Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ម៉ូលីកា យកលុយទាំងដុំៗទៅបោះចោលនៅថៃដើម្បីឱ្យក្រុមការងារនិងបុគ្គលិកសប្បាយបែបអភិកជន

ក្តៅៗ! មួយសំណាញ់ធំរបស់គយ-រដ្ធាករធ្វើអោយក្រុមអ្នកស្រលាញ់ម៉ូតូធំប្រមាណ២០០គ្រឿងខកខានកម្មវិធីជួបជុំទាំងអស់មិនអាចទៅដល់សៀមរាប (មានវិឌីអូ)

ក្មេងគិតថា សប្បាយ តែប្រែរទៅជាទុក្ខសម្រាប់ឪពុកម្តាយ! ក្មេងសិស្សសាលា៤នាក់លង់ទឹកស្លាប់ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ម៉ូលីកា យកលុយទាំងដុំៗទៅបោះចោលនៅថៃដើម្បីឱ្យក្រុមការងារនិងបុគ្គលិកសប្បាយបែបអភិកជន

October 8, 2022
in Entertainment
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ថៃ៖ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹក ចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។

ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥តុលា ហើយតំណើរកម្សាន្ដរយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាងនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផងដែរ។ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាកាដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងតំណើរការដោយរលូននិងកាន់តែវិវត្តន៍ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុនេះហើយដើម្បីជាការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការសម្រាប់ការកម្សាន្ដនៅប្រទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា នាពេលនេះជាគំរូល្អមួយសម្រាប់ថៅកែក្រុមហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មានភាពជោគជ័យណាដែលយើងអាចធ្វើបានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកច្នើម ស្មោះត្រង់ គូតែត្រូវបានថៅកែលើកទឹកចិត្តបែបនេះ។

គូរបញ្ជាក់ថាម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់ជើងមាន់តាមOnline នាងពិតជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនទៅមុខសឹងមិនគូឲ្យជឿរព្រោះពេលនេះមានមុខរបររកស៊ីកាន់តែច្រើនហើយកាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន និងធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់។

អតីតតារាចម្រៀងRock រូបនេះ ក៍បានធ្វើពិធីឡើងផ្ទះវីឡារស្កឹមស្កៃតម្លៃ៣០ម៉ឺនដុល្លារនៅបុរីវារីណា កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ និងកំពុងសាងសង់ផ្ទះវីឡារទោលថ្មី១ទៀតនៅបុរីML ផងដែរ ខណៈដែលថ្មីៗនេះនាងបានទិញរថយន្ដទំនើបម៉ាកEscalade ដែលមានតម្លៃជិតកន្លះលានដុល្លារបន្ថែមពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

ដោយឡែកសម្រាប់តំណើរកម្សាន្ដនៅថៃជាមួយក្រុមការងារនាពេលនេះម៉ូលីកា មិនប្រាប់ថាចំណាយថវិការសរុបអស់ប៉ុន្មានទេ តែកំពូលអ្នកលក់តាមOnline រូបនេះថ្លែងសារថា”ចែកា និងស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយ ខ្ញុំស្រលាញ់ពួកគាត់ដូចបងប្អូនចឹង មិនដែលគិតថាជាបុគ្គលិក ឬមេឡើយ”៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ក្មេងគិតថា សប្បាយ តែប្រែរទៅជាទុក្ខសម្រាប់ឪពុកម្តាយ! ក្មេងសិស្សសាលា៤នាក់លង់ទឹកស្លាប់ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ក្មេងគិតថា សប្បាយ តែប្រែរទៅជាទុក្ខសម្រាប់ឪពុកម្តាយ! ក្មេងសិស្សសាលា៤នាក់លង់ទឹកស្លាប់ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!