លោក យិ ន ស្រ៊ា ង អ្នកនាំពាក្យ នៃ សាលាដំបូង ខេត្តសៀម រាប បាន ប្រាប់ តាម តេ ឡេ ក្រាម នៅ ព្រឹក ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ថា ជនសង្ស័យ ឈ្មោះ ជុំ ប៊ុ ន ថន ហៅ យ៉ ត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ដែល មានស្រុក កំណើត នៅ ភូមិ តាំង គោក ឃុំ ល្វា ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់ នៅ មិន ច្បាស់លាស់ ពាក់ព័ន្ធ នឹង ករណី អំពើ លួច ដែល មាន ស្ថាន ទម្ងន់ទោស ( គាស់ ហាង លួច យក ទូរស័ព្ទ ) នោ ក្នុង ក្រុង សៀមរាប នោះ ដែល កើតឡើង នៅ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ០១ និង ៥០ នាទី រសៀល នៅ ចំណុច ហាង លក់ ទូរស័ព្ទ ដៃ « ងួ ន មុំ » ស្ថិត នៅ ក្នុងភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុង – ខេត្តសៀមរាប ដែល សមត្ថកិច្ច ឃាត់ខ្លួន យក មក តុលាការ នោះ ត្រូវ បាន លោក តុ ប ផា ណា រិ ន ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្តសៀមរាប បាន សម្រេច ឃុំខ្លួន បណ្តោះអាសន្ន ហើយ ចោទ ពី បទ « អំពើ លួច » ដែល មាន ស្ថាន ទម្ងន់ទោស ហើយ បទល្មើស ព្រហ្មទណ្ឌ នេះ មាន ចែង និង ផ្តន្ទាទោស តាម បញ្ញត្តិ មាត្រា ៣៥៣ និង មាត្រា ៣៥៦ នៃ ក្រមព្រហ្មទណ្ឌ ។

លោក វរសេនីយ៍ឯក ដា ចំរើន អធិការ ក្រុង សៀមរាប បាន ប្រាប់ ថា ដោយ មានការ សហការ យ៉ាង ល្អ ពី សមត្ថកិច្ច មូលដ្ឋាន និង ទទួល ពាក្យបណ្តឹង របស់ ជន រង គ្រោះ ផង លោក បាន ចុះ ស្រាវជ្រាវ រហូត កំណត់ មុខសញ្ញា បាន ឈាន ដល់ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ យក មក សួរ នៅ អធិការ ហើយ រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ចំណែក វត្ថុ តាង ត្រូវ បាន ប្រគល់ ឱ្យ ម្ចាស់ ដើម វិញ ។
សូម បញ្ជាក់ ថា ពាក់ព័ន្ធ នឹង ករណី អំពើ លួច មាន ស្ថាន ទម្ងន់ទោស ( គាស់ ហាង លួច យក ទូរស័ព្ទ ) ក្នុង ក្រុង សៀមរាប នោះ ធ្វើ ឡើង នៅ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ០១ និង ៥០ នាទី រសៀល នៅ ចំណុច ហាង លក់ ទូរស័ព្ទ ដៃ មួយ កន្លែង ស្ថិត ក្នុងភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុង – ខេត្តសៀមរាប ហើយ ឃាត់ខ្លួន បាន នៅ ថ្ងៃ ទី ១១ ខែធ្នូ ឆ្នាំ ២០២២ ស្ថិត នៅ ផ្លូវ ទំនប់ ៧៨ សង្កាត់ ជ្រាវ ក្រុង សៀមរាប ។

លោក បាន បន្ថែម ថា ករណី អំពើ លួច មាន ស្ថាន ទម្ងន់ទោស គាស់ ទម្លុះទម្លាយ បង្ក ឡើង ដោយ ជនសង្ស័យ មិន ស្គាល់ អត្តសញ្ញាណ ដែល បាន ធ្វើ សកម្មភាព កាត់ ជញ្ជាំង ស័ង្កសី ហើយ ចូល លួច ទូរស័ព្ទ សរុប ចំនួន ៤៥ គ្រឿង មាន ម៉ាក HOUWEI, SUMSUNG, VIVO,OPPO របស់ ជន រង គ្រោះ ឈ្មោះ ស៊ុន គឹ ម មុំ ភេទ ស្រី អាយុ ៣១ ឆ្នាំ រស់នៅ ភូមិ កើតហេតុ ខាងលើ ខណៈ ពេល ដែល ជន រង គ្រោះ គេង លក់ លុះ ពេល លួច បាន ជនសង្ស័យ ក៏ រត់គេច ខ្លួន បាត់ លុះ នៅ ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២២ មាន ប្រជាពលរដ្ឋ បាន ទិញ ទូរស័ព្ទ ពី ជនសង្ស័យ ហើយ យក ទូរស័ព្ទ ដែល ទិញ បាន យក ទៅ បិទ ស្កុ ត នៅ ហាង ជន រង គ្រោះ ហើយ ត្រូវ ជន រង គ្រោះ ឆែក លេខ ម៉ាស៊ីន (IMEI ) ទើប ដឹង ថា ជា ទូរស័ព្ទ របស់ ខ្លួន ដែល បាត់ ហើយ ក៏ រាយការណ៍ មក សមត្ថកិច្ច យើង យក មក សួរនាំ តែ ម្តង ។

លោក បាន បន្ថែម ទៀត ថា ក្រោយ ពី សាកសួរ ប្រជាពលរដ្ឋ ដែល ទិញ ទូរស័ព្ទ នោះ រូប គាត់ បាន ឆ្លើយ ថា ទូរស័ព្ទ នេះ បាន ទិញ ពី ជនសង្ស័យ ខាងលើ ព្រមទាំង បង្ហាញ រូប ជនសង្ស័យ ដល់ សមត្ថកិច្ច យើង ។ បន្ទាប់ មក សមត្ថកិច្ច យើង ក៏ កំណត់ បាន មុខសញ្ញា ដោយនៅ ថ្ងៃ ទី ១០ ខែធ្នូ ឆ្នាំ ២០២២ យើង បាន ល្បាត ក៏ ប្រទះ ឃើញ ជនសង្ស័យ នៅ ចំណុច ទំនប់ ៧៨ ស្ថិត ក្នុង សង្កាត់ ជ្រាវ ហើយ ឃាត់ខ្លួន បាន ភ្លាម ៗ រួច យក មក សួរនាំ នៅ អធិការដ្ឋាន នគរបាល ក្រុង សៀមរាប ។

ក្រោយ ពី សួរនាំ ជនសង្ស័យ បាន ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន កាត់ ស័ង្កសី ចូល លួច យក ទូរស័ព្ទ ចំនួន ៤៥ គ្រឿង របស់ ជន រង គ្រោះ ពិតមែន ដោយ ទូរស័ព្ទ ខ្លួន យក តែ ០៥ គ្រឿង រីឯ ទូរស័ព្ទ ចំនួន ៤០ គ្រឿង ទៀត ជនសង្ស័យ បាន ទូរស័ព្ទ ទៅ ហៅ បក្សពួក នៅ ឯ ខេត្តព្រះវិហារ ដើម្បី មក យក ទៅ លក់ នៅ ខេត្តព្រះវិហារ វិញ ។ បន្ទាប់ ពី ធ្វើការ សួរនាំ រួច កម្លាំង យើង បាន ដកហូត វត្ថុ តាង រួម មាន ៖ ទូរស័ព្ទ ចំនួន ០៥ គ្រឿង , ម៉ូតូ ជនសង្ស័យ ចំនួន ០១ គ្រឿង . កង់ ជនសង្ស័យ ជិះ ធ្វើ សកម្មភាព ចំនួន ០១ គ្រឿង , កន្ត្រៃ ចំនួន ០១ និង តួ ណឺ វី ស ចំនួន ០១ ។ បន្ទាប់ មក កម្លាំង យើង បាន ធ្វើតេស្ត ស្វែងរក សារធាតុ ញៀ . ន លើ ជនសង្ស័យ ខាងលើ ផង ដែរ ជា លទ្ធផល គឺ អវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន លោក តុ ប ផា ណា រិ ន ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្តសៀមរាប បានឱ្យ កម្លាំង ជំនាញ បញ្ជូន ខ្លួន ទៅ ដាក់ ពន្ធនាគារ ខេត្តសៀមរាប បណ្តោះអាសន្ន ៕








Discussion about this post