ភ្នំពេញ៖ ក្រោយបែកធ្លាយសារសម្លេងឆ្លងឆ្លើយរបស់អតីតបេក្ខភាព CAMBODIA IDOL ជាតារាចម្រៀងរះថ្មីជំនាន់ឆ្នាំ២០២២នេះ មាស នីតា រវាងក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងសារ Messenger Facebook ដែលបានធ្វើការប្រមាថមើលងាយ និងជេរយ៉ាងខ្លាំងដោយមិនសំចៃមាត់ឡើយទៅកាន់អតីតសង្សារនាយ ចឺម គឺអ្នកនាង សេង សុឃីម ឬអ្នកមេម៉ាយសាច់ខ្ចីដ៏ល្បីឈ្មោះម្នាក់។
នៅពេលមហាជនជាច្រើនស្ទើរតែមួយប្រទេសខ្មែរ បានមើលនិងស្តាប់សារសម្លេងរបស់តារាចម្រៀង មាស នីតា ពិតជាហួសជាចិត្តខ្លាំងស្ទើរតែមិនទទួលយកសម្តីរបស់នាងបានឡើយ ដែលក្នុងនាមជាតារាចម្រៀងមួយរូបដល់ថ្នាក់គ្រាន់តែមានគេកាត់រូបដាក់លើតិកតុង ចោទប្រកាន់ថាជាស្រីកំណាន់របស់ នាយចឺម ហើយមកខឹងសម្បារជេរប្រមាថខ្លាំងទៅលើអ្នកនាង សេង សុឃីមទៅវិញ។

សារសម្លេងដែលជេរប្រមាថខ្លាំងនិងការនិយាយបែបអសុរសគ្មានសីលធម៌ក្នុងខ្លួន បានបង្ហាញធាតុពិតរបស់តារាចម្រៀង មាស នីតា ថាមនុស្សពិតនៅពីក្រោយខ្នងមហាជនគឺនាងមានអត្តចរឹតបែបនេះសោះ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរក្នុងនាមជាតារាចម្រៀងមួយរូប ហើយធ្លាប់ជាបេក្ខភាព Cambodia Idol ដោយមានមហាជនជាច្រើនធ្លាប់បោះឆ្នោតគាំទ្រនាង ។

អ្នកនាង សេង សុឃីម បានប្រាប់ដល់សារព័ត៌មានឱ្យដឹងថា បើមកពេលនេះរឿងកើតវាយូរថ្ងៃមកហើយ ដោយមើលឃើញហាក់បីជាស្ងាត់ចំពោះរឿងឬស្ងាត់ចំពោះចំណាត់ការទៅលើតារាចម្រៀង មាស នីតា ។ នាងនៅបន្តអះអាងថា នាងពិតបានជាដាក់ពាក្យបណ្តឹងរួចហើយ ដោយមេធាវីរបស់នាងបានចាត់ការរឿងចូលដល់តុលការហើយ។ តាមការបញ្ចាក់ ពាក្យបណ្តឹងរបស់នាង អាចប្រើរយៈពេល១អាទិត្យ ដែលព្រះរាជអាជ្ញា ទទួលរឿង និងរកថ្ងៃធ្វើដីកោះហៅចុងបណ្តឹង មកសាក់សួរតាមទៅផ្លូវច្បាប់ប្រសិនបើរកកំហុសហើយពិតមែន។

ធ្លាប់ជាអតីតសង្សារនាយ ចឺម រហូតដល់ល្បីថាស្រលាញ់ខ្លាំងគ្នាកាលគ្រាមុននោះ សេង សុឃីម បានបញ្ជាក់ថា នាងមានភស្តុតាងជាច្រើននិងពិតប្រាកដ ដែលតារាចម្រៀង មាស នីតា រូបនេះបានធ្លាប់ប្រមាថ និងជេរទៅលើនាង ហើយអ្វីដែលនាងមិនអាចអត់អោនបាននោះ មាស នីតា ជេរដល់ម្តាយនាង និងប្រមាថនាងធ្ងន់ធ្ងរក្នុងនាមជាស្រ្តីមេមាយម្នាក់។ ការបែកធ្លាយសារសម្លេងប្រមាថនាងនោះ គឺមិនមែនកើត១លើកទេ ធ្លាប់ពីរឿងលើកមុនម្តងហើយ នាងមិនចាប់អារម្មណ៍ និងតបត តែគ្រាន់តែលើកនេះខ្លាំងជាងលើកទី១។ ជាមួយគ្នានោះ នាងមានភស្តុតាងមួយទៀត ដែល មាស នីតា បានឆាតមកនិយាយគំរាម នាង។
អ្នកមេម៉ាយសាច់សខ្ចីបណ្តូលចេករូបនេះបានបង្ហើបឱ្យដឹងទៀតថា តាំងថ្ងៃបែកធ្លាយរឿងជេរប្រមាថនាងមកនោះ គឺគ្មានទេ ដែលតារាចម្រៀង មាស នីតា ចង់មកសម្របសម្រួល សុំទោស បញ្ចប់រឿង ឬ រកមកសុំទោស ដើម្បីបញ្ចប់។ គឺមានតែសួរគំរាមហើយ បោះសម្តីថា រករឿងនាងបន្តទៀត។

អ្នកនាង សេង សុឃីម បានប្រាប់ទៀតថា ដល់ថ្ងៃដល់ពេលវេលា គឺខាងអាជ្ញាធរគឹចាត់ការហើយ ហេតុដូច្នេះមហាជនចាំតាមដានមើលទាំងអស់គ្នា។ រឿងនេះ នាងមិនព្រមលើកលែង ក៏ដូចជាមិនអត់អោនអោយរួចខ្លួនឡើយ៕









អត្ថបទដោយ Renno រូបភាពសហការី
Discussion about this post