Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
គ្រប់គ្នាកំពុងប្រកែកជាហ្វេន វ៉ាន់ដា ឬ ជីឌីវិត! តែខាងនេះដាក់មួយបទដែរមិនដឹងចង់ថាឱ្យនរណា? “កុំខ្វល់រឿងអត់ប្រយោជន៍”

ឃីម បូរ៉ា បំបាក់​ វ៉ាន់ វឿន បានសម្រេចដោយប្រើក្បាច់ចុងក្រោយឡើងវគ្គផ្តាច់ព្រ័ត្រត្រៀមដណ្តើមខ្សែក្រវ៉ាត់តម្លៃជិត១០ម៉ឺនដុល្លារ (មានវិឌីអូប្រកួតពេញ)

តើស្ត្រីទីមួយភរិយាលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដ៏ស្រស់ស្អាតដូចក្មេងវ័យ២០ឆ្នាំរូបនេះ មានប្រវត្តិបែបណា? ហេតុអ្វីសម្រស់នៅក្មេងខ្លាំង?

គ្រប់គ្នាកំពុងប្រកែកជាហ្វេន វ៉ាន់ដា ឬ ជីឌីវិត! តែខាងនេះដាក់មួយបទដែរមិនដឹងចង់ថាឱ្យនរណា? “កុំខ្វល់រឿងអត់ប្រយោជន៍”

November 11, 2022
in Entertainment
1.1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ គ្រប់គ្នាកំពុងប្រកែកគ្នាក្នុងនាមជាហ្វេន វ៉ាន់ដា ឬ ជីឌីវិត តែខាងនេះដាក់មួយបទដែរកំពុងផ្ទុះពេញតិកតុងហើយក៏មានអ្នកគាំទ្រក៏មិនតិចដែរពេញចិត្ត និងកំពុងបទនេះ សម្តែង ច្រៀងតាម គឺបទ “កុំខ្វល់រឿងអត់ប្រយោជន៍” ដែលជាបទថ្មីរបស់ផលិតកម្ម ហ្សូន ។

បទ “កុំខ្វល់រឿងអត់ប្រយោជន៍” ត្រូវបានច្រៀងឡើងដោយកញ្ញា អេង ស្រីអូន ជាតារាចម្រៀង TOP SINGER OF ZONE ដែលទាក់ទាញយុវវ័យៗ ជាពិសេសមិត្តនារីជាច្រើនក្នុងបណ្តាញសង្គមតិកតុក នាំគ្នាស្តាប់ និងដោតបទនេះច្រៀងតាមៗគ្នា ហើយជាពិសេសកាត់ត្រង់ឃ្លា មួយដែលកំពុងចាក់ដោតខ្លាំងតែម្តងគឺ ត្រង់ចំណុចច្រៀងថា”កុំទៅខ្វល់នឹងសម្តីមិនបានការ កុំខ្វល់សម្តីអ្នកថា អ្នកធ្វើនៅតែធ្វើ”។

មួយបទថ្មីរបស់កញ្ញា អេង ស្រីអូន ច្រៀងរ៉េបស្របពេលមហាជនជាច្រើនកំពុងផ្ទុះការវ៉ែកញ៉េកនិងប្រកែកគ្នារឿងតារាចម្រៀង វ៉ាន់ដា និង ជីឌីវិត។ បទថ្មីរបស់ផលិតកម្មហ្សូនដែលចេញចំណងជើង “កុំខ្វល់រឿងអត់ប្រយោជន៍” អមដោយអត្ថន័យច្រៀងឌឺបកវិញបែបនេះ ថាតើចង់សំដៅទៅលើតារាចម្រៀងរូបណាទៅ? វ៉ាន់ដា ឬ ជីឌីវិត ? ឬមួយចង់ច្រៀងឌឺទៅកាន់តារាចម្រៀងទាំងពីររូបនេះយ៉ាងណា?

សូមស្តាប់បទចម្រៀងពេញ”កុំខ្វល់រឿងអត់ប្រយោជន៍”៖

សូមរំលឹកពីប្រវត្តិបន្ថែមផងដែរថា កញ្ញា អេង ស្រីអូន បានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជិត១៥ឆ្នាំមក ដែលផ្តើមពីការច្រៀងតាមភោជនីយដ្ឋាន និង Pub រហូតដល់ឆ្នាំ២០១៨នាងចូលច្រៀងក្នុងផលិតកម្ម Gold ជាផ្លូវការ និងមានបទចម្រៀងប្រមាណ១០បទកន្លងមក ចុងក្រោយនៅលេចមុខជាតារាចម្រៀងកំពូលប្រចាំផលិតកម្ម Zone មានបទចម្រៀងសុទ្ធតែទទួលការគាំទ្រខ្លាំងមហាជន។

កញ្ញា អេង ស្រីអូនក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Cambodia Idol រដូវកាលទី១កាលពីអំឡុងឆ្នាំ២០១៥ផងដែរ។ នាងក៏ជាម្ចាស់ពានរង្វាន់លេខ២លើការប្រកួតកម្មវិធីពេជ្រកំពុងឆ្នៃ ឆ្នាំ២០១៨ផង។ ក្នុងឆ្នាំ២០១៨ បទដែលផ្ទុះខ្លាំងធ្វើឱ្យល្បីមាននារីៗច្រើនយកផុសតៗគ្នារហូត គឺ “អូនមិនមែនជាធនាគារ”។

ចុងក្រោយមកនេះ បទល្បីខ្លាំងនៅផលិតកម្មហ្សូនមានដូចជាបទ “ហេតុអ្វីបងទុកអូនចោល”, “អស់ពេលស្តាយក្រោយ”, “មនុស្សល្អម្តេចមិនជួប”, “Saveពាក្យស្មោះShareពាក្យបែក”, “និស្ស័យប្រុសព្រាន” ហើយក្នុងចំណោមបទជាច្រើនដែលផ្ទុះការគាំទ្រខ្លាំងនោះគឺមានបទមួយដែរ មានអ្នកគាំទ្ររាប់លាននាក់ពេញចិត្តខ្លាំង នៅតែបន្តLikeនិងShare គឺ “អូនឈប់រំខានបងហើយ”៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
តើស្ត្រីទីមួយភរិយាលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដ៏ស្រស់ស្អាតដូចក្មេងវ័យ២០ឆ្នាំរូបនេះ មានប្រវត្តិបែបណា? ហេតុអ្វីសម្រស់នៅក្មេងខ្លាំង?

តើស្ត្រីទីមួយភរិយាលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដ៏ស្រស់ស្អាតដូចក្មេងវ័យ២០ឆ្នាំរូបនេះ មានប្រវត្តិបែបណា? ហេតុអ្វីសម្រស់នៅក្មេងខ្លាំង?

សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជន៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់

សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជន៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!