Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌, ទុក្ខជាន់លើភាពឈឺចាប់ (មានវិឌីអូនិយាយពេញ)

យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

October 20, 2022
in Social
1.1k
SHARES
6k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ខឹងប្តីលែងលះ និងកូនស្រីមុខដូចឪពុកពេក ដាច់ចិត្តលើកដៃប្រល័យជីវិតកូនតូចដែលមានអាយុជាង១ខែ ដោយខ្ទប់ច្រមុះ រួចយកទៅបោះចោលក្នុងស្រះទឹក ដើម្បីបំបាត់ដាន ។


ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២២ នៅចំណុចក្រុមទី៧ ភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទារិកាដែលបាត់បង់ជីវិតខាងលើឈ្មោះ ផាត សុភក្ត្រា មានអាយុ១ខែ២០ថ្ងៃ កើត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យជាម្តាយឈ្មោះ ជា ស្រី អូន អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ស្ត្រីជាម្ដាយរបស់ទារិការងគ្រោះបានរៀបការជាមួយប្តីនៅអំឡុងឆ្នាំ២០២១ និងមានចំណងអាពាហ៍ពិពាហ៍បន្សល់ទុកកូនស្រីម្នាក់(ទារិការងគ្រោះ) ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា បើតាមការបំភ្លឺរបស់ជនសង្ស័យជាម្តាយបានសារភាព ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នាង បានយកខោអាវចាក់ពង្រាយក្នុងផ្ទះ និងយកដំបងឈើជ្រុងមានជាប់ដែកគោល២ដើម ប្រវែង៧០សង្ទីម៉ែត្រ ដាក់នៅមុខទ្វារចូលផ្ទះ ។ បន្ទាប់មកនាងបានទៅអង្គុយបំប៉ៅដោះកូននៅលើអង្រឹងក្នុងផ្ទះតែ២នាក់ ។ ដោយឃើញមានសភាពស្ងាត់ ណាមួយយប់ជ្រៅ និងមនុស្សម្នាដេកលង់លក់អស់ ។ នាងបានយកដៃស្តាំខ្ទ.ប់មាត់ និងច្រមុះកូនប្រហែល៣នាទី ទើបដកដៃចេញវិញ ។

ជនសង្ស័យជាម្តាយបានសារភាពបន្តថា ពេលនោះ នាងឃើញកូនស្រីបាត់មាត់ឈឹង មុខស្លេកស្លាំង ហើយនាងបានលើកបីកូនស្រី ពាក់ខោអាវឈុតពណ៌ទឹកក្រូច ពាក់ស្រោមជើងពណ៌ស ចេញតាមបង្អួច ដោយយកកៅអីជ័រដាក់ក្បែរមាត់បង្អួចឡើងជាន់ពីលើ និងជាន់លើស៊ុមបង្អួចរួចលោតផ្លោះចេញទៅក្រៅ ហើយដើរតម្រង់ទៅស្រះទឹកខាងត្បូងផ្ទះចម្ងាយប្រហែល ៤០ម៉ែត្រ រួចបោះចូលក្នុងទឹក ស្រះ នោះតែម្តង ហើយដើរត្រឡប់មកផ្ទះវិញ និងបានដើរទៅប្រាប់ម្តាយបង្កើតថា មានចោរ ចូលមកបម្រុងលួចម៉ូតូនិងយក កូនស្រីរបស់នាងទៅបាត់ហើយ ។

ជនសង្ស័យជាម្តាយបានសារភាពបន្តទៀតថា ភ្លាមនោះបងប្អូនក្រុមគ្រួសាររបស់នាងបាននាំគ្នាដើររក ក៏រកឃើញកូនស្រីរបស់នាងអណ្តែតទឹកស្រះក្រោយផ្ទះខាងត្បូង ពេលនោះពូរបស់នាងបានចុះទៅស្រង់ ហើយយកកូនស្រីរបស់នាងខ្ញុំទៅមន្ទីរពេទ្យកុមារអង្គរ បានមួយសន្ទុះ ក្រុមគ្រូពេទ្យបាន ប្រាប់ថា កូនស្រីរបស់នាងបានផុតដង្ហើមបាត់ហើយ ។ បន្ទាប់មក ទើបក្រុមគ្រួសាររបស់នាងយកកូនស្រីត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង ។ រាល់ចម្លើយដែលនាងបានឆ្លើយចំពោះមុខសមត្ថកិច្ច គឺជាចម្លើយពិត និងគ្មានការបង្ខិតបង្ខំពីបុគ្គលណាម្នាក់ឡើយ ។

យោងតាមការបំភ្លឺពីសាក្សី និងការពិនិត្យកន្លែងកើតហេតុ រួមទាំងការពិនិត្យសាកស.ព និងផ្អែក តាមលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប បានបញ្ជាក់ថា ទារិការងគ្រោះពិតជាបាត់បង់ជីវិត ដោយសារថប់ដង្ហើម (ក្នុងអំពើឃា.តកម្ម ) ប្រាកដមែន។ ចំណែកមូលហេតុគឺមកពីជនសង្ស័យជាម្តាយខឹងប្តីលែងលះនៅសាលាឃុំ ព្រមទាំងចុះចោល មិនទទួលការខុសត្រូវជួយចិញ្ចឹមកូន ហើយជនសង្ស័យជាម្តាយឃើញមុខកូនស្រី ដូចប្តីទៀត ក៏សម្លា.ប់តែម្តង។

ក្រោយពីសមត្ថកិច្ច និងវេជ្ជបណ្ឌិតជំនាញបានពិនិត្យ រួចរាល់ហើយ សមត្ថកិច្ចបានប្រគល់ស.ពជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន ជនសង្ស័យជាម្តាយ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

ខ្លះចាក់ត្រីខ្លះចាក់យក្ខីចុងក្រោយលេខដដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម! តែដល់ពេលប្រកួតស្រាប់តែអ្នកមើល មើលឡើងព្រឺររោមទាំងអស់គ្នា អស់ព្រោះតែ… (មានវីឌីអូពេញ)

ខ្លះចាក់ត្រីខ្លះចាក់យក្ខីចុងក្រោយលេខដដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម! តែដល់ពេលប្រកួតស្រាប់តែអ្នកមើល មើលឡើងព្រឺររោមទាំងអស់គ្នា អស់ព្រោះតែ... (មានវីឌីអូពេញ)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!