ខេត្តកំពង់ចាម ៖ នរណាមិនភ័យបើសុខៗស្រាប់តែទៅយកសាំងមកស្រោចលើខ្លួនប្រាណរួចបានកេះមកដុត បណ្ដាលឱ្យឆេះរលាកពេញខ្លួន ភ្លាមៗនោះត្រូវបានបុរសជាប្ដីយកភួយមកគ្របភ្លើងក៏រលត់ទៅវិញ ។ ហេតុការណ៍នេះកើតឡើងនៅភូមិអារ័ក្សត្នោត ឃុំអារ័ក្សត្នោត ស្រុកស្ទឹងត្រង់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីពេទ្យខេត្តក្រោយមកក៏បានស្លា.ប់ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២១ តុលា នេះថា ស្ត្រីរងគ្រោះឈ្មោះប៊ីន រស់ អាយុ៥៤ឆ្នាំ មានទំនាស់ពាក្យសម្ដីជាមួយនឹងប្អូនថ្លៃប្រុសឈ្មោះជា ដែលមានផ្ទះនៅឆ្ងាយពីគ្នាប្រមាណ៥០០ម៉ែត្រ ក្នុងភូមិអារ័ក្សត្នោត ។ ដោយប្អូនថ្លៃរូបនេះបានដេញបងថ្លៃស្រីឈ្មោះរស់ មិនឱ្យនៅលើផ្ទះនេះបន្តទៀតនោះទេ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ក្នុងពេលដែលមានជម្លោះពាក្យសម្ដីស្ត្រីជាបងថ្លៃបានលើកឡើងថា បើចង់ឲ្យគាត់ចេញពីផ្ទះនេះត្រូវតែសងលុយគាត់ចំនួន៥ជីសិន ទើបយល់ព្រមចាកចេញ ។ ជម្លោះពាក្យសម្ដីប្រកែកគ្នាទៅវិញទៅមកតឹងសរសៃក ដោយស្ត្រីជាបងថ្លៃមិនព្រមចាកចេញទៅណានោះទេ គឺសុខចិត្តរស់នៅផ្ទះនេះបន្តទៀត។
ផ្អែកតាមការសួរនាំ ដោយកម្លាំងសមត្ថកិច្ចមូលដ្ឋាននៅផ្ទះដែលស្ត្រីបងថ្លៃរស់នៅសព្វថ្ងៃនេះ កាលពីមុនបុរសជាប្អូនថ្លៃធ្លាប់បានរស់នៅ ។ ក្រោយមក ក៏ឱ្យបងថ្លៃស្រីរស់នៅទីនោះ ហើយខ្លួនទៅរស់នៅផ្ទះផ្សេងទៀត ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នា។ បុរសជាប្អូនថ្លៃពេលសមត្ថកិច្ចសួរនាំបានលើកហេតុផលថា ប្រសិនបើបងថ្លៃមិនមានប្ដីគឺគាត់យល់ព្រមឲ្យរស់នៅលើផ្ទះនោះមួយជីវិត តែបើមានប្ដីគឺឱ្យចាកចេញទៅរស់នៅកន្លែងផ្សេង។

ស្ត្រីជាបងថ្លៃជាក្រមុំចាស់បានរៀបចំសែនព្រេនយកគ្នាជាមួយនឹងបុរសម្នាក់រស់នៅក្នុងភូមិធ្វើជាប្ដី ។ លុះពេលរស់នៅបានមួយខែ ក៏ស្រាប់តែមានជម្លោះពាក្យសម្ដីបានកើតឡើងតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុតែតូចចិត្តនិងប្អូនថ្លៃប្រុសស្ដីបន្ទោសបងថ្លៃស្រីក៏បានទៅទិញសាំងកន្លះលីត្រពីកន្លែងលក់នៅក្នុងភូមិយកមកចាក់ស្រោចលើខ្លួនរួចដុតធ្វើអ.ត្ត.ឃាតតែម្ដង ។ ដោយហេតុការណ៍នោះកើតឡើងវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បណ្ដាលរងរបួសឆេះខ្លោចពេញខ្លួន ហើយត្រូវបានប្តីអ្នកជិតខាងជួយសង្គ្រោះ និងបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម។
ហូតដល់វេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឈ្មោះ ប៊ីន រស់ បានស្លា.ប់បាត់បង់ជីវិត រួចត្រូវបានសាច់ញាតិដឹកត្រឡប់យកមកកាន់លំនៅឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ជាមួយនោះ កម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអារក្សត្នោត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងបុគ្គលិកមណ្ឌលសុខភាពអារក្សត្នោត ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញកន្លែងកើតហេតុ និងទទួលបានលទ្ធផលដូចខាងក្រោមតាមការបំភ្លឺ ឈ្មោះហម ង៉េន ភេទប្រុស អាយុ៥៧ឆ្នាំខ្មែរ(ប្តីស.ព)និងឈ្មោះសាយ សុភាព ភេទ ស្រីអាយុ៤១ឆ្នាំ ឈ្មោះមួន ស្រី អាយុ៤៨ឆ្នាំខ្មែរ ឈ្មោញចៀង ណាត ភេទស្រី អាយុអាយុ៥១ឆ្នាំខ្មែរ(អ្នកជិតខាង) ជនរងគ្រោះខាងពិតជាស្លា.ប់ដោយសារចាក់សាំងដុតសំលាប់ខ្លួនពិតប្រាដកមែន។
តាមការសន្និដ្ឋាន ឈ្មោះ ប៊ីន រស់ ភេទ ស្រី គឺពិតជាស្លា.ប់ដោយសារចាក់សាំងដុតស.ម្លា.ប់ខ្លួនពិតប្រាកដមែន និងមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ប្រសិនណាបើប្ដីអ្នករងគ្រោះ រួមអ្នកជិតខាងពន្លត់ភ្លើងមិនទាន់ទេនោះនឹងអាចឆេះរាលដាលទៅផ្ទះអ្នកជិតខាងបន្ថែមទៀត ៕


សេចក្តីរាយការណ៍ សមត្ថកិច្ច
Discussion about this post