ភ្នំពេញ : សូមចូលរួមត្រេកអរសម្រាប់តារាសម្តែងដ៏កំសត់គឺអ្នកនាង សឿ សុធារ៉ា ដោយទទួលបានផ្ទះថ្មី តម្លៃ២ម៉ឺនដុល្លារ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កសាងជីវិតថ្មី និងត្រៀមចូលការងារសិល្បៈវិញអោយពេញទំហឹង ក្រោយពីឆ្លងកាត់ជីវិតធ្លាក់ដល់បាត់ និងស្ទើរតែចង់ក្លាយជាមនុស្សឆ្កួត លែងដឹងអីទៅហើយ។

កាលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ តារាសម្តែងជើងចាស់ អ្នកនាង សឿ សុធារ៉ា ដែលខ្សែជីវិតរបស់អ្នកនាងព្រមទាំងកូនៗ បានជួបទុក្ខផ្ទួនៗគ្នាដែលអាចនិយាយបានថា ជីវិតរបស់អ្នកនាងសឹងតែធ្លាក់ដល់សូន្យរកផ្ទះសម្បែង ជ្រកកោន គ្មានហើយ ថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។
តារាសម្តែង អ្នក នាង សឿ សុធា រ៉ា ដែល ទើប បាត់បង់ អ្នក ម្តាយ ជាទី ស្រលាញ់ បាន បង្ហោះ នៅ លើ គណនី ហ្វេ ស ប៊ុ ក របស់ អ្នក នាង ថា បង្ហាញ នូវ ការ ដឹងគុណ ក្រោយ ពី រូប នាង ត្រូវ បាន ឯកឧត្តម រដ្ឋមន្ត្រី ទទួល ជួប នៅ ទីស្តីការក្រសួង ហើយ ក៏ មាន ដំណឹង ល្អ សម្រាប់ ជីវិត នាង និង កូន ៗ ក្រោយ ជំនួប ជាមួយ ខៀវ កា ញា រី ទ្ធ ។
អ្នកនាង សឿ សុធារ៉ា សរសេរបង្ហោះក្នុង facebook យ៉ាងដូច្នេះថា, នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះ ដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោក ម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយ បានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$, ដើម្បីជាការនឹករលឹកដឹងគុណដល់លោក ទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មី ឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុង វិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោក ទាំងពីរខកបំណងឡើយ។
សូមបញ្ជាក់ថា តារាសម្តែងល្បីជាស្រីស្អាតដាច់គេតាំងអំឡុងឆ្នំាំ២០០០០ សឿង សុធារ៉ា គឺជាតារាដែលលេចធ្លោទទួលការគាំទ្រនិងសរសើរពីមហាជន ហើយជាពិសេសនោះ នាងជាតារាស្រីដែលបានរៀបការជាមួយនឹងលោក សាពូ មីដាដា ធ្វើឱ្យមហាជនស្ងើចសរសើរ។ ប៉ុន្តែជីវិតរបស់នាងហាក់បីមិនសមប្រកប ក្រោយជីវិតមង្គលការឈានដល់មានកូនពីរហើយ ឆ្លងកាត់ឧបសគ្គជាច្រើនហូរហែរជាពិសេស ជីវិតគូរស់នៅមិនចុះសម្រុងនឹងគ្នាឈានដល់បែកបាក់ ហើយ បរាជ័យរឿងរកស៊ីបាញ់បោកគេអស់លុយរាប់ម៉ឺនដុល្លារ ក្បែរលាន យកផ្ទះសម្បែងបញ្ចាំងគ្មានលុយសងគេរហូតទាល់ដាច់។ ចុងក្រោយទៀតលេងតុងទីនជាមួយតារាចម្រៀងនិងសម្តែង សូដា នីតា រហូតជាប់បំណុលដល់ថ្នាក់៥ម៉ឺនដុល្លារទៀត គ្មានលុយបង់ គ្មានលុយសល់ក្នុងខ្លួន សូម្បីតែម្តាយមុនស្លាប់ឈឺចូលពេទ្យព្យាបាលក៏គ្មានជួយម្តាយ។
ជីវិតរបស់តារាស្រីល្បីប្រចាំ សឿ សុធារ៉ា ធ្លាក់ដល់កម្រិតសូន្យស្ទើរហៅលែងលឺ និងបណ្តាលអោយផ្លូវចិត្តធ្លាក់ចូលជម្ងឺបញ្ហាសតិ វិសនឹងក្លាយជាមនុស្សជម្ងឺបាត់បង់ការគ្រប់គ្រង់ រហូតគ្រូណែរនាំផ្តាំអោយកូនស្រីនាងមើលម្តាយអោយញាំថ្នាំអោយទៀង។ អ្នកនាង ធឿ សុធារ៉ា គឺមានកូនពីរនាក់គឺ កូនស្រីឈ្មោះថា ដារ៉ា ពិមាន អាយុទើបតែ ១២ ឆ្នាំ ដោយនាពេលនេះទើបតែរៀនបានថ្នាក់ទី៦ប៉ុណ្ណោះ។ ចំណែកកូនទី ២ ជាកូនប្រុសមានឈ្មោះថា សាពូន ដារ៉ា បុរសអាយុ៥ឆ្នាំ៕



















អត្ថបទដោយ Renno រូបភាព Facebook
Discussion about this post