Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ឈុត សេរីវ៉ាន់ថង បន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន (មានវិឌីអូពេញ)

"ទោះអ្នកផ្សេងបង្អាប់ខ្ញុំថា មិនបាច់ទៅប្រលងទេព្រោះច្រៀងមិនពិរោះ តែពុកគាត់ថា "កូនទៅប្រលងទៅ ចាំពុកខំរកលុយធ្វើសាហ៊ុយឲ្យ"

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

ឈុត សេរីវ៉ាន់ថង បន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន (មានវិឌីអូពេញ)

October 10, 2022
in Sport
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើឈានដល់សប្តាហ៍ទី៣ ដោយលើកនេះក្នុងពូល ឈុត សេរីវ៉ាន់ថង បានប៉ះជាមួយ វ៉ាន វឿន ។

លើកនេះពិតជាល្អមើលព្រោះកីឡាករ ឈុត សេរីវ៉ាន់ថង នៅតែបន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ទៅទៀត ដោយលើកទី២នេះ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន ដែលកីឡាករមានបទពិសោធន៍ក៏ដោយ ក៏នៅតែបំបាក់បានសម្រេច។

ទស្សនាវិឌីអូកិច្ចសំភាសន៍និងការប្រកួតពេញ៖

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ដោយអត្ថបទ Mr. Renno រូបភាព សហការី

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB  គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!