នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជាបានគូសបញ្ជាក់ថា សាលក្រមដាក់ទោសលោក សម រង្សុី អ្នកនយោបាយខ្មែរដែលកំពុងរស់នៅគេចខ្លួនក្រៅប្រទេស ដាក់ពន្ធនាគារមួយជីវិត រឿងប៉ុនប៉ងកាត់ខេត្ត៤ឱ្យទៅជនបរទេសនោះ គឺជាសាលក្រមត្រឹមត្រូវ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កុំថាឡើយសម រង្ស៊ី ដែលមិនកាន់អំណាច សូម្បីតែសម្តេចផ្ទាល់ដែលកំពុងកាន់អំណាច ហើយបើហានកាត់ទឹកដីឲ្យបរទេសនឹងជាប់ទោសតាមច្បាប់ដូចគ្នានឹងទណ្ឌិត សម រង្ស៊ី ដែរ។

ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីតុលាការដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមទណ្ឌិត សម រង្ស៊ី ឲ្យជាប់ពន្ធនាគារអស់មួយជីវិតលើសំណុំរឿងចុះហត្ថលេខាកាត់ទឹកដីឲ្យជនជាតិម៉ុងតេញ៉ា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ តុលា ខណៈអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២០ តុលាថា សម្តេចបានស្តាប់ និងឃើញអំពីសាលក្រមតុលាការបារាំងកាត់ទោសជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី)។

មូលហេតុអស់លោកគិតមើល តើអាចក្លាយជាមេដឹកនាំកម្ពុជាបែបណាទៅបើខ្លួនមិនទាន់មានអំណាចផងហានចុះហត្ថលេខាប្រគល់ទឹកដីទៅឲ្យជនបរទេសរហូតដល់៤ខេត្ត ហើយធ្វើការបកស្រាយថា ដើម្បីអនុវត្តន៍ជនជាតិដើមភាគតិច។គេចង់សំដៅថា គេធ្វើដើម្បីផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិចនៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ។
សម្តេចបានបញ្ជាក់ថា ៖«ខ្ញុំសួរអស់លោកថា តើអស់លោកបានមើលឃើញរូបភាពដែលចុះហត្ថលេខានោះទេ ហេតុនោះទេ! ហេតុនៅក្រោយខ្នងចុះហត្ថលេខាអ្នកទាំងពីរមានទង់ជាតិរហូតដល់បីដែលកណ្តាលទង់ជាតិអាមេរិកមួយទង់ជាតិកម្ពុជា និងមួយទៀតទង់ជាតិម៉ុងតេញ៉ានៅប្រទេសវៀតណាម»។

សម្តេចលើកឡើងថា ប្រទេសកម្ពុជាមានប្រជាជននៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ តើជនជាតិភាគតិចនឹងមានទង់ជាតិឬនៅ គឺអត់មានទង់ជាតិទេ។បើគ្រាន់ជាផ្តល់សិទ្ធិអំណាចឲ្យប្រជាជនដើមភាគតិច គឺវាអត់មានតម្រូវការជនជាតិទាំងនោះមានទង់ជាតិនោះទេ។ តើបកស្រាយថាយ៉ាងម៉េច? សូមផ្តល់ចម្លើយមកវិញតែវាជារូបភាពគ្រប់គ្រាន់នៃការកាត់ទឹកដីឲ្យជនជាតិបរទេស។ហើយជនបរទេសទៀតសោតមិនសំដៅទៅជនជាតិវៀតណាមទេ គឺជនម៉ុងតេញ៉ាដែលបង្កើតរដ្ឋមួយហើយមានទង់ជាតិរបស់គេមួយ។យើងមិនអាចបន្ទោសរដ្ឋាភិបាលវៀតណាមនៅទីក្រុងហាណូយបានទេ ពីព្រោះនេះជាក្រុមជនជាតិមួយដែលប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលបង្កើតរដ្ឋមួយ ហើយមានទង់ជាតិដោយឡែកមួយ។អីញ្ចឹងជនក្បត់មួយនេះមានគំនិតបែបណា?។

សម្តេចលើកឡើងថា ទៀតទង់ជាតិនេះបង្ហាញពីឯកសារផ្លូវច្បាប់មួយដែលមិនអាចប្រកែកបាន ហើយទោសនៅកម្ពុជាអត់មានទោសប្រហារជីវិតទេ ប៉ុន្តែក្នុងករណីមានទោសប្រហារជីវិតប្រហែលតុលាការកាត់ត្រឹមអតិបរមាតែកម្ពុជាយើងមានទោសអស់មួយជីវិត។សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមើពីសារជាតិក្បត់ជាតិរបស់ជនមួយនេះដែលខ្ញុំចាត់ទុកជាអំពើក្បត់ជាតិបីជំនាន់តាំងពីជីតា ឪពុក រហូតដល់កូន។
ជាមួយគ្នានោះដែរ សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«សព្វថ្ងៃសូម្បីតែយើងចរចាមួយតឹកមួយផឹង ចុះហត្ថលេខាទើបបានតែ៨៤% ប៉ុណ្ណោះ នៅដល់១៦%មិនទាន់សម្រេចផង ចុះហេតុអ្វីជននេះមិនទាន់កាន់អំណាចផង បែរជាហានកាត់ទឹកដីរហូតដល់៤ខេត្តឲ្យជនបរទេស»។សម្តេចថា ៖«កុំថាឡើយអ្នកឯងមិនទាន់កាន់អំណាច សូម្បីតែខ្ញុំកាន់អំណាចមិនហានកាត់ទឹកដី សូម្បីមួយមីលីម៉ែត្រឲ្យប្រទេសណាដែរ ហើយបើខ្ញុំធ្វើបែបនោះខ្ញុំក៏ត្រូវតែជាប់ទោសដូចគ្នា។ អីញ្ចឹងចំណុចនេះគម្បីបញ្ជាក់ឲ្យច្បាស់ថា សាលក្រមតុលាការនេះ គឺត្រឹមត្រូវហើយត្រូវអនុវត្តឲ្យជាក់លាក់»។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថា ហេតុបានជាដាក់ទង់ជាតិនៅខាងក្រោយរហូតដល់៣ បើនោះគ្រាន់តែជាកិច្ចសន្យាដល់ជនជាតិដើមភាគតិចនៅខេត្តចំនួន៤នេះមានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ0x017d7 រាជរដ្ឋាភិបាលនៅក្នុងរដ្ឋធម្មនុញ្ញបាន ប្រឆាំងនឹងការធ្វើអរាគមន៍។កុកសមិនចេះខ្មែរមួយម៉ាត់ទេ ហើយគេមានទង់ជាតិរបស់គេមួយទាំងមិនមែនទង់ជាតិខ្មែរ និងទង់ជាតិវៀតណាម ដោយបានសហការជាមួយក្រុមឧន្ទាមក្រៅច្បាប់។

សម្តេចលើកឡើងថា ដូច្នេះការកាត់ទោសជនក្បត់ជាសម រង្ស៊ីនេះប្រជាពលរដ្ឋនឹងដឹងច្បាស់។សម្តេចបញ្ជាក់ថា៖«យើងសោកស្តាយចំពោះការបាត់បង់ទឹកដីពីអតីតកាលចុះហេតុអ្វីចង់ឲ្យបាត់បង់បន្ថែមរហូតដល់៤ខេត្តលើស្នាដៃជនបរទេស»៕


Discussion about this post