Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

NOCC គ្រោងរៀបចំមហាសន្និបាត ខែក្រោយនេះ ដើម្បីទិសដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមម២០២៣

ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

October 1, 2022
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ខេត្តឧត្តរមានជ័យ ៖ ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ រងការខូចខាតធ្ងន់ធ្ងរ ដែលនេះពិតជារន្ធត់និងគួរឱ្យសង្វេក។

ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈទឹកអូរហូរខ្លាំងច្រោះដីរហូតស្រុតបាក់ផ្ទះនិងរោងជួសជុលរថយន្តរបស់ប្រជាពលរដ្ឋ១ខ្នង ដែលរស់នៅក្បែរមាត់អូរនោះ រងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អដែលមិនមានមនុស្សរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកុងប៊ិញ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

លោកងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែងបានឲ្យដឹងថា ទាក់ទិនទៅនិងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងហូរច្រោះស្រុតដីផ្ទះបណ្តាលឲ្យបាក់មួយចំហៀងចូលទៅក្នុងអូរ គឺមានទំហំ១៦ម×៤៥ម សាងសង់អំពីថ្ម លាយដែក ប្រក់ស័ង្កសីជាផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងជួសជុល។

លោកអភិបាលស្រុកបានបន្តថា បន្ទាប់ពីទទួលព័ត៌មានបានពីប្រជាពលរដ្ឋមក ភ្លាមៗនោះ លោកបានដឹកនាំកំលាំងចម្រុះក្នុងមូលរដ្ឋានចុះទៅកន្លែងកើតហេតុភ្លាមៗជួយអន្តរាគមន៍ដឹកជញ្ជូនសម្ភារចេញទៅកន្លែងមានសុវត្ថិភាព និងកាត់ផ្ទះដែលបាក់ចេញកុំឱ្យប្រទាញគ្នាបាក់បន្តទៀត ។

លោកអភិបាលបញ្ជាក់ទៀតថា ពាក់ព័ន្ធករណីច្រោះស្រុតដីបាក់ផ្ទះនេះដែរ ដោយមានការខូចខាតដល់ទ្រព្យសម្បត្តិអស់មួយចំនួនរបស់ម្ចាស់ផ្ទះ តែពុំមាននណារម្នាក់ទទួលរងរបួសនោះទេ ។ ក្នុងខណៈនេះដែរ កំលាំងចម្រុះមានការហត់នឿយពេក លោកបានជួយឧបត្ថម្ភនំប៉័ងដល់កងកំលាំងផងដែរ ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

លួចបើកយូរហើយ អ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង!ទើបឥឡូវបង្ក្រាបបាន

លួចបើកយូរហើយ អ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង!ទើបឥឡូវបង្ក្រាបបាន

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!