Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
អភិបាលខេត្តត្បូងឃ្មុំលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងសារមួយដាក់ចំៗទៅកាន់អភិបាលរងទាំង១០រូបចាក់ដោតខ្លាំងតែម្តងគឺ “មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ”

Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

លោក អ៊ឹម ជីវ៉ា អំពាវនាវសប្បុរសជនជួយដល់តារាចំរៀង អ្នកនាង ប៊ូ សុនីតា កំពុងតតាំងជម្ងឺមហារីកដំណាក់ទី៣ចូលទី៤

អភិបាលខេត្តត្បូងឃ្មុំលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងសារមួយដាក់ចំៗទៅកាន់អភិបាលរងទាំង១០រូបចាក់ដោតខ្លាំងតែម្តងគឺ “មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ”

November 1, 2022
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ត្បូងឃ្មុំ៖ មិនបង្អន់យូរឡើយ អភិបាលខេត្តត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ ដាក់បទបញ្ជាទៅទៅអភិបាលរងទាំង១០រូបដែលទទួលបានភារកិច្ចពេញសិទ្ធជាផ្លូវហើយត្រូវចេញធ្វើសកម្មភាពភ្លាមៗចុះដោះស្រាយនិងលុបបំបាត់រាល់បញ្ហាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជំរុញដល់គណៈអភិបាលខេត្តត្បូងឃ្មុំទាំង១០រូប ព្រមទាំងលោក-លោកស្រី នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សឃុំ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ មានវត្តមាននាពេលនេះ ក៏ដូជាជាសមាជិកនៃក្រុមការងារចុះជួយមូលដ្ឋានទាំង០៧ក្រុង-ស្រុក ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមសហការគ្នាជាធ្លុងមួយ ចុះជួបដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា “មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ពលរដ្ឋនោះទេ ត្រូវតែបម្រើឲ្យអស់ពីចិត្តពីដៃពីជើងដោយស្មោះត្រង់ ពេលពលរដ្ឋមានទុក្ខ ត្រូវមានវត្តមានពួកយើង”។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា លោក-លោកស្រី ក្រុមការងារទាំងអស់ពិសេសមេឃុំ-ចៅសង្កត់ ចាំបាច់ចុះឲ្យដល់មូលដ្ឋានឲ្យដល់ខ្នងផ្ទះ ជួយផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបងប្អូនជ្រួតជ្រាប កុំឲ្យជនអគតិប្រើគោលនយោបាយប្រជាភិថុត បង្ខូចមួលបង្កាច់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងកេងចំនេញនយោបាយ ដើម្បីតែចង់បានសន្លឹកឆ្នោត។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញឲ្យក្រុមការងារត្រូវចុះក្តាប់ជាប់នូវបញ្ហាប្រឈមពលរដ្ឋ ដោះស្រាយឲ្យបាន ធានាសុខុមាលភាពទាំងរាំងកាយនិងសតិអារម្មណ៍ពលរដ្ឋ ពិសេសពាំនាំសារនានារបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត ជូនដល់ពលរដ្ឋនូវគោលនយោបាយល្អៗដែលបានដាក់ចេញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាក់ស្តែងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមរតាមរយៈក្រ១ ក្រ២ ការឧបត្តម្ភនៃរដូវកាលកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាការចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់រយលានដុល្លារ ដើម្បីជួយដល់បងប្អូនយើង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មេឃុំ-ចៅសង្កាត់ ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

សេចក្តីប្រកាសរដ្ឋបាលខេត្ត ត្បូងឃ្មុំ

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
លោក អ៊ឹម ជីវ៉ា អំពាវនាវសប្បុរសជនជួយដល់តារាចំរៀង អ្នកនាង ប៊ូ សុនីតា កំពុងតតាំងជម្ងឺមហារីកដំណាក់ទី៣ចូលទី៤

លោក អ៊ឹម ជីវ៉ា អំពាវនាវសប្បុរសជនជួយដល់តារាចំរៀង អ្នកនាង ប៊ូ សុនីតា កំពុងតតាំងជម្ងឺមហារីកដំណាក់ទី៣ចូលទី៤

អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ

អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!