Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ

លោក អ៊ឹម ជីវ៉ា អំពាវនាវសប្បុរសជនជួយដល់តារាចំរៀង អ្នកនាង ប៊ូ សុនីតា កំពុងតតាំងជម្ងឺមហារីកដំណាក់ទី៣ចូលទី៤

ទុក្ខជាន់ទុក្ខ! តារាសម្តែងប្រុសលោក ខេន​ ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត

អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ

November 2, 2022
in Social
1.2k
SHARES
6.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២ជាងរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ចិការ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកបុករថយន្ត Highlander។ នេះបើយោងតាមកាំមេរ៉ាសុវត្ថិភាពចាប់បាន។

រថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

អ្នកនាង ម៉ូលីកា ជាអ្នករកស៊ីអនឡាញដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃបានផ្តល់ការបកស្រាយតាមទូរសព្ទដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា អ្នកនាងពិតជាបានបើកបុកពិតមែន ហើយពេលនោះ នាងបើកតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលបង្កហេតុការណ៍នេះ ដោយសារតែនាងបើកបរលឿនខ្វះការប្រុងប្រុង ព្រោះអ្នកនាងគិត វាជាពេលវេលារំលងកណ្តាលអាត្រាទៅហើយ មិននឹកស្មានថា មានរថយន្តផ្សេងចាំឆ្លង ត្រង់ចំណុចទីនោះ ។ ដោយសារតែខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់។ នាងក៏ព្រមទទួលស្គាល់ផង។ នាងសូមបដិសេធចំពោះការចោទប្រកាន់មកលើរូបនាងផងដែរ ជាពិសេសគឺការចោទប្រកាន់នាងសេធគ្រឿងស្រវឹងផងដែរ។ ថ្ងៃកើតហេតុ គឺនាងទើបចេញពីប្រជុំការងារជាមួយបងៗរបស់នាង ដល់យប់ជ្រៅហើយការប្រញាប់ស្រូតត្រឡប់មកផ្ទះវិញ ដើម្បីគិតបញ្ចីរចេញសម្រាប់ថ្ងៃស្អែក តែចៃដន្យកើតហេតុរឿងអាក្រក់បែបនេះឡើយ ។

អតីតតារាចម្រៀងរូបនេះបានបញ្ជាក់ថា មកពេលនេះស្ថានភាពរបស់នាង មិនមានបញ្ហាអ្វីនោះ គឺល្អធម្មតា គឺមិនបានកើតរបួសអ្វីឡើយ។ សម្រាប់ការដោះស្រាយជាមួយម្ចាស់រថយន្ត Highlander អ្នកនាងទទួលស្គាល់កំហុសនិងព្រមដោះស្រាយតាមសន្តិវិធី ដោយអ្នកនាងបានចាត់ចែងក្រុមការងារទៅដោះស្រាយហើយ។ រូបនាងមិនចង់ដូចគ្នា នូវរឿងហេតុការណ៍គ្រោះថ្នាក់បែបនេះ នាងក៏សុំអភ័យទោសផងដែរទៅកាន់ម្ចាស់រថយន្ត Highlander ក៏ដូចជាមហាជន ដែលរូបនាងធ្វេសប្រហែស ចំពោះការបើកបរ។

សូមបញ្ជាក់ឡើងផងដែរថា ស្ថានភាពរបស់ រថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុខាងលើនៅនិងស្តុបទេពផនបានបត់ឆ្វេងឆ្លងស្តុបខៀវបម្រុងនិងជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស មិនមានស្លាកលេខ របស់អ្នកនាងម៉ូលីការ បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហមមិនគោរពច្បាប់ចរាចរណ៍ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រចំកង់ខាងក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយបែកកង់និងខូចខាតកាងពីក្រោយយ៉ាងដំណំចំណែកឯរថយន្តបង្កម៉ាកBMWវិញរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ សំណាងល្អមិនបង្កអោតមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ។ គ្រោះថ្នាក់ រថយន្តទាំងពីរត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

សេចក្តីរាយការណ៍ដោយ Mr. Renno រូបភាព fACEBOOK

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ទុក្ខជាន់ទុក្ខ! តារាសម្តែងប្រុសលោក ខេន​ ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត

ទុក្ខជាន់ទុក្ខ! តារាសម្តែងប្រុសលោក ខេន​ ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត

ម្តាយ សឿង ផានផាភួង បកស្រាយរឿងបានលុយពីណា? រាប់ម៉ឺនដុល្លារធ្វើពិធីធំជូនកូនស្រី

ម្តាយ សឿង ផានផាភួង បកស្រាយរឿងបានលុយពីណា? រាប់ម៉ឺនដុល្លារធ្វើពិធីធំជូនកូនស្រី

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!