Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
រំជួលពេញប្រទេសថៃ ឃាតកម្មចូលបាញ់ក្មេងតូចៗក្នុងសាលាហើយទៅសម្លាប់ប្រពន្ធកូនខ្លួនឯងបន្ថែមទៀត, មកដល់ពេលនេះអ្នកស្លាប់ដល់៣៨នាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នឹងរំដោះស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

រន្ធត់ណាស់បុរស៣នាក់គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្តដឹកគ្រួសបេីកបុកអូរជាប់រថយន្ត (មានវិឌីអូ)

រំជួលពេញប្រទេសថៃ ឃាតកម្មចូលបាញ់ក្មេងតូចៗក្នុងសាលាហើយទៅសម្លាប់ប្រពន្ធកូនខ្លួនឯងបន្ថែមទៀត, មកដល់ពេលនេះអ្នកស្លាប់ដល់៣៨នាក់

October 7, 2022
in World
1.1k
SHARES
5.7k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ថៃ៖ បណ្តាអាគាររដ្ឋាភិបាលថៃត្រូវបានបង្ហូតទង់ពាក់កណ្តាលដងនៅថ្ងៃសុក្រទី៧តុលាដើម្បីកាន់ទុក្ខអ្នកស្លាប់យ៉ាងតិច៣៨នាក់ រួមមានកុមារ២២នាក់ បន្ទាប់ពីអតីតប៉ូលិសម្នាក់បានសំរុកចូលមណ្ឌលមើលថែកុមារមួយជាមួយនឹងកាំបិតនិងកាំភ្លើងនិងបានចាក់-បាញ់សម្លាប់មនុស្សមិនរើសមុខនៅក្នុងខេត្តណង បួរ ឡាំភូ(Nong Bua Lam Phu) ដែលបណ្តាលអោយមានការស្រឡាំងកាំងមួយប្រទេសកាលពីរសៀលថ្ងៃព្រហស្បតិ៍។

ព្រះមហាក្សត្រ មហា វេជ្ជរ៉ាឡុងកន និងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា ត្រូវយាងនិងធ្វើដំណើរទៅកាន់ខេត្តភាគឦសានប្រទេសនេះនៅថ្ងៃសុក្រដើម្បីសួរសុខទុក្ខអ្នកនៅមានជីវិត នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល។
ប៉ូលិសបាននិយាយថា ក្មេងដែលស្លាប់ភាគច្រើននៅមណ្ឌលថែទាំពេលថ្ងៃនៅទីប្រជុំជន អ៊ុតថៃ សាវ៉ាន(Uthai Sawan)ចម្ងាយ៥០០គីឡូម៉ែត្រពីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចាក់សម្លាប់ដោយធ្វើអោយវាក្លាយជាការសម្លាប់ក្មេងយ៉ាងរង្គាលតែមួយលើកដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ក្មេងដែលស្លាប់មានអាយុចាប់ពីពីរឆ្នាំដល់ប្រាំឆ្នាំ។

ប៉ូលិសបាននិយាយថា ជនវាយប្រហារជាអតីតសមាជិកក្នុងកងកម្លាំងប៉ូលីសដែលទើបត្រូវបណ្តេញចេញកាលពីឆ្នាំមុនដោយសារប្រើប្រាស់ថ្នាំញៀន និងកំពុងប្រឈមការកាត់ទោសពីបទល្មើសថ្នាំញៀន។

ក្រោយការវាយប្រហារ ជនល្មើសបានភៀសខ្លួនទៅផ្ទះនិងបាញ់សម្លាប់ប្រពន្ធនិងកូនម្នាក់មុនបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

អ្នកនាំពាក្យប៉ូលិសបានប្រាប់សារព័ត៌មានថៃថា«អតីតប៉ូលិសរូបនេះបានឡើងតុលាការកាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់មកបានទៅកាន់មណ្ឌលកុមារដើម្បីទៅយកកូន។ពេលអត់ឃើញកូន ជននេះបានសម្លាប់មនុស្សមិនរើសមុខ។វាបានចាប់ផ្តើមបាញ់ ចាក់សម្លាប់ក្មេង។សរុបមនុស្ស៣៨នាក់ ត្រូវបានសម្លាប់ដោយអតីតប៉ូលិសប៉ាន់យ៉ា ខាំរ៉ាប(Panya Khamrap)។ជនល្មើសបានសំរុកចូលក្នុងបន្ទប់ចាក់សោរមួយនៅពេលក្មេងកំពុងដេក។ក្មេងប្រុសបីនាក់និងស្រីម្នាក់បាននៅមានជីវិតពីការវាយប្រហារនិងកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យ»។

ប្រវ័ត្តិខ្មាន់កាំភ្លើងដែលបាញ់និងកាប់សម្លាញ់ជីវិតអ្នកគ្រូនិងកុមារជាង៣៨នាក់ ជាអតិតប៊ូលីសដែលថ្នាក់លើកដេញចេញពីក្របខ័ណ្ឌ។ ជនល្មើសរូបនេះជាប៊ូលីសដែលប្រើថ្នាំញ៉ៀន ចូលចិត្តផឹកស្រាលូឡាកន្លែងស្នាក់នៅរបស់រដ្ឋ ពេលស្រវឹងចូលចិត្តយកកាំភ្លើងបាញ់លេង បាញ់ឆ្កែអ្នកភូមិស្លាប់ចោលលេងដោយគ្មានហេតុផល ចិត្តឆេវឆាវ ពេលមេបញ្ចាអោយទៅធ្វើការយាមធនាគា មិនព្រមយាមបែជាទៅដេកក្នុងឡាន ចិត្តរឹងរួសមិនស្តាបមេ រហូតដល់ថ្នាក់លើស្នើរសុំដកចេញពីក្របខ័ណ្ឌ បណ្តាលអោយខឹងនិងមេបញ្ចាការ បានជក់ថ្នាំញ៉ៀនជាច្រើនហើយក៏បានចូលមកមណ្តលកុមារបានបាញ់និងកាប់សម្លាប់កុមារដែលកំពុងតែគេងពេលថ្ងៃក្រោយពេលញាំបាយរួចព្រមទាំងអ្នកគ្រូ ហើយក៏បានបើកឡានចាកចេញពីមណ្តលកុមារ ទៅបើកបុកអ្នកស្រុកតាមផ្លូវហើយចុះមកបាញ់ថែមអោយស្លាប់ជាច្រើននាក់ទៀត រួចក៏បានដុតឡានចោល ហើយក៏បានដើរចូលផ្ទះរបស់ខ្លួន បានបាញ់ប្រពន្ធកូនខ្លួនចោល មានអ្នកជិតខាងហៅសួរនាំក៏បានបាញ់អ្នកជិតខាងស្លាប់ថែមម្នាក់ទៀត ទើបបាញ់ខ្លួនឯងស្លាប់។

សូមបញ្ជាក់ថា វាជាការសម្លាប់រង្គាលលើកុមារដ៏អាក្រក់បំផុតមួយលើលោកដែលប្រព្រឹត្តឡើងដោយមនុស្សតែម្នាក់។កាលពីឆ្នាំ២០១១នៅន័រវ៉េស អ៊ែនឌឺស ប្រ៊ីវិក(Anders Breivik )បានសម្លាប់ក្មេងជំទង់៦៩នាក់ នៅជំរំរដូវក្តៅមួយ៕

ឮ

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
រន្ធត់ណាស់បុរស៣នាក់គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្តដឹកគ្រួសបេីកបុកអូរជាប់រថយន្ត (មានវិឌីអូ)

រន្ធត់ណាស់បុរស៣នាក់គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្តដឹកគ្រួសបេីកបុកអូរជាប់រថយន្ត (មានវិឌីអូ)

ក្តៅៗ! មួយសំណាញ់ធំរបស់គយ-រដ្ធាករធ្វើអោយក្រុមអ្នកស្រលាញ់ម៉ូតូធំប្រមាណ២០០គ្រឿងខកខានកម្មវិធីជួបជុំទាំងអស់មិនអាចទៅដល់សៀមរាប (មានវិឌីអូ)

ក្តៅៗ! មួយសំណាញ់ធំរបស់គយ-រដ្ធាករធ្វើអោយក្រុមអ្នកស្រលាញ់ម៉ូតូធំប្រមាណ២០០គ្រឿងខកខានកម្មវិធីជួបជុំទាំងអស់មិនអាចទៅដល់សៀមរាប (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!