Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

ខ្លះចាក់ត្រីខ្លះចាក់យក្ខីចុងក្រោយលេខដដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម! តែដល់ពេលប្រកួតស្រាប់តែអ្នកមើល មើលឡើងព្រឺររោមទាំងអស់គ្នា អស់ព្រោះតែ... (មានវីឌីអូពេញ)

យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

October 20, 2022
in Social
1.1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ ៖ ថ្ងៃនេះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព ដែលជាជនរងគ្រោះ បានស្លាប់ដោយសារតែ ចោរឆក់ប្រល័យជីវិតនៅលើដងផ្លូវគួរឱ្យសង្វេក ទទួលមរណៈភាពតាំងដើមឆ្នាំ២០២២មកម្ល៉េះ។

សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទវ័យក្មេងម្នាក់ ជាចោរឆក់កាបូប ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពដល់ជនរងគ្រោះ ។

ជនជាប់ចោទមានឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមរម្លឹកឡើងវិញ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹថា បន្ទាប់ពីមានករណីជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបណ្ដាលឲ្យស្ដ្រីម្នាក់ដួលស្លា.ប់បាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យ សមត្ថកិច្ចបានតាមស្រាវជ្រាវរកជនសង្ស័យ លុះដល់យប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១និង៤០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក៏មានករណីឆក់កាបូបមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ នៅក្នុងហេតុការនោះ បណ្តាលឱ្យជនរងគ្រោះឈ្មោះ អ៊ុក កន្និកា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានកសាងសំណុំរឿងជនសង្ស័យវ័យក្មេងម្នាក់ដូចមានឈ្មោះខាងលើនេះ បញ្ជូនទៅតុលាការ ទើបមានការឃុំខ្លួនជនសង្ស័យចាប់ពីពេលនោះមក រហូតដល់ថ្ងៃបើកសវនាការ និងកាត់ទោសសម្រេចឲ្យជនជាប់ ចោទជាប់គុក១០ឆ្នាំ ពាក់ពន្ធមរណភាពជនរងគ្រោះ ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ខ្លះចាក់ត្រីខ្លះចាក់យក្ខីចុងក្រោយលេខដដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម! តែដល់ពេលប្រកួតស្រាប់តែអ្នកមើល មើលឡើងព្រឺររោមទាំងអស់គ្នា អស់ព្រោះតែ… (មានវីឌីអូពេញ)

ខ្លះចាក់ត្រីខ្លះចាក់យក្ខីចុងក្រោយលេខដដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម! តែដល់ពេលប្រកួតស្រាប់តែអ្នកមើល មើលឡើងព្រឺររោមទាំងអស់គ្នា អស់ព្រោះតែ... (មានវីឌីអូពេញ)

ប្តីហេងសយស្រវឹងខួប ត្រូវប្រពន្ធចុងចាក់សម្លាប់យ៉ាងព្រៃផ្សៃ ព្រោះលោកប្តីបំភ្លេចពាក្យសន្យាធ្វើឱ្យស្រីស្រស់ជីវ៉ាខឹងទ្រាំមិនបាន (មានវិឌីអូ)

ប្តីហេងសយស្រវឹងខួប ត្រូវប្រពន្ធចុងចាក់សម្លាប់យ៉ាងព្រៃផ្សៃ ព្រោះលោកប្តីបំភ្លេចពាក្យសន្យាធ្វើឱ្យស្រីស្រស់ជីវ៉ាខឹងទ្រាំមិនបាន (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!