីសនេះ! ហើយក៏សូមដឹក កឺកឺ ម៉ីម៉ី មកហោះហើរបន្តនៅស្នងការប៉ូលីសក្រុងបន្តវិញម្តង (ចុចមើលបន្ត)

ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

NOCC គ្រោងរៀបចំមហាសន្និបាត ខែក្រោយនេះ ដើម្បីទិសដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមម២០២៣

October 1, 2022
in Sport
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងបន្ដនិរន្ដរភាពការគ្រប់គ្រង និងដឹកនាំសម្រាប់អាណត្តិថ្មីទៀត ដើម្បីធានាបាននូវចរន្ដការងារក្នុងទិសដៅឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដែលបានពិភាក្សាគ្នាអំពីការត្រៀមធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែតុលាខាងមុខ។

ដោយគោរពតាមធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី អូឡាំពិកអន្ដរជាតិ ក៏ដូចជាលក្ខន្ដិកៈរបស់ខ្លួន NOCC នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ៤ឆ្នាំម្ដង ដើម្បីរៀបចំនូវសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។ ប៉ុន្តែអ្វីដែលអង្គប្រជុំចាប់អារម្មណ៍ គឺទៅលើការបន្ដនិរន្ដរភាពការគ្រប់គ្រង និងដឹកនាំរបស់ NOCC សម្រាប់អាណត្ដិថ្មីទៀត ដោយសារចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអន្ដរជាតិដ៏ធំ គឺស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា ៖«យើងបានធ្វើការទំនាក់ទំនងជាមួយប្រព័ន្ធច្បាប់។ គេហៅថា ក្រុមច្បាប់របស់អូឡាំពិកអន្ដរជាតិ និង OCA ដោយយើងសុំការណែនាំថា ចំពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែដល់ពេលយើងបញ្ចប់អាណត្តិនេះ តើយើងត្រូវធ្វើម៉េច? អ៊ីចឹងតាមការណែនាំ គឺយើងត្រូវតែធ្វើមហាសន្និបាត និងបោះឆ្នោតធម្មតា តែការបោះឆ្នោតជាសេចក្ដីទុកចិត្ត។ ដូច្នេះយើងនឹងរៀបចំឲ្យមានការបោះឆ្នោតជាសេចក្ដីទុកចិត្តនេះ ទៅតាមការណែនាំ ដោយគោរពតាមធម្មនុញ្ញដដែល»។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ៖«អ្វីដែលយើងត្រូវធ្វើ យើងត្រូវត្រៀមមហាសន្និបាតនេះ ឲ្យទទួលបានការគាំទ្រពីសហព័ន្ធកីឡាជាតិរបស់យើង ឲ្យមើលឃើញពីសមិទ្ធផល ដែល NOCC ដែលជាដៃគូសហការដ៏មុតស្រួច និងដៃគូយុទ្ធសាស្ដ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ក៏ដូចជាក្រសួងស្ថាប័នផ្សេងៗទៀត ដែល NOCC បានដើរតួជាអ្នកសម្របសម្រួល និងជាអ្នកលើកនូវគោលការណ៍ផ្សេងៗទៀត ចូលរួមអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិរបស់យើង»។

យ៉ាងណាមិញ ក្នុងកម្រិត នៃការគ្រប់គ្រងដឹកនាំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញធ្វើយ៉ាងណា ត្រូវមានការសម្របសម្រួលគ្នា ដោយមានការរៀបចំ និងគោរពតាមនីតិវិធីត្រឹមត្រូវ។ ជារួមមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្តិថ្មីនេះ ត្រូវតែធ្វើឲ្យបានចប់សព្វគ្រប់ នាចុងខែតុលាខាងមុខ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមសមាជិករបស់ចលនាអូឡាំពិកអន្ដរជាតិ ដើម្បីឲ្យអាណត្តិទី៨ ដែលជាអាណត្ដិដ៏សំខាន់ បានដើរតួជាស្នូលមួយក្នុងការជួយជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទទួលបានជោគជ័យ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!