ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្ដីចាក់នឹងកាំបិតចុងស្រួចជាច្រើនកាំបិត បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្សល់ទុកនូវកូនស្រីតូចៗចំនួន០៤នាក់ឲ្យនៅកំព្រាឯកោ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥ទៀបភ្លឺ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្ដីដាក់ពន្ធនាគាទៅតាមនីតិវិធី។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ និងជាប្ដីនោះឈ្មោះ ភួង សុវណ្ណ ហៅ ឡាំ អាយុ៣៩ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ ណន ស្រីមុំ អាយុ២៥ឆ្នាំ រស់នៅភូមិឧញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបន្តថា ជនរងគ្រោះត្រូវជនដៃដល់ចាក់នឹងកាំបិតចុងស្រួចចំនួន១៧កាំបិតយ៉ាងសុសសាច់ បណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម បន្សល់ទុកនូវកូនស្រីចំនួន០៤នាក់ឲ្យនៅកំព្រា ដែលកូនទី១អាយុ០៧ឆ្នាំ កូនទី២អាយុ០៥ឆ្នាំ កូនទី៣អាយុ០៣ឆ្នាំ និងកូនទី៤អាយុ០៨ខែ។

លោក ដួង សាវី មេភូមិឧកញ៉ាមាន់ បានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធខាងលើនេះមានជីវភាពក្រីក្រខ្លាំងណាស់ ពុំមានដីធ្លីរស់នៅនឹងគេទេ។ សព្វថ្ងៃនៅភូមិឧកញ៉ាមាន់ ជាមួយម្ដាយ (ម្ដាយខាងប្រពន្ធ)។ ទាំងពីរនាក់ប្ដីប្រពន្ធមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដឹកគ្នាដើរស៊ីឈ្នួលគេ បេះពោត ដកដំឡូង កម្មករសំណង់ និងកម្មករឡឥដ្ឋជាដើម។

លោកមេភូមិបន្តថា ពួកគេតែងតែចេញទៅបាត់ៗ ពេលយប់កន្លែងណាតែងដេកកន្លែងនោះ ដោយទុកកូនៗឲ្យនៅជាមួយម្ដាយ។ ចំណែកបុរសជាប្ដីតែងតែផឹកគ្រឿងស្រវឹង ហើយឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតមានពេលខ្លះប្រពន្ធរត់ទៅរកអ្នកជិតខាង និងរូបគាត់ជាមេភូមិឲ្យជួយទៀតផង។ លុះដល់យប់កើតហេតុថ្ងៃ១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥ទៀបភ្លឺ ក៏ស្រាប់តែមានករណីខាងលើនេះកើតឡើងនៅភូមិខ្នាចរមាស ឃុំខ្នារទទឹង តែម្ដង។

ឥឡូវនេះ ម្ដាយស្លា.ប់ ឪពុកជាប់ពន្ធនាគារ កូនទាំង០៤នាក់នៅកំព្រាឯកា ត្រូវរស់នៅជាមួយយាយឈ្មោះ ប៉ាវ ខុំ អាយុ៤២ឆ្នាំ នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន។
លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោក ឃួន សុគន្ធា តំណាងឲ្យឯកឧត្តម ជាប សួគ៌ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាតក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាកាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរតាប៉ោង បាននាំយកថវិកាចំនួន២លាន៤៤ម៉ឺន៥ពាន់រៀល ទៅឧបត្ថម្ភដល់ក្មេងកំព្រាទាំង០៤នាក់នោះផងដែរ ៕
Discussion about this post