ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ជុំវិញករណី ឆបោក រំលោភលើទំនុកចិត្ត ទឹកប្រាក់ ១,៥០០,០០០$ ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀង សាណា ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១០៣២ និងជាក្រុមហ៊ុនមេធាវី អេច&អេច ការរិយាល័យចុះបញ្ជីនៅបូរីពិភពថ្មីសែនសុខ ផ្ទះលេខ២៣ ផ្លូវ ១៧ ភូមិ១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំណាងឲ្យឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វូយនាន ។

ឈ្មោះ លឹម មានសុខ អាយុ៥៤ឆ្នាំ មុខរបរជាយោធា ឋានន្តរស័ក្តិវរសេនីយ៍ទោ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៧ គំរោងទី៨ បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្រ្តីយោធារូបនេះត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីយោធារូបនេះត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
របាយការណ៍របស់នគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា មន្រ្តីយោធានេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បុគ្គលទាំងនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ដោយសារមានពាក្យបណ្តឹងរបស់ជនរងគ្រោះ រឿងប្រគល់លុយឲ្យពួកគេទាំង២នាក់ រៀបចំទិញដី ប៉ុន្តែទីបំផុតក្រោយទទួលបានលុយហើយ គឺគ្មានដីឲ្យម្ចាស់លុយនោះឡើយ។
ក្រោយមានដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរួចមក ជនត្រូវចោទរូបនិងបក្សពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរនៅថ្ងៃនេះតែម្តង។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ខាងលើ គឺបានប្តឹងទៅលើឈ្មោះ លឹម មានសុខ ពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ដោយទាមទារប្រាក់ចំនួន១,៥០០,០០០.$ (មួយលានប្រាំសែនដុល្លារអារិក) និងទាមទារសំណងជម្ងឺ ចិត្ត ចំនួន១០០,០០០.$(មួយសែនដុល្លារអាមេរិក) ។
ក្នុងនោះ កាលពីអំឡុងឆ្នាំ២០១៤ ឈ្មោះ លឹម មានសុខ បានមកទំនាក់ទំនងឈ្មោះឈិន ធៀនទីង កូនក្តី របស់ខ្លួន ដើម្បីរកស៊ីទិញលក់ដី ជាមួយគ្នា និងមុខរបរផ្សេងៗជាច្រើនទៀត ។ ឈ្មោះលឹម មានសុខ បានអះអាងថាមានលទ្ធភាព ប្រមូលទិញឈើនិងបង្កើតរោងចក្រកែច្នៃឈើឲ្យឈ្មោះឈិន ធៀនទីង កូនក្តីគាត់ក៏ជឿទុកចិត្តឈ្មោះឈិន ធៀនទីង ដោយបានប្រគល់ប្រាក់ជាច្រើនលើក សរុបទឹក ប្រាក់ចំនួន ពីរលានដុល្លារអាមេរិក(ជាង) ឲ្យឈ្មោះ លឹម មានសុខ រត់ការរៀបចំឲ្យឈ្មោះ ឈិន ធៀនទីង កូនក្តីរបស់គាត់។
ចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃ ដោយសារ ទង្វើ និងសកម្មភាពដែល ឈ្មោះ លឹម មានសុខ បានអះអាងដូចមិនបានទទួលផលមកវិញ ចេះតែដោះសារ ទើបឈ្មោះ ឈិន ធៀនទីង បានឲ្យឈ្មោះ លឹម មានសុខ ធ្វើការទូទាត់ប្រាក់ ត្រឹមតែ១,៥០០,០០០$(មួយលានប្រាំសែនដុល្លារអាមេរិក) ឲ្យឈ្មោះឈិន ធៀនទីង និងឈ្មោះ ឈិន វូយនាន កូនក្តីរបស់ខ្លួន។ មកដល់ចុងឆ្នាំ២០២២ឈ្មោះ លឹម មានសុខ នៅតែគេចវេស ពុំព្រមទូទាត់ប្រាក់ឲ្យឈ្មោះឈិន ធៀនទីង និងឈ្មោះឈិន វូយនាន កូនក្ដីរបស់ខ្លួននៅឡើយទេ ៕



Discussion about this post