មណ្ឌលគិរីៈ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សពីរនាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ខណៈពេលជិះម៉ូតូឌុបគ្នា ខ្វះការប្រុងប្រយ័ត្ន វ៉ាររថយន្តហើយជ្រុលបុក ជាមួយរថយន្ត ក្នុងទិសដៅផ្ទុយគ្នា មួយគ្រឿងទៀត កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ២០២២ នៅចំណុចខាងលើស្ពានអូរឆ្វាក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ១០១-១០២ សិ្ថតក្នុងភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី។

នគរបាលស្រុកអូររាំង បានឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តនិងម៉ូតូ បើកបរទិសដៅពីខាងជេីងទៅខាងត្បូង ពីខាងត្បូងទៅខាងជេីង បញ្រ្ចាសទិសគ្នា។ អ្នកបេីកបរម៉ូតូ ឈ្មេាះ អត់ អ៊ា ភេទប្រុស អាយុ ១៩ ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកនែ្លងកេីតហេតុ។ អ្នករួមដំណេីរជាមួយម៉ូតូ មានចំនួន ពីរនាក់។
១-ឈ្មោះ ស្រី ជីម ភេទប្រុស អាយុ ២៥ ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកនែ្លងកេីតហេតុ។
២-ឈ្មោះ ជុំ ភារម្យ ភេទប្រុសអាយុ ២១ ឆ្នាំ រងរបួសធ្ងន់។ ពួកគេទាំងបីនាក់ បម្រើការងារជាបុគ្គលិកណូវ៉ារីសត រស់នៅភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ច បានបញ្ជាក់ថាៈ មុនពេលកើតហេតុ អ្នកបើកបរម៉ូតូ បានបេីកបរម៉ូតូវា៉ជែងរថយន្ត វ៉េអង ចំនួន ពីរគ្រឿង រួចក៏ទៅបុករថយន្ត មា៉កលុចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង 2B8686 បេីបរដោយឈ្មោះ ជឿនសំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់ដូរ រស់នៅភូមិទី៨ ឃុំអូរយេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
តាមការសន្និដ្ឋានថា មូលហេតុមកពីអ្នកបេីកបរម៉ូតូ បានបេីកវា៉ជែងរថយន្តវ៉េអង ខ្វះការប្រុងប្រយ័ត្ន ចូលទៅខាងស្ដាំរថយន្ត មកពីទិសផ្ទុយគ្នា។ ក្រោយកើតហេតុសាកសព និងអ្នករងរបួស ត្រូវបានបញ្ចូនទៅមនី្ទរពេទ្យបងែ្អកខេត្តមណ្ឌលគិរី។ ចំពោះមធ្យោបាយ មានសភាពខូចខាតខ្លាំង កំលាំងជំនាញ បានស្ទូច យកមករក្សាទុក នៅអធិការដ្ឋាន ស្រុកអូររាំង រង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕




Discussion about this post