ភ្នំពេញ៖ បច្ចប្បន្ននេះប្រជាពលរដ្ឋមួយចំនួនធំ បានងាកមកចូលចិត្តម្ហូបបែបចិនជាច្រើន ហើយពិសេសនោះ គឺស៊ុបបែបចិនតែម្តង ថ្ងៃនេះសូមលើកបង្ហាញនូវ ហាងស៊ុបចិនបួនរសជាតិដែលមានឈ្មោះថា “ស៊ីយាងយាង” ជាប្រេនថ្មីចូលក្នុងទីផ្សារស្រុកខ្មែរដែលមានប្រភពដើមពីប្រទេសចិន មិនថា ស្ទង់ដាទឹកស៊ុប បន្លែ ឬ ទឹកជ្រលក់ឡើយ គឺសុទ្ធសឹង ជារបស់ពីប្រទេសចិនពិតៗប្រាកដ។
ហាងស៊ុបចិនបួនរសជាតិ “ស៊ីយាងយាង” ទើបតែសម្ពោធសាខាទី១មានទីតាំងផ្ទះលេខ៨៧៣ ផ្លូវ៧២BP សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចាប់ដំណើរការនាដើមតុលានេះដោយបង្ហាញ ទឹកស៊ុប៤រសជាតិខុសៗគ្នា ហើយអ្វីដែលល្បីនិងឆ្ងាញ់ ជាប់មាត់សម្រាប់យុវវ័យនោះ ទឹកស៊ុបរសជាតិ ស៊ីឈ័ន ក្នុងចំណោមទឹកស៊ុបទាំង៤ដោយ មានសាច់ជាង៣០មុខខុសគ្នា ញាំចេះណាយ មិនចេះត្រលាន់ឡើយ ហើយបើនិយាយពីតម្លៃវិញគឺធូរណាស់។
បើបបួលមិត្តភ័ក្ត្រ ឬ ក្រុមគ្រួសារមកវិញ យ៉ាងច្រើនម្នាក់អស់១០ដុល្លារ ញាំបានច្រើនមុខ ត្រឡប់ទៅផ្ទះ ឆ្អែតពេញពោះ ជាប់ចិត្តតែម្តង។ ជាពិសេសទឹកស៊ុប ស៊ីឈ័ន ហិល ហិលដល់ថ្នាក់ចំហរ ធំៗ លាន់មាត់ថា ឆ្ងាញ់តែម្តង។
សូមបញ្ជាក់ផងដែរថា ហាងស៊ុបចិនបួនរសជាតិ “ស៊ីយាងយាង” ទើបតែសម្ពោធសាខាទី១មានទីតាំងផ្ទះលេខ៨៧៣ ផ្លូវ៧២BP សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ងាយស្រួលរកស្ថិតក្នុងតំបន់វត្តសំរោងអណ្តែត ខណ្ឌសែនសុខ ហួសអ៊ីអន២បន្តិច ឬ អាចទំនាក់ទំនងតាមលេខ 017 734 973 ដើម្បីចង់ដឹងទីតាំងកាន់តែច្បាស់។ ហាងស៊ុបចិនបួនរសជាតិ “ស៊ីយាងយាង” សាកសមសម្រាប់មិត្តយុវវ័យនិងទទួលទានជុំគ្រួសារ ព្រោះមានសាច់ បន្លែងជិត៥០មុខ និងទឹកជ្រឡក់បែបចិន ថៃនិងខ្មែរចម្រុះ ធានាថាឆ្ងាញ់៕
សេចក្តីរាយការណ៍ដោយ លោក ម៉ា ច័ន្ទបូរិន រូបភាពសហការី
Discussion about this post