ខេត្តតាកែវ ៖ អ្នក សារព័ត៌មាន អន ឡាញ ម្នាក់ ត្រូវ បាន កម្លាំង នគរបាល ស្រុក គី រី វង់ ធ្វើការ ឃាត់ខ្លួន រួច កសាង សំណុំរឿង បញ្ជូន បន្ត មក កាន់ ការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល ខេត្ត ដើម្បី ចាត់ការ បន្ត ខណៈ ពេល ដែល ជនសង្ស័យ បាន ធ្វើ សកម្មភាព វា . យ ទៅ លើ ស្រី កំណាន់ចិត្ត របស់ ខ្លួន បណ្តាល ឱ្យ រង របួស យ៉ាងធ្ងន់ធ្ងរ ដែល កើតឡើង ដោយសារ ការ ប្រចណ្ឌ នារីរងគ្រោះ ជាមួយនឹង ប្រុស ផ្សេង ។ ហេតុ ការណ៍ នេះ បាន កើតឡើង កាលពី ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២២ កាលពី វេលា ម៉ោង ០៨ និង ០៥ នាទី ស្ថិត ក្នុងភូមិ ពោធិ ឃុំ ព្រះបាទ ជាន់ជុំ ស្រុក គី រី វង់ ខេត្តតាកែវ ។

លោក យ៉ាង តារា អធិការរង នគរបាល ស្រុក គី រី ចង់ បានអោយ ដឹង ថា ដោយ អនុវត្ត តាម ការ ណែនាំ ពី លោក ឧត្តមសេនីយ៍ទោ ឈាង ផា ន់ ណា រ៉ា ស្នងការ នគរបាល ខេត្ត និង មានការ សម្របសម្រួល ពី លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត ផង នោះ លោក បាន ដឹកនាំ កម្លាំង សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរ បាល រដ្ឋបាល ព្រះបាទ ជាន់ជុំ ចុះ ឃាត់ខ្លួន ជន ស្ស័ យ ម្នាក់ ដែល មានឈ្មោះ កែម ច ន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជា អ្នក សារព័ត៌មាន « ច ន ធី វី អន ឡាញ » ដែល បាន ប្រើ ហិ . ង្សា ទៅ លើ ស្រី កំណាន់ របស់ ខ្លួន នៅ ចំណុច កែង ជុំ មិត្ត ស្ថិត ក្នុងភូមិ ពោធិ៍ ឃុំ ព្រះបាទ ជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ ។
លោក អធិការរង នគរបាល ស្រុក បាន បន្ត ទៀត ថា ក្រោយ ពេល កើតហេតុ កម្លាំង យើង បាន ឃាត់ខ្លួន ជនសង្ស័យ យក មក ដល់ ប៉ុស្តិ៍ រដ្ឋបាល ហើយ នោះ តែ ជនសង្ស័យ នៅ តែ ថត ឡាយ ក្នុង ប៉ុស្តិ៍ រួច បាន ដេញ វា . យ ស្រី ស្នេហ៍ នៅ ក្នុង ប៉ុស្តិ៍ ថែម ទៀត ផង រួច ក៏ រត់ មក ដល់ ផ្សារ ទន្លាប់ ថ្មី នៅ វេលា ម៉ោង ២ រសៀល ។
នារីរងគ្រោះ មានឈ្មោះ ចន្ថា អាយុ ៣៨ ឆ្នាំ ត្រូវ ជនសង្ស័យ ខាងលើ ប្រើហិង្សាបណ្តាល អោយ រងរបួសដាច់រលាត់ លើដើមទ្រូង , របួស ជាំ ភ្លៅ ខាងឆ្វេង , របួស ដាច់ រលាត់ ស្មា ខាងឆ្វេង ចំនួន ៣ កន្លែង និង របួស ដាច់ រលាត់ ក្រោម ថ្ពាល់ ខាងឆ្វេង ។ ហើយ ចំពោះ មូលហេតុ នៃ រឿង ខាងលើ នេះ គឺ មក ពី ជនសង្ស័យ ឈ្មោះ កែម ច ន បាន ប្រចណ្ឌ ស្រី កំណាន់ចិត្ត របស់ ខ្លួន ជាមួយ នឹង អ្នក ផ្សេង ។

ជនសង្ស័យ ម្នាក់ នេះ ធ្លាប់ ត្រូវ បាន នគរបាល ស្រុក គី រី វង់ ប្តឹង មក ដល់ សាលាដំបូង ម្តង ហើយ កាលពី អំឡុង ខែ ៦ ឆ្នាំ ២០២២ កន្លង មកនេះ ពី បទ ផ្សាយ ព័ត៌មាន មិន ពិត និង ញុះ ញ៉ុ ង ហើយ ជនសង្ស័យ ម្នាក់ នេះ ដោយ អាង ថា ខ្លួន ជា អ្នក សារព័ត៌មាន អន ឡាញ តែងតែ ដើរ បង្ក អោយ មាន បញ្ហា គ្រប់ ទីកន្លែង ។ នៅ ចំពោះ មុខ នគរបាល ស្រុក ជនសង្ស័យ ឈ្មោះ កែម ចន បាន និយាយ សារភាព ថា « រូបគេ ពិតជា បាន ធ្វើ សកម្មភាព វាយ នារី កំណាន់ របស់ គេ ពិតប្រាកដ មែន » ។
លោក វរសេនីយ៍ឯក យ៉ាង ញី វ នាយការិយាល័យ ព្រហ្ម ទ ណ្ទ កំរិត ស្រាល ខេត្ត បានអោយ ដឹង ថា នៅ ពេល នេះ ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច យើង កំពុង តែ កសាង សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត ចាត់ការ តាម ច្បាប់ នៅ រសៀល ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះហើយ៕
Discussion about this post