Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
សមត្ថកិច្ចចាប់បានហើយ ជនទំនើងទាញកាំភ្លើងបាញ់រះធ្វើឱ្យផ្អើលប្រជាពលរដ្ឋ ក្រោយទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍

បែកធ្លាយអ្នករកស៊ីម្នាក់ប្រើឥទ្ធិពលឧកញ៉ាដ៏ល្បីឈ្មោះបំពានច្បាប់ចាក់ដីលុបសមុទ្រនិងសង់សំណង់រឹងមាំបំផ្លាញព្រៃកោងកាង

ឆេះដុំខ្លាំងមិនអាចស្ងៀម! កូនតង់តីនបោកលុយច្រើនមិនទាន់ចាក់ការផង! ស្រាប់តែមនុស្សចោទប្រកាន់ទៅលើ ម៉ូលីកា វិញ, មានអីសាមីខ្លួនប្តឹងតាមចាប់

សមត្ថកិច្ចចាប់បានហើយ ជនទំនើងទាញកាំភ្លើងបាញ់រះធ្វើឱ្យផ្អើលប្រជាពលរដ្ឋ ក្រោយទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍

November 9, 2022
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ ៖ បុរសម្នាក់រងរបួសជើងហើយសឹងក្ស័យជីវិតទៀត ភ័យព្រលឹងចុងសក់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ផឹកសុីនៅផ្ទះក្បែរនោះ ស្រវឹងស្រាបើករថយន្តកៀរ លុះដល់ពលរដ្ឋអ្នកភូមិឃាត់រថយន្តសាកសួរ ស្រាប់តែដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន២គ្រាប់ ហើយបើករថយន្តគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅសាកសួរដល់ទីតាំងខាងលើ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលតាមឃាត់ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបាន ។

ជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅកន្លែងកើតហេតុ រងរបួសជើង ។ ចំណែកជនបង្ក ត្រូវបានអ្នកភូមិអះអាងថា ឈ្មោះ ទាក់ ឌី ភេទប្រុសអាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004 ក្រោយកើតហេតុ បានបើកគេចខ្លួនទៅបាត់ ។

បើតាមអ្នកភូមិបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញ ជនបង្កឈ្មោះ ទាក់ ឌី ចេញចូល ផឹកសុីនៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ។ បើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា កន្លងមក ជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សាអាយុ១៨ឆ្នាំ ជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំ ដើរផឹកសុីអុកឡុក បង្កបញ្ហាតាមភូមិដដែល ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញជនសង្ស័យផឹកសុី នៅផ្ទះមួយកន្លែងក្បែរនោះ លុះដល់វេលាម៉ោងខាងលើ ស្រវឹងបើករថយន្តដូចហោះ ជ្រុលកៀរជនរងគ្រោះ កំពុងឈរមុខផ្ទះ បណ្តាលឲ្យរបួសជើង ហើយរថយន្តបើកទៅបាត់មួយសន្ទុះក្រោយមក បើកវិលត្រឡប់មកកន្លែងផឹកសុិវិញ ជនរងគ្រោះនិង អ្នកភូមិច្រើននាក់ទៀតនាំគ្នាផ្អើលឆោឡោ ឃាត់រថយន្ត បំណងសាកសួរ ស្រាប់តែជនសង្ស័យដកអាវុធខ្លី បាញ់២គ្រាប់ផ្ទួនៗផ្ជុចដី ប្រឡោះជើងជនរងគ្រោះ ធ្វើឲ្យភិតភ័យ ព្រលឹងចុងសក់ លោតជើង២ជើង៣ តែមិនត្រូវនោះទេ រួចជនសង្ស័យបើករថយន្តគេចទៅបាត់ ។

ក្រោយកើតហេតុ អ្នកភូមិផ្អើលឆោឡោ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅដល់ទីតាំងកើតហេតុ ហើយកម្លាំងអាវុធហត្ថហៅម្ចាស់ផ្ទះម្នាក់ដែលជនសង្ស័យផឹកសុីជាមួយនោះទៅសាកសួរនៅការិយាល័យជំនាញ និងបន្តស្រាវជ្រាវ ស្វែងរកជនបង្ក ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីហៅអ្នកផឹកសុីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល កម្លាំងព្រហម្មទណ្ឌខណ្ឌពោធិសែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បក្ខពួកម្នាក់ទៀត ឈ្មោះ កើតសម្ភស្ស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ឆេះដុំខ្លាំងមិនអាចស្ងៀម! កូនតង់តីនបោកលុយច្រើនមិនទាន់ចាក់ការផង! ស្រាប់តែមនុស្សចោទប្រកាន់ទៅលើ ម៉ូលីកា វិញ, មានអីសាមីខ្លួនប្តឹងតាមចាប់

ឆេះដុំខ្លាំងមិនអាចស្ងៀម! កូនតង់តីនបោកលុយច្រើនមិនទាន់ចាក់ការផង! ស្រាប់តែមនុស្សចោទប្រកាន់ទៅលើ ម៉ូលីកា វិញ, មានអីសាមីខ្លួនប្តឹងតាមចាប់

ឃីម បូរ៉ា បំបាក់​ វ៉ាន់ វឿន បានសម្រេចដោយប្រើក្បាច់ចុងក្រោយឡើងវគ្គផ្តាច់ព្រ័ត្រត្រៀមដណ្តើមខ្សែក្រវ៉ាត់តម្លៃជិត១០ម៉ឺនដុល្លារ (មានវិឌីអូប្រកួតពេញ)

ឃីម បូរ៉ា បំបាក់​ វ៉ាន់ វឿន បានសម្រេចដោយប្រើក្បាច់ចុងក្រោយឡើងវគ្គផ្តាច់ព្រ័ត្រត្រៀមដណ្តើមខ្សែក្រវ៉ាត់តម្លៃជិត១០ម៉ឺនដុល្លារ (មានវិឌីអូប្រកួតពេញ)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!