Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

ល្បីមកស្រុកខ្មែរគឺឃើញកូនស្រីពីរនាក់របស់សេដ្ឋីថៃប្រកាសថាស្រលាញ់ស្រុកខ្មែរហើយ នឹងធ្វើជាអ្នកផ្សព្វផ្សាយចែករំលែកវប្បធម៌ប្រទេសទាំងពីរទៀត

កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

October 5, 2022
in Business
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចំពោះការបន្ដប្រើប្រាស់ស់រថយន្ដ និងម៉ូតូមិនមានពន្ធ ម្ចាស់រថយន្ដ និងម៉ូតូទាំងអស់នោះនឹងជួបការលំបាកខ្លាំងនៅពេលអនាគត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គុណ ញឹម ចូលរួមក្នុងសន្និសីទព័ត៌មាន បង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយ របស់រាជរដ្ឋាភិបាល ម្ចាស់ឲ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឲ្យកែចង្កូត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

លោក គុណ ញឹម បានលើកឡើងថា ជាការពិតអគ្គនាយកដ្ឋានគយបានដឹងពីការនាំចូលម៉ូតូប្រភេទទំនើបថ្លៃ និងបង់ពន្ធអាករចំពោះម៉ូតូទំនើប និងគ្មានពន្ធអាករ ជាកម្មវត្ថុនៃការបង្ក្រាប។ អគ្គនាយកដ្ឋានគយបង្រ្កាបទាំងអស់មិនថា ម៉ូតូ ឬរថយន្ដនោះទេ ឲ្យតែមិនមានពន្ធ ចំពោះការបង្ក្រាបម៉ូតូគ្មានពន្ធ គឺទទួលបានច្រើនណាស់ក្នុងមួយខែៗ ពិសេសម៉ូតូដែលរត់ពន្ធឆ្លងកាត់ព្រំដែន តាមច្រករបៀងផ្សេងៗ។

លោកបានបញ្ជាក់ថា «ចំពោះការប្រើប្រាស់រថយន្ដ និងម៉ូតូ មិនមានពន្ធអនាគតទៅម្ចាស់ម៉ូតូ និងរថយន្ដនឹងលំបាក គឺប្រឈមនឹងផ្លូវច្បាប់ ដោយសារតែម៉ូតូ និងរថយន្ដជាតម្រូវការចាំបាច់ក្នុងការជិះជាប្រចាំ ដូច្នេះការប្រើប្រាស់ម៉ូតូក្ដី រថយន្ដក្ដី នឹងត្រូវបានធ្វើអនុលោមភាពជាប់រហូត និងឈានដល់ដំណាក់កាលមួយ អនុវត្តន៍ច្បាប់តឹងតែងបំផុត»។

លោកបានបន្ដថា នេះជារឿងដែលអគ្គនាយកដ្ឋានគយ ត្រូវធ្វើជាជំហានៗ នឹងឈានដល់មានអនុលោមភាព ក្នុងកម្រិតមួយ ស្របតាមការវិវត្តន៍របស់ប្រទេស។ បច្ចុប្បន្ននេះយើងកំពុងចាប់ផ្ដើមបណ្ដើរៗហើយ។ ចំពោះការប្រើប្រាស់ឯកសារក្លែងក្លាយដូចជា ម៉ូតូមិនមានពន្ធ តែមានផ្លាលេខ ម្ចាស់រថយន្ដ និងម្ចាស់ម៉ូតូដែលប្រថុយ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ប្រើប្រាស់របស់ក្លែងក្លាយនេះ នឹងប្រឈមចំពោះមុខច្បាប់ មិនមែនតែច្បាប់គយប៉ុណ្ណោះទេ តែប្រឈមនឹងច្បាប់ព្រហ្មទណ្ឌជាដើម។

លោក គុណ ញឹម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានគយ កំពុងរឹតបន្ដឹងទាំងអស់ លើការគេចពន្ធ ដើម្បីឲ្យបរិយាកាសធ្វើអាជីវកម្មមានភាពល្អប្រសើរ និងរក្សាបានចំណូលផងដែរ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

ស្រ្តីឆ្នើមម្នាក់បែកគំនិតទៅជាចោរ ដោយបន្លំលេខសម្ងាត់ភ្ញៀវលួចចូលយកលុយគណនីធនាគារ ស្ថាបនា

ស្រ្តីឆ្នើមម្នាក់បែកគំនិតទៅជាចោរ ដោយបន្លំលេខសម្ងាត់ភ្ញៀវលួចចូលយកលុយគណនីធនាគារ ស្ថាបនា

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!