ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងដោយលេចវត្តមានតារាសម្តែងថៃស្រីស្អាតលំដាប់ជួរមុខគឺកញ្ញា Pitchanart Sakhakorn មកដល់កម្ពុជាជាមួយការបង្ហាញរឿងដ៏អស្ចារ្យដោយនាំយក ALLNESS COLLAGEN ដែលជាផលិតផលខូឡាជេនលំដាប់ថ្នាក់នាំមុខនៅប្រទេសថៃនោះបានប្រកាសសម្ពោធជាផ្លូវការបើកនៅកម្ពុជា ហើយ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូឆ្នាំ ២០២២នេះ ។
ការប្រកាសសម្ពោធនេះត្រូវបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រោមវត្តមានតារាល្បីឈ្មោះរបស់ព្រះរាជាណាចក្រថៃនាងPitchanart Sakhakorn ដែលជាទូតសុឆន្ទៈរបស់ផលិតផលនេះ ថា្នក់ដឹកនាំក្រុមហ៊ុនពីប្រទេសថៃ សិល្បករ អាជីវករ ជាច្រើនកុះករចូលរួមផងដែរ។
ជាក្រុមហ៊ុន និងជាផលិតផលមានឈ្មោះបោះសំឡេងឈានមុខនៅប្រទេសថៃ ពេលនេះផលិតផល ALLNESS COLLAGEN បានបង្ហាញវត្តមាននៅកម្ពុជាជាមួយនឹងភាពជឿជាក់ខ្ពស់ថានឹងអាចវាយលុកទីផ្សារនៅកម្ពុជាបាន។
តារាសម្តែងថៃនាង Pitchanart Sakhakorn បានស្នើឲ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើប្រាស់ផលិតផលនេះនោះនឹងអាចបានដឹងច្បាស់អំពីគុណតម្លៃសម្រាប់សុខភាពរូបរាងកាយ និងសម្រស់។ នាង Pitchanart Sakhakorn បានលើកឡើងថានាងបានក្លាយជាទូតសុឆន្ទៈនៃផលិតផលនេះជាច្រើនឆ្នាំកន្លងមកហើយ ហើយក៏ជាអ្នកដែលបានប្រើប្រាស់ផលិតផលនេះនិងទទួលបានការនិយមទទួលទានច្រើននៅប្រទេសថៃផងដែរ។
កញ្ញា Pitchanart Sakhakorn បានលើកឡើងដែរថា នាងពិតជារំភើបដែលបានធ្វើដំណើរកាន់ប្រទេសកម្ពុជាជាថ្មីជាមួយការប្រកាសសម្ពោធផលិតផល ALLNESS COLLAGEN ជាផ្លូវការ ហើយនាងក៏មានគម្រោងធ្វើដំណើរមកកម្ពុជាថ្មីដើម្បីចូលរួមបំពេញការងារ និងការថតស្នាដៃសិល្បៈមួយចំនួននៅកម្ពុជាផងដែរ។ នាងលើកឡើងថា៖
(កាត់វីដេអូដាក់)
សូមបញ្ជាក់ផងដែរថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុនជាផលិតផល ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាមនិងការកើតមុន ធ្វើអោយស្បែក ស ភ្លឺ រលោង ក្មេងជាងវ័យ។ ALLNESS COLLAGEN គឺជាផលិតផលត្រូវមានសុវត្តិភាព ត្រូវតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិ៕








Discussion about this post