មកមើលសម្រស់ភរិយាលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលអញ្ជើញមកដល់ប្រទេសកម្ពុជាយើងកាលពីម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។

លោកស្រីកើតនៅឆ្នាំ 1972 ដែលគិតមកទល់ថ្ងៃនេះ លោកស្រីមានអាយុ 50 ឆ្នាំហើយ។ ថ្វីត្បិតតែអាយុ50ឆ្នាំហើយក្តី តែសម្រស់លោកស្រីនៅវ័យក្មេងខ្លាំងណាស់ ☺️ លោកស្រីគឺជាអ្នកជំនួញ និងរៀនចប់ថ្នាក់បណ្ឌិត។
លោកជំទាវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតនិងនៅក្មេងវ័យទោះបីជាមួយអាយុ៤៩ឆ្នាំក្តី ។
លោកជំទាវកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងស្វាមីដែលនឹង ចូលរួមកិច្ចប្រជុំជាច្រើនជាមួយនឹងមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោករួមមានប្រធានាធិបតី អាមេរិក Joe Biden និងនាយករដ្ឋមន្ត្រី ចិន Li Keqiang ជាដើម ។
អ្នកជំនាញម៉ូដមួយចំនួន បានកោតសរសើរចំពោះ ជម្រើសតុបតែង ខ្លួននិងម៉ូដសំលៀកបំពាក់របស់លោកជំទាវ Kim Keon-hee ដែលបច្ចុប្បន្ន ជានាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនពិព័រសិល្បៈ Canava Contents ។

លោកជំទាវ Kim Keon-hee កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧២ ក្នុងតំបន់ Yangpyeong នៃខេត្ត Gyeonggi របស់កូរ៉េខាងត្បូង ។ គាត់បានសិក្សានៅវិទ្យាល័យ Myungil សម្រាប់ក្មេងស្រីមុនពេលបញ្ចប់ការសិក្សាផ្នែក សិល្បៈ ពី សកល វិទ្យាល័យ Kyonggi ។
នៅក្នុងឆ្នាំ២០០៩ គាត់បានបង្កើតក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents និងបានធ្វើជានាយកប្រតិបត្តិនិងប្រធានក្រុមហ៊ុនចាប់តាំងពីពេលនោះមក ។ នៅក្នុង ឆ្នាំ២០១២ គាត់ បាន រៀប ការ ជាមួយនឹង លោក Yoon Suk-yeol ដែលជារដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅពេលនោះ។ លោកស្រីបានក្លាយទៅជាស្ត្រីទីមួយរបស់កូរ៉េខាងត្បូង បន្ទាប់ពីស្វាមីបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២២ ។
នៅក្នុងឆ្នាំ២០១៩ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្រីមិនបានបង់ពន្ធនិងរងការស៊ើបអង្កេតពីបទទទួលយកប្រាក់លើកទឹកចិត្តសម្រាប់ការរៀបចំពិព័រណ៍សិល្បៈ ។
នៅឆ្នាំ២០២១ មានសេចក្តីរាយការណ៍ថា លោកស្រី Kim Keon-hee បានបំប៉ោងប្រវត្តិរបស់គាត់ដោយភ្ជាប់ទៅនឹងសាលាធុរៈកិច្ចនៃសកលវិទ្យាល័យ New York ។ នៅក្នុងសន្និសិទ សារព័ត៌មានគាត់បានធ្វើការសុំទោសជា សាធារណៈ និងបានសន្យាថា នឹងផ្តោតតែលើនាទីក្នុងនាមជាភរិយារបស់លោក Yoon Suk-yeol ។
នៅបំណាច់ឆ្នាំ ២០២១ រដ្ឋអាជ្ញាបានប្រកាសថាពួកគេនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត ប្រឆាំងនឹងលោកស្រី Kim Keon-hee ពីបទពុករលួយទាក់ទងនឹងឧបាយកលទីផ្សារភាគហ៊ុន ៕








Discussion about this post