ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ហើយតារាកំប្លែងស្រីដែលលេចមុខក្នុងកម្មវិធីកំប្លែងជាច្រើនតាមបណ្តារស្ថានីយទូរទស្សន៍ ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាបង្ហាញម៉ូតឬតារសម្តែងគឺ កញ្ញា ពី យ៉ាពិន ហៅ “ស្រីពិន” ពេលនេះស្រាប់តែផ្ទុះរឿងត្រូវម្ចាស់បំណុលតុងតីនដ៏ល្បីមួយរូបនេះដែរ បានបង្ហោះសារទារបង់ប្រាក់ជាបន្ទាន់។

ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សុខៗស្រាប់តែអ្នកនាង ម៉ូលីកា ដែលស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះក្លាយអគ្គនាយិកាមានក្រុមហ៊ុនមុខជំនួញបីទៅបួនក្រុមហ៊ុនក្នុងដៃ បានធ្វើឱ្យមហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ព្រោះតែ តារាកំប្លែង ស្រីពិន ក្លាយជាកូនបំណុលតុងតីនមួយរូបរបស់នាង តែមិនបង់លុយឬទូរទាត់ប្រាក់តាមកាលកំណត់ឡើយ ដោយម្ចាស់តុងតីនបញ្ជាក់ថា បានគេចវេសច្រើនលើកច្រើនសារ ក្រោមលេសសុំពន្យាពេលឥតឈប់ឈរ។

ក្នុងវិឌីអូមួយរបស់ស្រីពិនបាននិយាយបញ្ជាក់ថា នាងជំពាក់លុយក្នុងរង្វង់ទំហំពីរពាន់ដុល្លារ ដោយបាននិយាយទាំង ថ្ងៃខ្ចីនិងថ្ងៃត្រូវសងត្រឡប់ទៅវិញផងដែរ។
ប៉ុន្តែទោះបីយ៉ាងណា តារាកំប្លែង ស្រីពិន នាថ្ងៃនេះមានប្រតិកម្មតបត បកស្រាយ ផងដែរ។ សូមចុចស្តាប់ការបកស្រាយវិឌីអូខាងក្រោមរបស់ ស្រីពិន៖
ជាមួយគ្នានោះ អ្នកនាង ម៉ូលីកា បានផ្តល់ការបកស្រាយដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា ស្រីពិន បានខ្ចីលុយ ឬ លុយរាប់ (លុយចងការ) និងមានលេងតុងតីនផងដែរ ។ កន្លងមកនេះ ស្រីពិន បានសងប្រាក់ដែលខ្ចីនោះ រួចរាល់ម្តងហើយ តែនៅជាប់ចុងក្រោយគឺរឿងលុយលេងតុងតីន ដែលនាងមិនព្រមបង់តាមកាលកំណត់ ហើយបានពន្យាពេល ដោយប្រើលេស សុំពន្យាពេលថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះ ។
សូមចុចស្តាប់ការបកស្រាយវិឌីអូខាងក្រោមរបស់ ម៉ូលីកា៖
មេតុងតីនដ៏ល្បីរូបនេះ បានបង្ហើបទៀតថា ដោយសារតែពិបាកទារលុយពីស្រីពីន សម្រាប់ការបង់តុងតីន ហើយនាងក៏ធ្លាប់ប្រាប់ហើយដែរ បើមិនបង់ទៀត គឺនាងនឹងបញ្ចេញភស្តុតាង ដែលលេសមិនបង់ប្រាក់នេះ បង្ហោះលើហ្វេសប៊ុក។ លើកនេះគឺ ទ្រាំយូរនិយាយលែងស្តាប់បាន ទើបថ្ងៃនេះ នាងបង្ហោះដឹងភ្ញាក់ខ្លួន ចូលមកដោះស្រាយ បំណុលនេះ ហើយនាងក៏មិនចង់ធ្វើបែបនេះដាក់ដែរ ដោយសារតែការទ្រាំកន្លងវាយូរពេកនិងអស់ភាពអត់ធ្មត់ផងដែរ៕












អត្ថបទដោយ Mr Renno រូបភាព fACEBOOK
Discussion about this post